ដៃជំនួយនៅជុំវិញពិភពលោក
សូមជួបជាមួយ ខាមិន មកពី លីបង់
សូមជួបកុមារអង្គការបឋមសិក្សាដែលកំពុងជួយអ្នកដទៃ ដូចដែលព្រះគ្រីស្ទបានធ្វើ ។
រឿងលម្អិតអំពីខាមិន
អាយុ ៖ ៨ឆ្នាំ
មកពី ៖ ប្រទេសស៊ីរី ប៉ុន្តែឥឡូវនេះកំពុងរស់នៅប្រទេសលីបង់ ។
ភាសា ៖ ភាសាអារ៉ាប់ ភាសាអង់គ្លេស
គោលដៅ និងក្ដីសុបិន ៖ ១) ទៅលេងព្រះវិហារបរិសុទ្ធ ។ ២) ក្លាយជាសិល្បករ ។ ៣) បម្រើបេសកកម្ម ។
គ្រួសារ ៖ ខាមិនមានបងស្រីពីរនាក់ និងបងប្រុសម្នាក់ ។
ដៃជំនួយរបស់ខាមិន
ខាមិន និងម៉ាក់របស់នាងរស់នៅប្រទេសលីបង់ ប៉ុន្តែពួកគេធ្លាប់រស់នៅប្រទេសស៊ីរី ។ ពួកអ្នកជិតខាងរបស់ពួកគេក៏មកពីប្រទេសស៊ីរីដែរ ។ កាលពីខែធ្នូឆ្នាំមុន ខាមិនចង់ធ្វើរឿងល្អមួយសម្រាប់ពួកគេ ។ រៀងរាល់ថ្ងៃរហូតដល់បុណ្យគ្រីស្ទម៉ាស ខាមិនបានយកអ្វីមួយតូចចេញពីហាង ។ នាងបានដាក់របស់ទាំងអស់នៅក្នុងប្រអប់មួយ ។ លុះ ២៥ ថ្ងៃក្រោយមក ប្រអប់នោះក៏ពេញ ។ នៅថ្ងៃបុណ្យគ្រីស្ទម៉ាស់ ខាមិនបានយកប្រអប់ទៅឲ្យអ្នកជិតខាងរបស់នាង ។ ពួកគេមានអំណរគុណខ្លាំងណាស់ ! ខាមិននិយាយថា ការបម្រើរបស់នាងបានជួយនាងចងចាំពីការបម្រើដែលព្រះយេស៊ូវគ្រីស្ទបានធ្វើ ។ ខាមិននិយាយថា « ពេលយើងបង្ហាញសេចក្ដីស្រឡាញ់ដល់មនុស្សដទៃ យើងទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះ » ។
ចំណូលចិត្តរបស់ខាមិន
ទីកន្លែង ៖ មាត់សមុទ្រ
ដំណើររឿងអំពីព្រះយេស៊ូវ ៖ ពេលព្រះយេស៊ូវយាងដើរនៅលើទឹក
ចម្រៀងកុមារ ៖ « ព្រះវរបិតាស្រឡាញ់ខ្ញុំ »( សៀវភៅចម្រៀងកុមារ ទំព័រ ១៦–១៧ ) ។
អាហារ ៖ មី, ការ៉េមសាន់ឌេ
ពណ៌ ៖ ពណ៌ស្វាយខ្ចី
មុខវិជ្ជានៅសាលា ៖ វិទ្យាសាស្ត្រ