« តើក្មួយៗស្ដាប់ឮទ្រង់ដោយរបៀបណា ? » ដើម្បីកម្លាំងនៃយុវជន ខែ មីនា ឆ្នាំ ២០២២ ។
ពាក្យ ចុងក្រោយ
តើក្មួយៗស្ដាប់ឮទ្រង់ដោយរបៀបណា ?
ទន្ទឹមនឹងការណែនាំដ៏សុខសាន្ដ ដែលយើងបានទទួលពីព្រះវិញ្ញាណបរិសុទ្ធពីមួយគ្រាទៅមួយគ្រា នោះព្រះដ៏ប្រកបដោយអនុភាព បានអះអាងដល់យើងម្នាក់ៗដោយផ្ទាល់ និងដោយមានអានុភាពថា ទ្រង់ស្គាល់យើង ហើយស្រឡាញ់យើង ។ បន្ទាប់មក នៅក្នុងគ្រាលំបាករបស់យើង ព្រះអង្គសង្គ្រោះបានរំឭកយើងពីបទពិសោធន៍ទាំងនោះមកក្នុងគំនិតយើង ។
សូមគិតអំពីជីវិតផ្ទាល់របស់ក្មួយៗ ។ បទពិសោធន៍ទាំងនេះអាចមកក្នុងគ្រាដ៏សំខាន់ៗនៅក្នងជីវិតរបស់យើង ឬក្នុងអ្វីដែលដំបូងឡើយហាក់ដូចជាកើតឡើងក្នុងពេលវេលាមួយដែលមិនសំខាន់ ។ ឱកាសខាងវិញ្ញាណដ៏មានអត្ថន័យទាំងនេះកើតមានក្នុងពេលវេលាខុសៗគ្នា និងតាមរបៀបផ្សេងៗគ្នា តាមរបៀបរបស់យើងម្នាក់ៗ រៀងៗខ្លួន ។
យ៉ូសែប ស៊្មីធ បានពន្យល់ថា ពេលខ្លះយើងទទួល « បានគំនិតភ្លាមៗ » ហើយជាញឹកញាប់ទទួលអារម្មណ៍បញ្ញាដ៏បរិសុទ្ធ ។១
ក្នុងការឆ្លើយតបនឹងបុរសដ៏ស្មោះត្រង់ម្នាក់ ដែលបានប្រកាសថាមិនដែលមានបទពិសោធន៍ដូច្នេះ នោះប្រធាន ដាល្លិន អេក អូក បានផ្តល់ដំបូន្មានថា « ប្រហែលការអធិស្ឋានរបស់លោកត្រូវបានឆ្លើយតប ម្តងហើយម្តងទៀត ប៉ុន្តែលោករំពឹងស្វែងរកទីសម្គាល់ដ៏អស្ចារ្យ ឬសំឡេងខ្លាំងៗ រហូតដល់លោកគិតថា លោកមិនដែលបានទទួលចម្លើយទេ » ។២
ថ្មីៗនេះ យើងបានស្ដាប់ប្រធាន រ័សុល អិម ណិលសុន ដែលលោកមានប្រសាសន៍ថា ៖ « ខ្ញុំសូមអញ្ជើញបងប្អូនឲ្យគិតកាន់តែជ្រៅ ហើយជាញឹកញាប់គឺសំណួរគន្លឹះនេះ ៖ តើបងប្អូនអាចស្ដាប់តាម ទ្រង់ ដោយរបៀបណា ? ខ្ញុំក៏សូមអញ្ជើញបងប្អូនឲ្យបោះជំហាន ដើម្បីស្ដាប់តាមទ្រង់កាន់តែប្រសើរឡើង និងកាន់តែញឹកញាប់ឡើង » ។៣