២០២២
នាង​រស់ និង ន៉ាអូមី
ខែឧសភា/ខែមិថុនា ឆ្នាំ២០២២


ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ

នាង​រស់ និង​ន៉ាអូមី

Old Testament couple getting married

ន៉ាអូមី និង​ក្រុមគ្រួសារ​របស់​គាត់​បាន​មកកាន់​ដែនដី​ថ្មី​ដោយសារ​តែ​ជួប​គ្រោះ​អំណត់អត់ ។ ពួកគេ​បានជួប​នឹង​ស្រ្តី​វ័យក្មេង​ម្នាក់​ឈ្មោះថា​នាងរស់ ។ នាងរស់​បានរៀបការ​ជាមួយ​កូនប្រុស​របស់ ន៉ាអូមី ។

man laying sick in bed

បន្ទាប់មក ស្វាមី​របស់​នាងរស់​បាន​ស្លាប់ ។ នាងរស់​បាន​សោកសៅ​យ៉ាងខ្លាំង ។

older woman in blue scarf, looking sad

ន៉ាអូមី​ក៏​សោកសៅ​ណាស់​ដែរ ។ គាត់​បាន​សម្រេចចិត្ត​ត្រឡប់ទៅ​ទឹកដី​ដែល​គាត់​បាន​ចេញមក ។

Ruth and Naomi talking with sunset behind them

ន៉ាអូមី​បានប្រាប់​នាងរស់​ឲ្យ​ត្រឡប់​ទៅ​ជួបជុំ​ក្រុមគ្រួសារ​របស់​នាង​វិញ ។ ប៉ុន្តែ​នាងរស់​ស្រឡាញ់​ន៉ាអូមី ។ នាង​បាន​សន្យា​ថា​នឹង​មក​ជាមួយ​ន៉ាអូមី ហើយ​មើល​ថែ​គាត់ ។

Ruth gathering basket of grain

នាងរស់ និង​ន៉ាអូមី​ក្រីក្រ​ណាស់ ។ ដូច្នោះហើយ​នាងរស់​បាន​ខិតខំ​ធ្វើការ​ដើម្បី​ស្វែងរក​អាហារ​សម្រាប់​ពួកគេ​ផ្ទាល់ ។

Boaz talking to Ruth in a wheat field

នៅ​ថ្ងៃមួយ បុរស​ម្នាក់​ឈ្មោះ អូបូស បានឃើញ​នាងរស់​កំពុង​ប្រមូល​ស្រូវ​ដែល​នៅ​សល់​នៅ​ឯ​ស្រែ​របស់​គាត់ ។

Boaz talking to man in field

អូបូស​ចិត្ត​ល្អ​ណាស់ ។ គាត់​បាន​ប្រាប់​កូនឈ្នួល​របស់​គាត់​ឲ្យ​ទុក​អាហារ​បន្ថែមទៀត​ឲ្យ​នាងរស់ ។

Ruth, Boaz, and Naomi looking at new baby

ក្រោយមក​នាងរស់ និង​អូបូស បានរៀបការ​ជាមួយគ្នា ។ ពួកគាត់​មាន​កូនប្រុស​ម្នាក់ ។ ន៉ាអូមី​បាន​ជួយ​មើលថែ​ក្មេងប្រុស​រូប​នោះ ។

girl helping serve dinner in backyard

ខ្ញុំ​អាច​ជួយ​មើលថែ​អ្នក​ដទៃ ។ ខ្ញុំ​អាច​ធ្វើ​ល្អ​ដល់​អ្នក​ដែល​ខ្វះខាត ។

coloring page of boy giving drink to grandpa

រចនា​រូបភាព​ដោយ អាព្រីល ស្តុត