២០២២
កំណត់​ចំណាំ​សន្និសីទ
ខែ វិច្ឆិកា ឆ្នាំ ២០២២


« កំណត់​ចំណាំ​សន្និសីទ » ប្រិយមិត្ត ខែ សីហា ឆ្នាំ ២០២២ ទំព័រ ៥ ។

កំណត់​ចំណាំ​សន្និសីទ

មនុស្ស​គ្រប់គ្នា​អាច​បម្រើ​បាន

ដាល្លិន អេក អូក

ប្រធាន អូក បាន​ចែកចាយ​ដំណើររឿង​អំពី​បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​ថា លោក ហ្គាព្រីយ៉ែល ដែល​បាន​ជួយ​កុមារ​អន្ដោវេសន៍​រាប់ពាន់​នាក់ ។ លោក​បាន​បង្កើត « សាលារៀន​ដើមឈើ » ជា​កន្លែង​ដែល​កុមារ​បាន​ប្រមូល​ផ្តុំ​គ្នា​រៀន​នៅក្រោម​ម្លប់​ដើមឈើ ។ នៅពេល​លោក​បាន​ឃើញ​ថា​មាន​តម្រូវការ នោះ​លោក​បាន​ជួយ ! ព្រះ​បាន​បំផុស​គំនិត​មនុស្ស​ជាច្រើន​ដូចជា លោក ហ្គាព្រីយ៉ែល ឲ្យ​ធ្វើ​ការណ៍​ល្អ ។

ការណ៍​នេះ​បង្រៀន​ខ្ញុំ ៖

ការចែកចាយ​ព្រះគម្ពីរ​មរមន

រ៉ូណល អេ រ៉ាសបាន

អែលឌើរ រ៉ាសបាន បាន​តំណាល​អំពី​របៀប​ដែល​ព្យាការី​បាន​ថ្វាយ​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​ដល់​ស្ដេច​នៅ​ប្រទេស​ហ្គាណា ។ ប្រធាន ណិលសុន និង​ស្ដេច​បាន​អាន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង នីហ្វៃ​ទី​៣ ១១ ជាមួយ​គ្នា ។ ស្ដេច​បាន​មាន​បន្ទូល​ថា គម្ពីរ​នេះ​មាន​តម្លៃ​ជាង​ពេជ្រ ឬ​ត្បូង​ទទឹម​ទៅ​ទៀត ដោយសារ​វា​បាន​បង្រៀន​ទ្រង់​បន្ថែម​ទៀត​អំពី​ព្រះយេស៊ូវ ។

ការណ៍​នេះ​បង្រៀន​ខ្ញុំ ៖

ចម្លើយ​គឺ​ព្រះយេស៊ូវ

អែលឌើរ រ៉ាយអាន ខេ អូលសិន

អែលឌើរ អូលសិន បាន​ថ្លែង​អំពី​ក្មួយប្រុស​របស់​លោក​ឈ្មោះ ណាស្ស ។ ពួកគាត់​បាន​ធ្វើការ​រួមគ្នា នៅពេល ណាស្ស បាន​មាន​គំនិត​ដ៏អស្ចារ្យ​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា ។ អែលឌើរ អូលសិន បាន​សួរ ណាស្ស ថា​ម៉េច​បានជា​គាត់​ឆ្លាត​ម្ល៉េះ ។ ណាស្ស បាន​ឆ្លើយ​ថា « ព្រះយេស៊ូវ » ។ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ចម្លើយ​ចំពោះ​បញ្ហា​ទាំងអស់​របស់​យើង ។

ការណ៍​នេះ​បង្រៀន​ខ្ញុំ ៖

វ៉ែនតា​ដើម្បី​មើល​ឃើញ

ស៊ីស្ទើរ ត្រេស៊ី វ៉ាយ ប្រោនីង

ស៊ីស្ទើរ ប្រោនីង បាន​ពោល​ថា គាត់​ត្រូវការ​វ៉ែនតា​ដើម្បី​ជួយ​គាត់​ឲ្យ​មើលឃើញ ។ រាល់ព្រឹក រឿង​ដំបូង​គេ​ដែល​គាត់​ធ្វើ គឺ​ឈោង​ទៅយក​វ៉ែនតា​របស់​គាត់​យកមក​ពាក់ ។ គាត់​បាន​និយាយ​អំពី​របៀប​ដែល​គាត់​ត្រូវការ​ព្រះយេស៊ូវ​គ្រីស្ទ​ជារៀងរាល់​ថ្ងៃ តាម​របៀប​ដូចគ្នា​ដែល​គាត់​ត្រូវការ​វ៉ែនតា​របស់​គាត់​ដែរ ។ ព្រះអង្គ​សង្គ្រោះ​សន្យា​ថា​នឹង​ដឹកនាំ ហើយ​ណែនាំ​យើង នៅពេល​យើង​មាន​ពេលវេលា​សម្រាប់​ទ្រង់ ។

ការណ៍​នេះ​បង្រៀន​ខ្ញុំ ៖