ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ។
តើដំណឹងល្អដែលបានស្ដារឡើងវិញផ្ដល់ពរជ័យដល់យើងដោយរបៀបណា ?
(ថ្ងៃទី ២៨ ខែ ធ្នូ–ថ្ងៃទី ៣ ខែ មករា )
នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១ ព្រះអម្ចាស់បានប្រកាសថា « ព្រះបញ្ញត្តិទាំងប៉ុន្មាននេះសុទ្ធតែមកពីយើង ហើយត្រូវបានប្រទានដល់ពួកអ្នកបម្រើរបស់យើង » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១:២៤ ) ។ ទ្រង់ពន្យល់ពីរបៀបដែលការប្រមូលផ្ដុំនៃវិវរណៈ បទបញ្ញត្តិ និងការបង្រៀនទាំងនេះ នឹងផ្ដល់ពរជ័យដល់សាសនាចក្រ ព្រមទាំងសមាជិកជំនាន់មុនរបស់សាសនាចក្រ ។ ព្រះបន្ទូលរបស់ទ្រង់នៅតែអនុវត្តនៅសព្វថ្ងៃនេះ ។
ពរជ័យទាំងឡាយសម្រាប់សមាជិក
-
ពួកអ្នកដែលស្វែងរកប្រាជ្ញា អាចទទួលបានការបង្គាប់ ( សូមមើលខ ២៦ ) ។
-
ពួកអ្នកដែលធ្វើអំពើបាប « អាចបានទទួលការវាយផ្ចាលដើម្បីឲ្យពួកគេអាចបានប្រែចិត្ត » ( ខ ២៧ ) ។
-
ពួកអ្នកបន្ទាបខ្លួន នឹងត្រូវបានធ្វើឲ្យជាខ្លាំង ហើយបានព្រះពរមកពីស្ថានខ្ពស់ និងទទួលបានចំណេះវិជ្ជា ( សូមមើលខ ២៨ ) ។
ពរជ័យសម្រាប់សាសនាចក្រ
-
សេចក្ដីជំនឿកើនឡើងនៅលើផែនដី ( សូមមើលខ ២១ ) ។
-
សេចក្ដីសញ្ញាដ៏អស់កល្បជានិច្ចរបស់ព្រះអម្ចាស់ នឹងបានតាំងឡើង ( សូមមើលខ ២២ ) ។
-
ភាពពោរពេញនៃដំណឹងល្អ នឹងបានប្រកាសប្រាប់ដោយពួកកម្សោយ និងពួករាបទាប ( សូមមើលខ ២៣ ) ។
-
អំណាចដើម្បីកសាងគ្រឹះនៃសាសនាចក្រនេះ ហើយដើម្បីនាំសាសនាចក្រចេញពីទីអាប់អួ និងពីទីនៃសេចក្ដីងងឹត ( សូមមើលខ ៣០ ) ។