២០២២
សួស្ដី​មក​ពី​ប្រទេស​លីបង់!
ខែ វិច្ឆិកា ឆ្នាំ ២០២២


សួស្ដី​មក​ពី ប្រទេស​លីបង់ !

សូម​ចូលរួម​ជាមួយ ម៉ាហ្គោ និង ប៉ោឡូ កាល​ដែល​ពួកគេ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក ដើម្បី​រៀនសូត្រ​អំពី​បុត្រាបុត្រី​របស់​ព្រះវរបិតា​សួគ៌ ។

ប្រទេសលីបង់​គឺ​ស្ថិត​នៅ​មជ្ឈិមបូព៌ា ។ មាន​ប្រជាជន​ប្រមាណ​ជា ៧ លាន​នាក់​រស់នៅ​ទី​នោះ ។

ទីក្រុង​ស្ថិតនៅ​តាម​ឆ្នេរសមុទ្រ

Two young girls stand on a rocky beach in Beirut, Lebanon.

ព្រំប្រទល់​ភាគខាង​លិច​របស់​ប្រទេស​លីបង់​ជាប់​នឹង​សមុទ្រ​មេឌីទែរ៉ាណេ ។ ក្មេងស្រី​ទាំងនេះ​នៅលើ​ឆ្នេរ​សមុទ្រ​ក្នុង​រាជធានី បេរូត ។

ភាសា​ផ្លូវការ

Doctrine Covenants - Pearl of Great Price  - Hard Cover - Arabic.

នេះគឺជា​គោលលទ្ធិ និង​សេចក្ដីសញ្ញា​ជា​ភាសា​អារ៉ាប់ ជា​ភាសា​ផ្លូវការ​របស់​ប្រទេស​លីបង់ ។

ថេបប៊ូឡេ

This image is just the salad. Illustrations of the Cedars of Lebanon, the Lebanon flag, Tabbouleh salad, and a cityscape of Beirut, Lebanon.

សាឡាត់​នេះ​ធ្វើឡើង​ជាមួយ​នឹង​ជីវ៉ាន់ស៊ុយ ប៉េងប៉ោះ ជីអង្កាម ខ្ទឹមបារាំង និង ស្រូវសាលី ( ប្រភេទ​គ្រាប់​ធញ្ញជាតិ ) ។

ដើម​ស៊ីដា​នៅ​ប្រទេស​លីបង់

Illustrations of the Cedars of Lebanon, the Lebanon flag, and a cityscape of Beirut, Lebanon.

មានគ្រា​មួយ​ប្រទេស​លីបង់​មាន​ដើម​ស៊ីដា​ច្រើន ។ ដើម​ស៊ីដា​នៅ​ប្រទេស​លីបង់​ត្រូវបាន​លើកឡើង​ក្នុង​ព្រះគម្ពីរ​ប៊ីប​ជាង ៧០ ដង ! សព្វថ្ងៃនេះ ទង់ជាតិ​លីបង់​មាន​ដើម​ស៊ីដា​នៅលើ​នោះ ។

សាសនា​ពីរ

The Mohammad Al Amin Mosque in Beirut, Lebanon.

សាសនា​អ៊ីស្លាម និង​សាសនា​គ្រីស្ទ​គឺជា​សាសនា​ធំ​របស់​ប្រទេស​លីបង់ ។ វិហារ​អ៊ីស្លាម​នៅក្បែរ​នឹង​ព្រះវិហារ​សាសនាគ្រីស្ទ ។

Page from the November 2022 The Friend Magazine.

រចនា​រូបភាព​ដោយ ខាធី ម៉ាក​ឌី