« តើខ្ញុំគួរតែធ្វើអ្វីខ្លះ នៅពេលខ្ញុំមានអារម្មណ៍ថា ការខិតខំរបស់ខ្ញុំដើម្បីចែកចាយដំណឹងល្អ មិនធ្វើឲ្យមានភាពផ្លាស់ប្តូរនោះ ? » ដើម្បីកម្លាំងនៃយុវជន ខែ មីនា ឆ្នាំ ២០២២ ។
សំណួរ និង ចម្លើយ
« តើខ្ញុំគួរតែធ្វើអ្វីខ្លះ នៅពេលខ្ញុំមានអារម្មណ៍ថា ការខិតខំរបស់ខ្ញុំដើម្បីចែកចាយដំណឹងល្អ មិនធ្វើឲ្យមានភាពផ្លាស់ប្តូរនោះ ? »
ធ្វើតាមគំរូរបស់ព្រះគ្រីស្ទ
« នៅគ្រាមួយ គ្រូបង្រៀនរបស់ខ្ញុំបាននិយាយថា មិនមានព្រះនោះទេ ។ ខ្ញុំបានអានព្រះគម្ពីរមរមនជារៀងរាល់ថ្ងៃ ហើយខ្ញុំបានដឹងថា អ្វីដែលគាត់បាននិយាយគឺមិនពិតនោះទេ ។ ខ្ញុំបានព្យាយាមចែកចាយទីបន្ទាល់របស់ខ្ញុំ ប៉ុន្ដែគាត់មិនស្ដាប់នោះទេ ។ ខ្ញុំបានដឹងថា សកម្មភាពរបស់ខ្ញុំមានសូរឮខ្លាំងជាងពាក្យសម្ដីរបស់ខ្ញុំ ។ មិត្តភក្ដិរបស់ខ្ញុំបានគាំទ្រដល់បទដ្ឋានរបស់ខ្ញុំខ្លាំងណាស់ ។ ពួកគេតែងតែមើលមកខ្ញុំជានិច្ច ព្រោះខ្ញុំគឺជាសមាជិកនៃសាសនាចក្រ » ។
វ៉ាលើរី អេហ្វ អាយុ ១៨ ឆ្នាំ ប្រទេសហុងឌូរ៉ាស
សូមស្វែងរកជំនួយ
« មានរបៀបរាប់រយយ៉ាង ដើម្បីចែកចាយដំណឹងល្អ ។ ពេលខ្លះ ការខិតខំដ៏ខ្លាំងបំផុតរបស់បងប្អូនមិនធានាថា មិត្តភក្ដិរបស់បងប្អូននឹងដឹងគុណបងប្អូននោះទេ ។ បងប្អូនមិនធ្វើការណ៍នេះតែឯកឯងនោះទេ ។ សូមទូលទៅព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះសូមជំនួយ ។ បងប្អូនអាចរកឃើញអ្វីមួយថ្មីក៏ថាបាន » ។
បានរី អូ អាយុ ១៥ ឆ្នាំ ប្រទេសជប៉ុន
ធ្វើជាគំរូល្អ
« ខ្ញុំតែងចងចាំដំបូន្មានរបស់ថ្នាក់ដឹកនាំរបស់ខ្ញុំជានិច្ច ៖ ‹ ការធ្វើជាគំរូល្អគឺជារបៀបដ៏ល្អបំផុតមួយ ដើម្បីចែកចាយដំណឹងល្អ › ។ ប្រសិនបើយើងខិតខំធ្វើជាគំរូដ៏ល្អ និងធ្វើជាពន្លឺដល់មនុស្សដទៃទៀត នោះវានឹងងាយស្រួលជាងមុនសម្រាប់យើង ដើម្បីចែកចាយដំណឹងល្អជាមួយនឹងមនុស្សជាច្រើនទៀត ។ ការធ្វើជាអ្នកតំណាងរបស់ព្រះយេស៊ូវគ្រីស្ទ អាចនាំមកនូវពរជ័យដ៏អស្ចារ្យមកក្នុងជីវិតរបស់យើង និងអ្នកដែលនៅជុំវិញខ្លួនយើង » ។
បូន្នី ខ្យូ អាយុ ១៦ ឆ្នាំ ប្រទេសបូលីវី
វាគឺជាជម្រើសរបស់ពួកគេ
« ខ្ញុំត្រូវបានគេបានបដិសេធជាច្រើនដង នៅពេលខ្ញុំចែកចាយដំណឹងល្អ ។ និយាយតាមត្រង់ ពេលខ្លះខ្ញុំមានអារម្មណ៍ក្រៀមក្រំដែរ ព្រោះខ្ញុំមិនឃើញមានលទ្ធផលអ្វីផង ។ ខ្ញុំបានដឹងថា វាមិនមែនជាកំហុសរបស់ខ្ញុំនោះទេ នៅពេលមនុស្សមិនទទួលយកដំណឹងល្អនោះ ។ វាគឺជាជម្រើសរបស់ពួកគេ ហើយខ្ញុំគួរតែអត់ធ្មត់ ។ ក្រោយមក ការខិតខំរបស់ខ្ញុំអាចធ្វើឲ្យមានភាពខុសប្លែកគ្នា ។ ខ្ញុំអាចអធិស្ឋានសម្រាប់មនុស្សដែលខ្ញុំអញ្ជើញបានជានិច្ច » ។
គ្រីស្ទីណា ប៊ី អាយុ ១៨ ឆ្នាំ ប្រទេសរ៉ូម៉ានី
បង្រៀន និងធ្វើសកម្មភាពដូចជាព្រះគ្រីស្ទ
« យើងអាចគិតដល់របៀបថ្មីៗ និងរីករាយក្នុងការចែកចាយដំណឹងល្អ ។ ឧទាហរណ៍ យើងអាចរៀនពីរបៀបដែលព្រះយេស៊ូវគ្រីស្ទបានផ្សាយដំណឹងល្អតាមរយៈរឿងប្រៀបប្រដូច និងទង្វើនានា ។ សកម្មភាពរបស់យើងបង្ហាញថា យើងជានរណា ហើយអ្វីជាបទដ្ឋានរបស់យើង » ។
យ៉ូហាន អេស អាយុ ១៦ ឆ្នាំ ប្រទេសបូលីវី
ចូរអត់ធ្មត់
« ខ្ញុំត្រូវបានគេបានបដិសេធជាច្រើនដង នៅពេលខ្ញុំចែកចាយដំណឹងល្អ ។ និយាយតាមត្រង់ ពេលខ្លះខ្ញុំមានអារម្មណ៍ក្រៀមក្រំដែរ ព្រោះខ្ញុំមិនឃើញមានលទ្ធផលអ្វីផង ។ ខ្ញុំបានដឹងថា វាមិនមែនជាកំហុសរបស់ខ្ញុំនោះទេ នៅពេលមនុស្សមិនទទួលយកដំណឹងល្អនោះ ។ វាគឺជាជម្រើសរបស់ពួកគេ ហើយខ្ញុំគួរតែអត់ធ្មត់ ។ ក្រោយមក ការខិតខំរបស់ខ្ញុំអាចធ្វើឲ្យមានភាពខុសប្លែកគ្នា ។ ខ្ញុំអាចអធិស្ឋានសម្រាប់មនុស្សដែលខ្ញុំអញ្ជើញបានជានិច្ច » ។
គ្រីស្ទីណា ប៊ី អាយុ ១៨ ឆ្នាំ ប្រទេសរ៉ូម៉ានី
ចូរបន្ដខិតខំ
« ជាច្រើនដងនៅពេលខ្ញុំអញ្ជើញមិត្តភក្ដិរបស់ខ្ញុំឲ្យមកព្រះវិហារនៅថ្ងៃអាទិត្យ នោះពួកគេបានបដិសេធការអញ្ជើញនោះ ។ វាពិបាកនឹងទទួលយកការបដិសេធណាស់ ប៉ុន្ដែនៅពេលខ្ញុំអានព្រះគម្ពីរ នោះខ្ញុំដឹងថា អ្វីៗគ្រប់យ៉ាងដែលយើងធ្វើសម្រាប់មនុស្សដទៃទៀត នោះយើងធ្វើសម្រាប់ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំជឿថា ការមានចិត្តអត់ធ្មត់គឺជាគន្លឹះមួយ ។ យើងមិនអាចដឹងទេថា ពេលណាដែលពាក្យសម្ដីដែលយើងចែកចាយនោះ អាចផ្ដល់ពរជ័យដល់មនុស្សផ្សេងទៀតនោះទេ » ។
វ៉ាលើរី អេហ្វ អាយុ ១៤ ឆ្នាំ ប្រទេសបូលីវី
អធិស្ឋានសម្រាប់ពួកគេ
« របៀបដ៏ងាយស្រួលមួយដើម្បីចែកចាយដំណឹងល្អ គឺតាមរយៈការបង្ហាញសេចក្ដីស្រឡាញ់របស់បងប្អូនទៅកាន់មិត្តភក្ដិរបស់បងប្អូន ។ បងប្អូនអាចអធិស្ឋានសូមសេចក្ដីក្លាហានដើម្បីចែកចាយដំណឹងល្អបាន ។ បងប្អូនក៏អាចអធិស្ឋានសម្រាប់ពួកគេ ដើម្បីមានការយល់ដឹងដ៏ប្រសើរអំពីសារលិខិតនៃដំណឹងល្អផងដែរ » ។
យូរី ខេ អាយុ ១៨ ឆ្នាំ ប្រទេសជប៉ុន