២០២២
ជួប​ជាមួយ​អានីមេន មកពី​ប្រទេស​កូតឌីវ័រ
ខែឧសភា/ខែមិថុនា ឆ្នាំ២០២២


ដៃ​ជំនួយ​នៅ​ជុំ​វិញ​ពិភពលោក

ជួប​ជាមួយ អានីមេន មកពី​ប្រទេស​កូតឌីវ័រ ។

សូម​ជួប​កុមារ​អង្គការ​បឋម​សិក្សា​ដែល​កំពុង​ជួយ​អ្នក​ដទៃ ដូច​ព្រះគ្រីស្ទ​បាន​ធ្វើ ។

រូបភាព
Photo of Animan

រឿង​លម្អិត​អំពី​អានីមេន

រូបភាព
drawing of Animan’s family

អាយុ ៖ ១២​ឆ្នាំ

ភាសា ៖ បារាំង

គោលដៅ និង​ក្ដីសុបិន ៖ ១). រៀន​អំពី​ប្រទេស និង​វប្បធម៌​ផ្សេងៗ ។ ២). ធ្វើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ។

ក្រុម​គ្រួសារ ៖ ប៉ា ម្តាយចុង និង​បងប្អូន​បង្កើត​ប្រាំ​នាក់

ដៃ​ជំនួយ​របស់​អានីមេន

រូបភាព
Animan helping prepare the sacrament

អានីមេន បាន​ជួយ​ដោយ​ការដួស​ទឹក​ដាក់​ធុង​ដែល​គ្រួសារ​របស់​គាត់​ប្រើ​សម្រាប់​លាងសម្អាត ។ គាត់​ក៏​ជួយ​គ្រួសារ​របស់​គាត់​នៅ​ឯហាង​របស់​ពួកគេ​ដែរ ។ គាត់​បោស សម្អាត និង​រៀបធ្នើរ ។ គាត់​មាន​ភាព​ស្មោះត្រង់​ជាមួយ​អតិថិជន​របស់​គាត់ ។

អានីមេន តែងតែ​ព្យាយាម​ធ្វើ​ជា​គំរូ​ល្អ​ជានិច្ច ។ នៅពេល​ខ្លះ​គេ​សើចចំអក​ឲ្យ​គាត់​ដែល​មិន​ចេះ​ផឹក​សុរា ។ ប៉ុន្តែ​អ្នក​ខ្លះទៀត​បាន​គាំទ្រ​ដល់​គាត់ នៅពេល​គាត់​ការពារ​អ្វី​ដែល​ត្រឹមត្រូវ ។ គាត់​និយាយ​ថា ការធ្វើ​អ្វី​ដែល​ត្រឹមត្រូវ​ធ្វើ​ឲ្យ​គាត់​មាន អារម្មណ៍​ដូចជា​ឈ្នះ​ពាន​រង្វាន់​ដូច្នោះ​ដែរ ! អានីមេន គឺជា​ឌីកុន​ម្នាក់ ។ គាត់​ចូលចិត្ត​ការចែក​សាក្រាម៉ង់ ពីព្រោះ​វា​ជួយ​ធ្វើ​ឲ្យ​មនុស្ស​ចងចាំ​ពី​ព្រះ​យេស៊ូវ ។

ចំណង់​ចំណូល​ចិត្ត​របស់ អានីមេន

រូបភាព
picture of Jesus in Gethsemane

ដំណើររឿង​អំពី​ព្រះយេស៊ូវ ៖ នៅពេល​ដែលទ្រង់​បាន​អធិស្ឋាន​នៅឯ​សួន​គែតសេម៉ានី

ចម្រៀង​អង្គការ​បឋមសិក្សា ៖ « កូនចៅ​ទូទាំង​ពិភពលោក » ( សៀវភៅចម្រៀង​កុមារ ទំព័រ ៤ )

អាហារ ៖ Foutou ( ដំឡូង​ម៉ត់ៗ និង ចេក )

មុខ​វិជ្ជា​នៅ​សាលា ៖ ភាសា​បារាំង

រូបភាព
Page from the May/June 2022 Friend Magazine.

រចនា​រូប​ភាព​ដោយ ដានី ចូនស៍

បោះពុម្ព