ពួកអ្នកត្រួសត្រាយនៅគ្រប់ដែនដី
ហារីត ជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនា
តើនាងអាចនៅជាមួយប៉ា ម្ដងទៀតបានទេ ?
ហារីត បានសម្លឹងមើលរូបថតប៉ានៅលើជញ្ជាំង ។ គាត់បានទទួលមរណភាពប្រាំបីខែហើយ ។ នាងងឿងឆ្ងល់ថា តើនាងនឹងឃើញគាត់ម្ដងទៀតដែរឬទេ ។ នាងនឹកគាត់ខ្លាំងណាស់ ។
សំឡេងគោះទ្វារបន្លឺឡើង ។
ហារីត បានបើកទ្វារផ្ទះដ៏តូចរបស់ពួកគេ ។ មានយុវជនពីរនាក់ឈរនៅខាងក្រៅ ។
« ហ្គូតអិន តាក! ជម្រាបសួរ ! ពួកយើងគឺជាអ្នកផ្សព្វផ្សាយសាសនាមកពីសាសនាក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ យើងចង់ពិភាក្សានឹងគ្រួសាររបស់ប្អូនអំពីព្រះយេស៊ូវគ្រីស្ទ » ។
ហារីត បានញញឹម ។ អ្វីដែលពួកគេបាននិយាយធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អ ។ « ខ្ញុំនឹងសួរ ម៉ូតទី ( ម៉ាក់ ) » ។
ហារីត បានឃើញម៉ាក់ ។ នាងបានពោលថា « ពួកអ្នកផ្សយព្វផ្សាយសាសនានៅចាំឯមាត់ទ្វារ » ។ ពួកគេចង់ពិភាក្សានឹងយើងអំពីព្រះយេស៊ូវគ្រីស្ទ » ។
ម៉ូតទី បានជ្រួញចិញ្ចើម ។ « កូនប្រាប់ពួកគេទៅថា យើងគ្មានពេលទេ » ។
ហារីត បានតបថា « តែពួកគេទំនងជាមនុស្សល្អ » ។ « វាមិនចំណាយពេលយូរទេ » ។
ម៉ូតទីបានមើលទៅនាឡិកា ។ « មិនអីទេ ។ ពីរបីនាទីប៉ុណ្ណោះ » ។
ពួកអ្នកផ្សព្វផ្សាយសាសនាបានចូលមកក្នុងផ្ទះ ហើយនិយាយនឹងម៉ូតទី ហារីត និងប្អូនស្រីហារីត ឈ្មោះ ខាមិន ។ ពួកអ្នកផ្សព្វផ្សាយសាសនាបានប្រាប់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ និងសៀវភៅមួយក្បាលដែលមានឈ្មោះថាដាស ប៊ុក មរមនគឺព្រះគម្ពីរមរមន ។ រួចពួកគេបានឲ្យសៀវភៅនោះមួយក្បាលទៅគ្រួសារហារីតទុកអាន ។
កាលបើកសៀវភៅនោះ ម៉ូតទី បានពោលថា « ខ្ញុំគិតថា យើងអាចអានពីរបីទំព័របាន » ។ លុះពីរបីថ្ងៃក្រោយមក ម៉ូតទី បានអានហើយអានទៀត ។ គាត់បានអានផ្នែកជាច្រើនឲ្យហារីត និងខាមិន ស្ដាប់ ។
ខ្ញុំចង់ឲ្យប៉ាអានសៀវភៅនេះណាស់ ។ គាត់នឹងចូលចិត្តវាមិនខានឡើយហារីត បានគិត ។
ពេលពួកអ្នកផ្សព្វផ្សាយសាសនាត្រឡប់មកវិញ ពួកគេបានបង្រៀនអំពីផែនការរបស់ព្រះ ។ « យើងបានរស់នៅជាមួយព្រះ មុនពេលយើងបានចាប់កំណើត ។ យើងមកកាន់ផែនដីដើម្បីរៀនសូត្រ និងប្រែក្លាយដូចជាទ្រង់ ។ ពេលយើងស្លាប់ទៅ យើងអាចនៅជាមួយនឹងទ្រង់ម្ដងទៀត » ។
ចុះប៉ាវិញនោះ ? ហារីតបានឆ្ងល់ ។
ពួកអ្នកផ្សព្វផ្សាយសាសនាបានមើលទៅហារីត ។ « ដោយសារព្រះយេស៊ូវបានសុគត ហើយមានព្រះជន្មម្ដងទៀត នោះយើងអាចនៅជាមួយក្រុមគ្រួសារជារៀងរហូត ។ ទោះជាមនុស្សដែលយើងស្រឡាញ់បានស្លាប់ទៅក្ដី » ។
ហារីត មានសេចក្ដីសង្ឃឹមមួយរំពេច ។ នាងអាចនៅជាមួយប៉ាម្ដងទៀតបាន ! ម៉ូតទីក៏រីករាយខ្លាំងដែរ—គាត់ខានសប្បាយចិត្តបែបនេះយូរហើយ ។
ហារីត ម៉ូតទី និងខាមិន បន្តរៀនពីពួកអ្នកផ្សព្វផ្សាយសាសនា ។ ពួកគេបានទៅព្រះវិហារ ។ ហារីត បានសេពគប់នឹងក្មេងប្រុសល្អម្នាក់ឈ្មោះ ឌៀថើរ ។
ឥឡូវ ផ្ទះរបស់ម៉ូតទី ទទួលនូវអារម្មណ៍ដូចជាមានពន្លឺព្រះអាទិត្យនៅគ្រប់បន្ទប់ ។ មិនយូរប៉ុន្មាន ហារីត និងគ្រួសារនាងបានសម្រេចចិត្តទទួលបុណ្យជ្រមុជទឹក ។
នៅយប់ពីមុនពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ហារីតបានលុតជង្គង់អធិស្ឋានជាមួយ ម៉ូតទី និងខាមិន ។ ហារីតបានពោលថា « ព្រះវរបិតាសួគ៌ យើងមានអំណរគុណជាខ្លាំងចំពោះពួកអ្នកផ្សព្វផ្សាយសាសនា ដំណឹងល្អ និងគ្រួសារយើង ។ យើងមានចិត្តអន្ទះសាចង់ទទួលពិធីបុណ្យជ្រមុជទឹកណាស់ » ។
ពេលហារីតបើកភ្នែកឡើង នាងបានមើលទៅរូបថតរបស់ប៉ា ហើយញញឹម ។ នាងអន្ទះសាចង់ឃើញគាត់ម្ដងទៀតនៅថ្ងៃណាមួយ ។
មានព្រះវិហារបរិសុទ្ធពីរនៅក្នុងប្រទេសអាល្លឺម៉ង់ ។
មួយភាគបីនៃប្រទេសអាល្លឺម៉ង់គ្របដណ្ដប់ដោយព្រៃឈើ។
ប្រទេសអាល្លឺម៉ង់មានព្រំប្រទល់ជាប់នឹងប្រទេសចំនួនប្រាំបួន ។
ពេល ហារីត ធំឡើង នាងបានរៀបការនឹងក្មេងប្រុសល្អ ឈ្មោះ ឌៀថើរនោះ ។
ឥឡូវ ឌៀថើរ គឺជាសាវកមួយរូប—គឺអែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ !
អែលឌើរ អុជដូហ្វ ថ្លែងថា ហារីត គឺជា« ពន្លឺព្រះអាទិត្យក្នុងជីវិត[លោក] » ។
រចនារូបភាពដោយ ហ្គីយ៉ូវ៉ាននី អាប៊ីឡេ