ការជជែកជាមួយស៊ីអូម៉ារ៉ា អំពីការក្លាយជាយុវនារីថ្មី
ស៊ីអូម៉ារ៉ា ( អានថា ស៊ី-អូ-ម៉ា-រ៉ា ) មកពីឈីប៉ាស ភាគខាងត្បូងម៉ិកស៊ិក។ នាងបានផ្ទេរចូលថ្នាក់យុវនារីនាពេលថ្មីៗនេះ ។
ដំបូង យើងចង់ស្វែងយល់ពីប្អូន ។
តើប្អូនធ្វើអ្វីសម្រាប់ការកម្សាន្ត ?
តើប្អូនចូលចិត្តធ្វើអ្វីពេលទំនេរ ? ខ្ញុំចូលចិត្តធ្វើនំខេស៊ីដៀ !
តើប្អូនចូលចិត្តពណ៌អ្វី ?
ពណ៌លឿង ។
តើប្អូនទន្ទឹងរង់ចាំអ្វីខ្លាំងជាងគេអំពីការផ្លាស់ពីអង្គការបឋមសិក្សាទៅថ្នាក់យុវនារី ?
ខ្ញុំរំភើបដើម្បីទៅព្រះវិហារបរិសុទ្ធ និងធ្វើពិធីបុណ្យជ្រមុជទឹក ។
តើប្អូនមានអារម្មណ៍យ៉ាងណាក្នុងការទៅថ្នាក់យុវនារីជាលើកដំបូង ?
ពីដំបូង វាលំបាកណាស់ ។ វាគួរឲ្យបារម្ភណាស់អំពីអ្វីដែលពួកបងៗនឹងគិតអំពីខ្ញុំ ។ ខ្ញុំរាងភ័យបន្តិចរហូតដល់ពួកយើងទាំងអស់គ្នាបានទៅព្រះវិហារបរិសុទ្ធ ។ ពេលនោះហើយដែលពួកយើងក្លាយជាមិត្តល្អនឹងគ្នា ។
តើការទៅព្រះវិហារបរិសុទ្ធជាលើកដំបូងមានសភាពបែបណាដែរ ?
វាជាថ្ងៃពិសេសណាស់ ។ ការចូលទៅខាងក្នុងព្រះវិហារបរិសុទ្ធនៃព្រះអម្ចាស់គឺជាបទពិសោធន៍ខាងវិញ្ញាណមួយ ។ ខ្ញុំតែងតែ ចង់ទៅព្រះវិហារបរិសុទ្ធជានិច្ច ។ នៅក្នុងអង្គការបឋមសិក្សា ពួកយើងច្រៀងបទ « ខ្ញុំចូលចិត្តមើលវិហារបរិសុទ្ធ ។ ខ្ញុំទៅទីនោះថ្ងៃមួយ » ។ ឥឡូវនេះខ្ញុំអាចនិយាយថា « ខ្ញុំចូលចិត្ត ទៅ ព្រះវិហារបរិសុទ្ធ » ។
ជាលើកដំបូងនៅក្នុងព្រះវិហារបរិសុទ្ធនោះ ខ្ញុំបានធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មីងរបស់ខ្ញុំ សាច់ញាតិខ្លះទៀតរបស់ជីដូនខ្ញុំ ( ម្តាយរបស់ម្តាយខ្ញុំ ) និងអ្នកដទៃទៀតដែលខ្ញុំមិនស្គាល់ ។ ព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិគឺជាផ្នែកនៃទីបន្ទាល់របស់ខ្ញុំ ។
តើសកម្មភាពសប្បាយៗអ្វីខ្លះដែលប្អូនបានធ្វើជាមួយក្រុមយុវនារីរបស់ប្អូន ?
ធ្វើនំឃុកឃី ! ពួកយើងបានធ្វើនំឃុកឃីចំនួន ១៥០ នំ ។ បន្ទាប់មកពួកយើងបានចែកនំនោះជាមួយអ្នកដទៃទៀត ។ សកម្មភាពរបស់យុវនារីគឺសប្បាយណាស់ ។ ថ្នាក់នេះពោរពេញទៅដោយមេរៀនល្អៗ ការលើកទឹកចិត្ត និងការណែនាំដើម្បីជួយយើងឲ្យធ្វើជាអ្នកផ្សព្វផ្សាយសាសនានាពេលអនាគត ។
តើមានក្មេងស្រីផ្សេងទៀតដែលមាន អាយុស្របាលប្អូននៅក្នុងវួដរបស់ប្អូនដែរឬទេ ?
មានតែខ្ញុំប៉ុណ្ណោះ ។ ខ្ញុំក៏ជាសមាជិកនៃសាសនាចក្រតែម្នាក់គត់នៅឯសាលារៀនរបស់ខ្ញុំដែរ ។
តើវាពិបាកធ្វើជាសមាជិកនៃសាសនាចក្រតែម្នាក់គត់នៅសាលាដែរឬទេ ?
អត់ទេ ។ មិត្តភក្តិរបស់ខ្ញុំទាំងអស់គ្នាដឹងថាខ្ញុំកាន់សាសនាខុសពីពួកគេ ប៉ុន្តែពួកគេមិនធ្វើដាក់ខ្ញុំខុសពីគេទេ ។
តើប្អូនចូលចិត្តអ្វីជាងគេអំពីការចូលក្រុមយុវនារីនេះ ?
ខ្ញុំចូលចិត្តរៀនអំពីព្រះអង្គសង្រ្គោះ និងផែនការនៃសេចក្តីសង្រ្គោះបន្ថែមទៀត ។ វាគឺជាពរជ័យដ៏មហិមាដើម្បីធ្វើកិច្ចការពង្សប្រវត្តិរបស់ខ្ញុំ ។ ខ្ញុំចូលចិត្តធ្វើពិធីបុណ្យជ្រមុជទឹកនៅព្រះវិហារបរិសុទ្ធដើម្បីផ្តល់ក្តីសង្ឃឹមដល់សាច់ញាតិរបស់យើងដែលបានចាកចេញពីផែនដីនេះហើយ ។
ខ្ញុំចូលចិត្តចូលរួមក្នុងកម្មវិធីយុវនារី !