២០២២
ការស្វែងរក​សេចក្តី​សុខសាន្ត​នៅក្នុង​ចិត្ត​របស់​បងប្អូន
ខែឧសភា/ខែមិថុនា ឆ្នាំ២០២២


សារលិខិត​សន្និសីទ​មក​ពី​ព្យាការី

ការស្វែងរក​សេចក្តី​សុខសាន្ត នៅក្នុង​ចិត្ត​របស់​បងប្អូន

បានដកស្រង់​ចេញពី « ការផ្សាយ​ដំណឹងល្អ​នៃ​ភាពសុខសាន្ដ » និង « អំណាច​នៃ​សន្ទុះ​ខាង​វិញ្ញាណ លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ។

Page from the May/June 2022 Friend Magazine.

ខ្ញុំ​ស្រឡាញ់​បងប្អូន ហើយ​អធិស្ឋាន​សម្រាប់​បងប្អូន រាល់​ថ្ងៃ ។ មាន​ទុក្ខលំបាក​ជាច្រើន​នៅក្នុង​ពិភពលោក​នេះ ។ ជម្លោះ និង​ជំងឺ​រាតត្បាត​បាន​ជះ​ឥទ្ធិពល​ដល់​មនុស្ស​ជាច្រើន ។ ប៉ុន្តែ​ពិភពលោក​នេះ​ត្រូវ​ការជំនួយ ។

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ម្ចាស់​នៃ​មេត្រីភាព ។ ដំណឹងល្អ​របស់ ទ្រង់​គឺជា​ផ្លូវ​តែមួយ​គត់​ដែល​រកឃើញ​សេចក្តី​សុខសាន្ត​ដ៏​យូរ​អង្វែង ។ យើង​ត្រូវការ​ភាពសុខសាន្ដ​នាពេល​នេះ​ជាង​ពេល​ណាៗ​ទាំងអស់ ​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​អាច​ប្រទាន​ដល់​យើង​បាន ។

ពួក​អ្នកដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ គួរតែ​ធ្វើជា​គំរូ​ឲ្យ​មនុស្ស​ទាំង​អស់​ក្នុង​ពិភពលោក​នេះ​ធ្វើ​តាម ។ តើ​យើង​អាច​រំពឹងថា មានភាព​សុខសាន្ដ​ក្នុង​ពិភពលោក​នេះ​ដោយ​របៀប​ណា លើកលែង​តែ​យើង​ស្វែងរក​ភាពសុខសាន្ដ នៅក្នុង​ជីវិត​របស់​យើង​ផ្ទាល់ ? គ្មាន​នរណា​ម្នាក់ អាច​គ្រប់គ្រង​ទង្វើ​របស់ អ្នកដទៃ​បាន​ទេ ។ ប៉ុន្តែ​យើង​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន ។

សូម​ធ្វើ​អស់​ពី​សមត្ថភាព​របស់​បងប្អូន​ដើម្បី​បញ្ឈប់​ជម្លោះ​នៅក្នុង​ជីវិត​របស់​បងប្អូន ។ ចូរ​បន្ទាបខ្លួន មាន​សេចក្តីក្លាហាន និង​រឹងមាំ ។ ការណ៍​នោះ​នឹង​ជួយ​បងប្អុន​ឲ្យ​អភ័យទោស​ដល់​អ្នក​ដទៃ និង​ស្វែងរក​ការអភ័យទោស នៅពេល​បងប្អូន​បាន​ធ្វើ​អ្វីមួយ​ខុស​ ។ ទូល​សុំ​ព្រះចេស្តា​របស់ ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​ដើម្បី​ជួយ​បងប្អូន ។

ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ! ទ្រង់​មាន​ព្រះជន្ម​រស់ ! ទ្រង់​ស្រឡាញ់​បងប្អូន ហើយ​នឹង​ជួយ​ដល់​បងប្អូន ។

បញ្ចប់​ដំណើររឿង

Page from the May/June 2022 Friend Magazine.

តើ​បងប្អូន​នឹង​ធ្វើ​អ្វី​នៅពេល ជម្លោះ​កើតឡើង​ជាមួយ​បងប្អូន​ប្រុស ស្រី ឬ​មិត្តភក្តិ ? សូម​ជ្រើសរើស​រូបភាព​មួយ​ខាងក្រោម ។ បន្ទាប់មក សូម​គូររូប ឬ​សរសេរ​អំពី​របៀប​ដែល​បងប្អូន​អាច​ស្វែងរក​សេចក្តី​សុខសាន្ត ។

ការឈ្លោះ​ប្រកែកគ្នា

ការនិយាយ​ពី​រឿង​ផ្សេង

ការធ្វើ​បាប​គេ

របៀប​ដែល​ខ្ញុំ​ទទួល​បាន​សេចក្តី​សុខសាន្ត