ដំណើររឿងក្នុងព្រះគម្ពីរ
យ៉ូសែប បានត្រៀមខ្លួនសម្រាប់គ្រាលំបាក
អ្នកអាចអានដំណើររឿងនេះនៅក្នុង លោកុប្បត្តិ ៤១ ។
យ៉ូសែប គឺជាព្យាការី ។ លោកបានរស់នៅក្នុងស្រុកអេស៊ីព្ទ ។ នៅយប់មួយ ផារ៉ោន ជាស្តេចនៃស្រុកអេស៊ីព្ទ មានសុបិនចំឡែកមួយ ។ ទ្រង់បានសួរទៅ យ៉ូសែប អំពីអត្ថន័យរបស់សុបិននោះ ។
ព្រះបានជួយ យ៉ូសែប ឲ្យយល់ពីសុបិននោះ ។ អស់ជាច្រើនឆ្នាំ ប្រជាជនមានអាហារជាច្រើន ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំក្រោយមក ពួកគាត់ពុំមានអាហារគ្រប់គ្រាន់នោះទេ ។ យ៉ូសែប បានទូលទៅស្តេចផារ៉ោន ។
យ៉ូសែប បានប្រាប់ថាប្រជាជនគួរតែស្តុកអាហារទុកពី ឥឡូវនេះ ។ នោះប្រជាជននឹងត្រៀមខ្លួនជាស្រេចសម្រាប់គ្រាលំបាក ។ ស្តេចផារ៉ោន បានបង្គាប់ឲ្យ យ៉ូសែប រៀបចំស្តុកអាហារទុក ។ យ៉ូសែប បានខិតខំធ្វើការងារនេះណាស់ ។
នៅពេលដែលគ្រោះទុរភិក្សកើតឡើង ប្រជាជនបានមានអាហារគ្រប់គ្រាន់ដើម្បីបរិភោគ ។ ពួកគេមានអាហារគ្រប់គ្រាន់ដើម្បីចែកចាយគ្នា ។
ខ្ញុំអាចរៀបចំខ្លួនពីឥឡូវនេះ ។ ដោយមានជំនួយរបស់ព្រះ ខ្ញុំអាចឆ្លងកាត់គ្រាលំបាកបាន !