ដំណើររឿងក្នុងព្រះគម្ពីរ
បានសង្គ្រោះចេញពីភ្លើង
សាដ្រាក់, មែសាក់ និង អ័បេឌ-នេកោគឺជាមិត្តល្អ ។ ពួកគេជួយគ្នាជ្រើសរើសផ្លូវត្រូវ ។
ថ្ងៃមួយ ស្ដេចបានប្រាប់មនុស្សគ្រប់គ្នាឲ្យអធិស្ឋានទៅរូបសំណាកមាស ។ ប្រសិនបើពួកគេបដិសេធ នោះទ្រង់នឹងបោះពួកគេទៅក្នុងភ្លើង ។
មនុស្សផ្សេងទៀតគ្រប់រូបបានអធិស្ឋានទៅរូបសំណាកនោះ ។ ប៉ុន្តែមិត្តទាំងបីនាក់នេះបានអធិស្ឋានទៅតែព្រះប៉ុណ្ណោះ ។
ស្ដេចបានក្រោធខឹង ។ ទ្រង់បានបោះសាដ្រាក់, មែសាក់ និង អ័បេឌ-នេកោទៅក្នុងភ្លើង ។
ប៉ុន្តែភ្លើងនោះពុំបានឆាបឆេះពួកលោកទេ ! មានតួអង្គសួគ៌ាមួយអង្គបានឈរនៅជាមួយនឹងពួកលោក ហើយការពារពួកលោកឲ្យមានសុវត្ថិភាព ។
ខ្ញុំអាចជ្រើសរើសផ្លូវត្រូវ ទោះជាវាពិបាកក្ដី ។ ព្រះយេស៊ូវនឹងជួយខ្ញុំ ហើយគង់នៅក្បែរខ្ញុំ !