ជម្រាបសួរពី កូតឌីវ័រ !
សូមចូលរួមជាមួយ ម៉ាហ្គោ និង ប៉ោឡូ កាលដែលពួកគេធ្វើដំណើរជុំវិញពិភពលោក ដើម្បីរៀនសូត្រអំពីកូនចៅរបស់ព្រះ ។
ប្រទេស កូតឌីវ័រ គឺជាប្រទេសមួយនៅភាគខាងលិចនៃទ្វីបអាហ្វ្រិក ។
សមាជិក និងការលូតលាស់របស់សាសនាចក្រនៅទីនោះមានចំនួន ៥២០០០ នាក់
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានធ្វើទស្សនកិច្ចជួបសមាជិកនៅទីនោះ នៅឆ្នាំ ២០១៩ ។
Bonjour !
ភាសាបារាំងគឺជាភាសាកំណើត ។ នៅទីនេះក៏និយាយភាសាជាង ៧០ ភាសាផ្សេងទៀតផងដែរ ។
អាហារពេលល្ងាច
អាហារដែលពេញនិយមគឺ yassa ។ អាហារនេះធ្វើពី សាច់មាន់ ឬត្រីជាមួយខ្ទឹមបារាំង ក្រូចឆ្មា ទឹមម៉ាស្តាច និងម្ទេស ។
សិល្បៈ និង តន្ត្រី ។
ប្រជាជននៅ កូតឌីវ័រ មានរចនាប័ទ្ម ផ្នែកសិល្បៈ និងតន្ត្រីបែបផ្សេងៗជាច្រើន ។ តើអ្នកចង់បង្កើតអ្វីខ្លះ ?
ព្រះវិហារបរិសុទ្ធកំពុងសាងសង់
ព្រះវិហារបរិសុទ្ធនៅកូតឌីវ័រ កំពុងសាងសង់នៅទីក្រុង អាប៊ីហ្សង់ ដែលជាទីក្រុងដ៏ធំជាងគេ ។ កុមារទាំងនេះបានជួយក្នុងកម្មវិធីបើកសម្ភោធការសាងសង់ព្រះវិហារបរិសុទ្ធថ្មីនេះ ។