សាសនាចក្រនៅទីនេះ
ទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន
មនុស្សភាគច្រើនបំផុតគិតអំពីហុងកុងថាជាទីក្រុងដ៏មមាញឹកដែលមានមនុស្សពាសពេញ ។ ប៉ុន្តែនៅជាយក្រុងវាមិនសូវមានមនុស្សកុះករទេ ។ អ្នកជិតខាងម្នាក់មើលទៅគ្រួសារមួយដែលជាសមាជិកសាសនាចក្របីជំនាន់ រីករាយចំណាយពេលជាមួយគ្នានៅក្នុងសួនឧទ្យានមួយក្បែរផ្ទះរបស់ពួកគេ ។
ការបង្ហាញការយកចិត្តទុកដាក់ពិតប្រាកដដល់អ្នកដទៃ
រូបថតនៅលើរថភ្លើងនៅក្នុងទីក្រុងហុងកុង គឺម្ដាយ និងកូនស្រី ខែរី ស៊ុក-ហ្វាន លឿង និង សេឡា សឿត-យី លឿង ។ ពេលត្រូវបានសួរអំពីការងារបម្រើ បងស្រី ខែរី លឿង និយាយថា « ពេលយើងបង្ហាញការយកចិត្តទុកដាក់ពិតប្រាកដដល់មនុស្សជុំវិញខ្លួនយើង នោះ យើងកំពុងផ្ដល់ការងារបម្រើហើយ » ។