ឆ្នាំ​២០២២
ហេតុអ្វី​បានជា​ព្រះ​ប្តូរ​ឈ្មោះ​របស់​យ៉ាកុប ទៅជា​អ៊ីស្រាអែល ?
ខែ មីនា ឆ្នាំ ២០២២


« ហេតុអ្វី​បានជា​ព្រះ​ប្តូរ​ឈ្មោះ​របស់​យ៉ាកុប ទៅជា​អ៊ីស្រាអែល ? » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មីនា ឆ្នាំ ២០២២ ។

ចំ​ទៅ​នឹង​គោលដៅ

ហេតុអ្វី​បានជា​ព្រះ​ប្តូរ​ឈ្មោះ​របស់​យ៉ាកុប ទៅជា​អ៊ីស្រាអែល ?

យុវនារី

គំនូរ​ដោយ ឃីថ ឡាសុន

យ៉ាកុប​គឺជា​កូនប្រុស​របស់​អ៊ីសាក និង​ជា​ចៅប្រុស​របស់​អ័ប្រាហាំ ។ ដូចជា​ពួកលោក​ដែរ យ៉ាកុប​មាន​បំណង​ប្រាថ្នា​សុចរិត ហើយ​បាន​ស្វែងរក​ពរជ័យ​ពី​ព្រះអម្ចាស់ ។

នៅ​គ្រា​ដ៏​សំខាន់​មួយ​នៅក្នុង​ជីវិត​របស់​លោក « យ៉ាកុប​បាន​ប្រឈម​មុខ​នឹង​ឧបសគ្គ​មួយ​ដ៏​ធ្ងន់ធ្ងរ ។ សិទ្ធិ​ជ្រើសរើស​របស់​លោក​ត្រូវ​បាន​សាកល្បង ។ តាមរយៈ​ការប្រឈមមុខ​នេះ យ៉ាកុប​បាន​បញ្ជាក់​ឲ្យ​ឃើញ​ពី​អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​លោក ។ លោក​បាន​បង្ហាញ​ថា លោក​ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅ​ក្នុង​ជីវិត​របស់​លោក ។ ជា​ចម្លើយ​តប​មក​វិញ ព្រះ​បាន​ប្តូរ​ឈ្មោះ​របស់​យ៉ាកុប​ទៅ​ជា អ៊ីស្រាអែល មាន​ន័យ​ថា ‹ ទុក​ឲ្យ​ព្រះ​ឈ្នះ › ។ បន្ទាប់​មក ព្រះ​បាន​សន្យា​នឹង​អ៊ីស្រាអែល​ថា ពរជ័យ ទាំងអស់ ដែល​បាន​ប្រទាន​លើ​ក្បាល​របស់​អ័ប្រាហាំ​ក៏​ជា​ពរជ័យ​របស់​លោក​ដែរ » ( រ័សុល អិម ណិលសុន « Let God Prevail » សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២០ [ EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩២ ] ) ។ ការទទួល​យក​ឈ្មោះ​ថ្មី​នេះ គឺជា​ទីសម្គាល់​មួយ​នៃ​ការទទួល​យក​សេចក្ដី​សញ្ញា ដែល​ឪពុក និង​ជីតា​របស់​លោក​បាន​ទទួល​យក​ដែរ ។

នៅពេល​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​យើង​ចុះ​សេចក្ដី​សញ្ញា ។ យើង​ក៏​បង្ហាញ​ថា យើង​ស្ម័គ្រចិត្ត​លើក​ដាក់​មក​លើ​ខ្លួន​របស់​យើង​នូវ​ឈ្មោះ​ថ្មី​មួយ—គឺជា​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ លើសពី​នេះ យើង​ក្លាយជា​ផ្នែក​មួយ​នៃ​វង្ស​អ៊ីស្រាអែល—ជា​អ្នក​ដែល​បាន​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ ហើយ​បាន​សន្យា​ថា « ទុកឲ្យ​ព្រះឈ្នះ » នៅក្នុង​ជីវិត​របស់​យើង​ផងដែរ ។ បន្ទាប់មក ព្រះ​សន្យា​នឹង​យើង​នូវ​ពរជ័យ​ដូចគ្នា ដែល​ទ្រង់​បាន​សន្យា​នឹង​អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប​ដែរ ។