ព្រះគម្ពីរ ពិសេស
ប៊ែរនីសបាននិយាយថា « ប៉ា ដល់វេនប៉ាអានហើយ » ។ នាងបានបើកព្រះគម្ពីរ ។ ម៉ាក់ និងប៉ាអង្គុយនៅជិតនាងនៅលើសាឡុង ។
ប៉ាៗបានអានខគម្ពីរដំបូង ។ ប៊ែរនីស បាននិយាយថា « ខ្ញុំដឹងថាទ្រង់ស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ ។
ខ្ញុំដឹងថាទ្រង់ស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ » ។
ប៉ាៗ បាននិយាយថា « ទោះជាយ៉ាងណាក្តី ប៉ាមិនដឹងពីអត្ថន័យទាំងអស់នោះទេ » ។*
ទោះជាយ៉ាងណាក្តី គឺជាពាក្យដ៏លំបាក ។ ប៊ែរនីស មិនអាចអាននៅឡើយទេ ហើយនាងមិនយល់ពីអត្ថន័យពាក្យទាំងអស់ទេ ។ ប៉ុន្តែនាងចូលចិត្តថាតាមពាក្យនោះនៅពេលគ្រួសាររបស់នាងអានព្រះគម្ពីរជាមួយគ្នា ។
នៅថ្ងៃស្អែកនៅពេលអានព្រះគម្ពីរ ប៉ាមានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលមួយ ។ គាត់បានមានប្រសាសន៍ថា « ប៉ាមានអ្វីមួយពិសេសឲ្យកូន » ។ គាត់បានឲ្យព្រះគម្ពីរមួយក្បាលទៅប៊ែរនីស ។ ព្រះគម្ពីរនោះមានរូបភាពមនុស្ស និងទូកនៅខាងមុខ ។
« តើព្រះគម្ពីរនេះសម្រាប់កូនមែនទេ ? » ប៊ែរនីស បានសួរ ។ នាងឱបព្រះគម្ពីរធំនេះនៅក្នុងដៃនាង ។
ប៉ាបានតបថា « សម្រាប់កូន » ។ « មើលខាងក្នុងមើល » ។
ប៊ែរនីសបានបើកព្រះគម្ពីរនេះ ។ ភ្នែករបស់នាងបានបើកធំៗ ។ មានរូបភាពដែលមានពណ៌ជាច្រើននៅក្នុងនោះ ។
« តើព្រះគម្ពីរនេះឈ្មោះអ្វីទៅ ? » ប៊ែរនីស បានសួរ ។
ប៉ាៗបានចង្អុលទៅពាក្យនៅខាងលើនោះ ។ គាត់បានមានប្រសាសន៍ថា « ដំណើររឿងព្រះគម្ពីរមរមន » ។
ប៊ែរនីសបានអានពាក្យនៅលើក្របនោះ ។ នាងបាននិយាយថា « ដំណើររឿងព្រះគម្ពីរមរមន » ។
ម៉ាក់បានមានប្រសាសន៍ថា « ព្រះគម្ពីរនេះមានដំណើររឿងដូចគ្នានឹងអ្វីដែលយើងអាននៅក្នុងព្រះគម្ពីរ » ។
ប៊ែរនីសបានចង្អុលទៅរូបភាពនេះ ។ នាងបានសួរថា « តើនោះជានរណា ?
« អឺ ។ តើកូនឃើញធ្នូ និងផ្លែព្រួញទេ ? » ម៉ាក់បានសួរ ។
ប៊ែរនីស បានងក់ក្បាល ។
« តើកូននៅចាំការអានអំពីនរណាម្នាក់ដែលមានធ្នូបាក់ដែរឬទេ ? ប៉ាៗបានសួរ ។
« នីហ្វៃ ? » ប៊ែរនីសបានឆ្លើយ
ប៉ាៗបានមានប្រសាសន៍ថា « បាទ គឺនីហ្វៃ » ។
ប៊ែរនី បានញញឹម ។ « អរគុណប៉ាៗ ។ អរគុណម៉ាក់ ។ កូនចូលចិត្តព្រះគម្ពីរនេះណាស់ » ។
រាល់យប់ ប៊ែរនី អានព្រះគម្ពីររបស់នាងជាមួយម៉ាក់ និងប៉ា ។ នាងបានចង្អុលទៅរូបភាពនេះ ។ នាងរៀននិយាយពាក្យពិបាកៗ ។ ហើយនាងរៀនអានពាក្យស្រួលៗដោយខ្លួននាង !
ការអានព្រះគម្ពីរធ្វើឲ្យនាងមានអារម្មណ៍សប្បាយរីករាយ ។ នាងសប្បាយចិត្តដែលនាងអាចអានព្រះគម្ពីរជាមួយម៉ាក់ និងប៉ា !