ការជួយដូចជាព្រះយេស៊ូវ
ព្រះយេស៊ូវបានមានព្រះបន្ទូលថាឲ្យយើងស្រឡាញ់អ្នកជិតខាងរបស់យើង
ថ្ងៃមួយ មានបុរសម្នាក់បានទូលសួរព្រះយេស៊ូវថា តើបទបញ្ញត្តិអ្វីដែលធំជាងគេ ។ ព្រះយេស៊ូវបានមានបន្ទូលថាបទបញ្ញតិ្តធំទីមួយ គឺស្រឡាញ់ព្រះ ។ បន្ទាប់មកទ្រង់បានមានបន្ទូលថាបទបញ្ញត្តិទីពីរគឺ « ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ( ម៉ាកុស ១២:៣១ ) ។ បទបញ្ញត្តិនោះមានន័យថា យើងគួរតែស្រឡាញ់គ្នាទៅវិញទៅមក ហើយប្រព្រឹត្តចំពោះពួកគេតាមរបៀបដែលយើងចង់ទទួលបាន ។
កុមារមួយក្រុមនេះនៅ រដ្ឋមីស៊ីស៊ីពី ស.រ.អា. បានជួយសម្អាតផ្ទះរបស់អ្នកជិតខាងរបស់ពួកគេបន្ទាប់ពីមានខ្យល់ព្យុះ ។