ឆ្នាំ​២០២២
ភ្ជាប់
ខែ មីនា ឆ្នាំ ២០២២


« ភ្ជាប់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មីនា ឆ្នាំ ២០២២ ។

ភ្ជាប់

អ័ដាម អិល

អាយុ ១៥ ឆ្នាំ ប្រទេស ​ហ្សាម៉ាអ៊ីក

យុវជន

ថតរូប​ដោយ គ្រីស្ទីណា ស្ម៊ីធ

ឪពុក​ម្ដាយ​របស់​ខ្ញុំ​បង្ហាញ​ខ្ញុំ​ពី​របៀប​ដើម្បី​ក្លាយ​ដូចជា​ព្រះគ្រីស្ទ ។ ពួកគាត់​តែងតែ​ជួយ​ដល់​មនុស្ស​ដទៃ​ជានិច្ច ! ហើយ​នៅពេល​ពួកគាត់​បម្រើ​ដល់​អ្នកដទៃ ពួកគាត់​មិន​រអ៊ូរទាំ​ឡើយ ។ ពួកគាត់​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ។ ពួកគាត់​ក៏​ធ្វើការ​អធិស្ឋាន​ជា​រៀងរាល់​ព្រឹក និង​រៀងរាល់​យប់​ផងដែរ ។

ខ្ញុំ​រៀន​អ្វីៗ​ផ្សេងទៀត​មកពី​ឪពុក​ម្ដាយ​របស់​ខ្ញុំ ។ ប៉ា​របស់​ខ្ញុំ​គឺជា​វិចិត្រករ​ដ៏​អស្ចារ្យ​ម្នាក់ ។ ជាពិសេស​គាត់​ពូកែ​ខាង​គូរ​ស្រមោល​ដោយ​ខ្មៅដៃ ។ ខ្ញុំ​ដាក់​គោលដៅ​មួយ ដើម្បី​កែលម្អ​រូប​សិល្បៈ​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​អង្គុយ​មើល​គាត់​គូរ​យ៉ាង​កៀក ។

គោលដៅ​មួយ​ទៀត​ដែល​ខ្ញុំ​មាន គឺ​ដើម្បី​ទទួល​បាន​ពិន្ទុ​ល្អ​នៅ​សាលារៀន ។ ពេលខ្លះ ខ្ញុំ​ភ័យ​នៅពេល​ប្រឡង ។ នៅពេល​មួយ​នោះ ខ្ញុំ​ភ័យ​ខ្លាំង​ណាស់ ដូច្នេះ​ខ្ញុំ​បាន​អធិស្ឋាន ។ បន្ទាប់មក ខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល និង​រីករាយ​ក្នុង​ចិត្ត ។ ខ្ញុំ​អាច​បន្ដ​ការប្រឡង​ដោយ​មិនមាន​បញ្ហា ។ ខ្ញុំ​ដឹង​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ខ្ញុំ​ឲ្យ​ឈប់​មាន​អារម្មណ៍​ភ័យខ្លាច ។

នៅពេល​មួយ ខ្ញុំ​បាន​ធ្វើការ​នៅក្នុង​គម្រោង​បម្រើ​មួយ ដើម្បី​ជួយ​លាប​ថ្នាំ​នៅលើ​ជញ្ជាំង​សាលារៀន​នៅក្បែរ​ផ្ទះ ។ ដំបូង​ឡើយ ខ្ញុំ​មិន​ចង់​ទៅ​ទីនោះ​ទេ ប៉ុន្ដែ​ក្រោយមក ខ្ញុំ​ចាប់ផ្ដើម​មាន​អារម្មណ៍​ចង់​ទៅ​វិញ ។ ឥឡូវ​នេះ មិន​ថា​ខ្ញុំ​ដើរកាត់​សាលារៀន​នោះ​នៅពេល​ណា​នោះទេ វា​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ពិសេស ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ជួយ​កុមារ​នៅ​ទីនោះ ។