ជូនចំពោះមិត្តទាំងឡាយ
វិធីមួយដែលព្រះបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់គឺតាមរយៈការបញ្ជូនពួកព្យាការីមកឲ្យយើង ។ ព្រះបានបញ្ជូនម៉ូសេឲ្យដឹកនាំប្រជាជនទៅកាន់ដែនដីសន្យា ។ ទ្រង់បានបញ្ជូនណូអេឲ្យបង្រៀនដំណឹងល្អ និងសង្គ្រោះគ្រួសាររបស់លោក ព្រមទាំងសត្វពីទឹកជំនន់ ។ ព្រះបានបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់នៅពេលទ្រង់បានការពារដានីយ៉ែលនៅក្នុងរូងតោ ។ តើព្យាការីរបស់យើងបានបង្រៀនអ្វីខ្លះដល់អ្នកអំពីសេចក្ដីស្រឡាញ់របស់ព្រះនៅក្នុងសន្និសីទទូទៅ ? សូមមើល ទំព័រ ២–៧ សម្រាប់គំនិតនានា !
ដោយក្តីស្រឡាញ់
ទស្សនាវដ្តី ប្រិយមិត្ត
បន្ថែម ៖ សូមមើល ទំព័រ ២០ ដើម្បីស្វែងរករបៀបដែលក្មេងស្រីម្នាក់មកពីប្រទេសលីបង់បានបង្ហាញសេចក្ដីស្រឡាញ់របស់នាងនៅបុណ្យគ្រីស្ទម៉ាស់ ។ បន្ទាប់មក សូមសរសេរប្រាប់យើងពីរបៀបដែលអ្នកចែកចាយសេចក្ដីស្រឡាញ់ជាមួយនឹងមនុស្សដទៃ !