ឆ្នាំ ២០២១
ព្រះយេស៊ូវគ្រីស្ទ​បាន​សង្គ្រោះ​យើង​ពី​អំពើ​បាប និង​សេចក្តីស្លាប់
ខែ មីនា ឆ្នាំ ២០២១


មូលដ្ឋានគ្រឹះ​នៃ​ដំណឹងល្អ

ព្រះយេស៊ូវគ្រីស្ទ​បាន​សង្គ្រោះ​យើង​ពី​អំពើ​បាប និង​សេចក្តីស្លាប់

ដោយសារ​ការលះបង់​របស់​ទ្រង់ យើង​ទាំងអស់​គ្នា​មាន​ឱកាស​ដើម្បី​ស្វែងរក​ភាពសុខសាន្ត និង​អំណរ​ដ៏​អស់កល្ប​ជានិច្ច ។

the Savior in Gethsemane

Christ Creating the Earth ( ព្រះគ្រីស្ទ​បង្កើត​ផែនដី ) ដោយ រ៉ូប៊ឺត ធី បារិត ឱ​ព្រះវរបិតា ដោយ ស៊ីម៉ុន ឌូវី The Burial of Christ ( ការបញ្ចុះព្រះគ្រីស្ទ ) ដោយ ខាល ហ៊ិនរីច ប្លុច Christ Calling Peter and Andrew ( ព្រះគ្រីស្ទ​ហៅ​ពេត្រុស និង អនទ្រេ ) ដោយ ជេមស៍ ថេល័រ ហាវូដ

យើង​ហៅ​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ នោះ​ដោយសារ​ទ្រង់​បាន​បង់​ថ្លៃ​សម្រាប់​អំពើ​បាប​របស់​យើង ហើយ​បាន​យក​ឈ្នះ​លើ​អំណាច​នៃ​សេចក្ដី​ស្លាប់ ។ ទ្រង់​បាន​សង្គ្រោះ​យើង ! ការបូជា​របស់​ទ្រង់​សម្រាប់​យើង ដែល​ហៅ​ថា ដង្វាយធួន គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​ដែល​ធ្លាប់​បាន​កើត​មាន​ឡើង ។ ដោយសារ​ទ្រង់ សេចក្ដី​ស្លាប់​មិនមែន​ជា​ទីបញ្ចប់​នោះ​ទេ ។ ដោយសារ​ទ្រង់ យើង​អាច​ទទួល​បាន​ការអភ័យទោស​ពី​អំពើបាប​របស់​យើង ប្រែ​ជា​ស្អាតស្អំ​ម្ដង​ទៀត និង​រីកចម្រើន​កាន់​តែ​ប្រសើរ​ឡើង​ជា​រៀងរាល់​ថ្ងៃ ។

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​បុត្រ​ច្បង

ពីមុន​មក​លើ​ផែនដី យើង​បាន​រស់នៅ​ជាមួយ​ព្រះមាតា​ព្រះបិតាសួគ៌​របស់​យើង ។ ក្នុង​នាម​ជា​បុត្រ​ច្បង ព្រះយេស៊ូវគ្រីស្ទ​បាន​ជួយ​បង្កើត​ពិភពលោក​ដ៏​ស្រស់ស្អាត​នេះ ។ ទ្រង់​ត្រូវ​បាន​ជ្រើសរើស​ធ្វើ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ហើយ​បាន​យល់ព្រម​ប្រសូត្រ​មក​នៅលើ​ផែនដី ដើម្បី​ទ្រង់​អាច​ធ្វើ​ជា​គំរូ​ល្អ​ឥត​ខ្ចោះ បង្រៀន​ដំណឹងល្អ​របស់​ទ្រង់ និង​បំពេញ​ដង្វាយធួន​របស់​ទ្រង់​សម្រាប់​យើង ។

ព្រះយេស៊ូវគ្រីស្ទ​បានបង់​ថ្លៃ​សម្រាប់​អំពើ​បាប​របស់​យើង

ពេល​ព្រះយេស៊ូវ​បាន​ត្រាស់ដឹង​ថា ទ្រង់​នឹង​សុគត​ក្នុង​ពេល​ឆាប់ៗ ទ្រង់​បាន​យាង​ទៅ​ច្បារ​មួយ​ដែល​ហៅ​ថា ច្បារ​គែតសេម៉ានី ដើម្បី​អធិស្ឋាន ។ អំឡុង​ការអធិស្ឋាន​នោះ ទ្រង់​បាន​ចាប់​ផ្ដើម​បង់ថ្លៃ​សម្រាប់​អំពើ​បាប​របស់​យើង ។ ទ្រង់​បាន​រងទុក្ខ​ដោយ​ស្ម័គ្រ​ព្រះទ័យ ដើម្បី​យើង​មិន​ចាំបាច់​រងទុក្ខ​នោះទេ ប្រសិន​បើ​យើង​ប្រែចិត្ត ។ កាលដែល​យើង​ងាក​ចេញ​ពី​អំពើ​បាប​របស់​យើង ហើយ​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​វិញ នោះ​យើង​រកឃើញ​ការអភ័យទោស និង​ការព្យាបាល ។ តាម​របៀប​មួយ​ដែល​យើង​មិន​បាន​យល់​ពេញលេញ ព្រះយេស៊ូវគ្រីស្ទ​យល់​យ៉ាង​ច្បាស់​ថា​យើង​ឆ្លងកាត់​អ្វី​ខ្លះ ។ ទ្រង់​យល់​រាល់​ទុក្ខព្រួយ ជំងឺ និង​ការឈឺចាប់​ទាំងអស់​របស់​យើង ។ នេះ​ជា​ផ្នែក​ទីមួយ​នៃ​ដង្វាយធួន ។

ព្រះ​យេស៊ូវគ្រីស្ទ​បាន​យក​ឈ្នះ​លើ​សេចក្ដី​ស្លាប់

burial of Jesus

Christ Creating the Earth ( ព្រះគ្រីស្ទ​បង្កើត​ផែនដី ) ដោយ រ៉ូប៊ឺត ធី បារិត ឱ​ព្រះវរបិតា ដោយ ស៊ីម៉ុន ឌូវី The Burial of Christ ( ការបញ្ចុះព្រះគ្រីស្ទ ) ដោយ ខាល ហ៊ិនរីច ប្លុច Christ Calling Peter and Andrew ( ព្រះគ្រីស្ទ​ហៅ​ពេត្រុស និង អនទ្រេ ) ដោយ ជេមស៍ ថេល័រ ហាវូដ

បន្ទាប់​ពី​ការអធិស្ឋាន​របស់​ទ្រង់​នៅក្នុង​ច្បារ​គែតសេម៉ានី ព្រះយេស៊ូវ​ត្រូវបាន​គេ​ក្បត់ ចាប់​ខ្លួន និង​កាត់​ទោស​ប្រហារ​ជីវិត​ដោយ​ការឆ្កាង ។ ទោះបី​ជា​ទ្រង់​មាន​ព្រះចេស្ដា​ទាំងអស់​ក៏ដោយ ព្រះយេស៊ូវ​បាន​អនុញ្ញាត​ឲ្យ​ទ្រង់​ផ្ទាល់​សុគត​នៅលើ​ឈើ​ឆ្កាង ។ ដោយ​សេចក្ដី​ស្រឡាញ់ អ្នក​ដើរតាម​ទ្រង់​បាន​បញ្ចុះ​ព្រះសព​របស់​ទ្រង់​នៅក្នុង​ផ្នូរ​មួយ ។ ពួកគេ​មិន​បាន​ដឹង​ថា ទោះបី​ជា​ព្រះកាយ​របស់​ទ្រង់​បាន​សុគត តែ​វិញ្ញាណ​របស់​ទ្រង់​នៅតែ​មាន​ព្រះជន្ម​នៅក្នុង​ពិភពវិញ្ញាណ ។ បី​ថ្ងៃ​ក្រោយ​មក ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​បាន​យាង​ទៅ​ជួប​ពួកគេ បង្ហាញ​ថា​ទ្រង់​អាច​យក​ឈ្នះ​សេចក្ដី​ស្លាប់​បាន​ហើយ ។ ដោយសារ​តែ​ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ នោះ​យើង​ម្នាក់ៗ​នឹង​រស់​នៅ​ម្ដង​ទៀត បន្ទាប់​ពី​យើង​ស្លាប់​ទៅ ។ ការណ៍​នេះ​បាន​បញ្ចប់​ដង្វាយធួន ។

ភាពសំខាន់​នៃ​បុណ្យ​គ្រីស្ទម៉ាស់ និង​បុណ្យ​អ៊ីស្ទើរ

មនុស្ស​នៅក្នុង​ពិភពលោក​ភាគច្រើន ប្រារព្ធ​អបអរ​ថ្ងៃ​បុណ្យ​ពីរ ដែល​ជួយ​យើង​ឲ្យ​ចងចាំ​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ អំឡុង​ពេល​បុណ្យ​គ្រីស្ទម៉ាស់ យើង​ចងចាំ​ដោយ​ការដឹងគុណ​ថា ព្រះយេស៊ូវ​ស្ម័គ្រ​ព្រះទ័យ​ទទួល​យក​បេសកកម្ម​នៃ​ការយាង​ចុះ​មក​លើ​ផែនដី សូម្បី​តែ​វា​រួម​បញ្ចូល​ទាំង​ការរងទុក្ខ និង​សុគត​សម្រាប់​យើង​ក្ដី ។ បុណ្យ​អ៊ីស្ទើរ​អបអរ​ជ័យជម្នះ​របស់​ព្រះអង្គ​សង្គ្រោះ​លើ​អំពើ​បាប និង​សេចក្ដី​ស្លាប់ ដែល​ផ្ដល់​ដល់​យើង​នូវ​សេចក្ដី​សង្ឃឹម​ថា​បាន​អំណរ​ដ៏​អស់កល្ប​មួយ​នា​ពេល​ខាង​មុខ ។

តើ​ព្រះគម្ពីរ​បាន​ប្រាប់​អ្វីខ្លះ អំពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ?

ដោយសារ​ព្រះយេស៊ូវ​ស្គាល់​យើង​ដោយ​ឥតខ្ចោះ នោះ​ទ្រង់​អាច « ជួយ » ឬ​សង្រ្គោះ​យើង​ដោយ​របៀប​ណា ( សូមមើល អាលម៉ា ៧:១១–១២ ) ។

ពួក​ព្យការី​ពី​បុរាណ​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះអង្គ​សង្គ្រោះ​នឹង​យល់​ពី​ទុក្ខព្រួយ និង​សេចក្តី​ឈឺ​ចាប់​របស់​យើង ( សូមមើល អេសាយ ៥៣:២–៥ ) ។

ព្រះ​បាន​បញ្ជូន​ព្រះយេស៊ូវ​មក​ដើម្បី​សង្គ្រោះ​យើង ដោយសារ​ព្រះ​ស្រឡាញ់​យើង​ម្នាក់ៗ ( សូមមើល យ៉ូហាន ៣:១៦–១៧ ) ។

ព្រះយេស៊ូវ​បាន​អធិស្ឋាន​សម្រាប់​ពួក​អ្នក​ដើរតាម​ទ្រង់ រួម​ទាំង​យើង​ផងដែរ ដើម្បី​ឲ្យ​បាន​ការពារ​ពី​ការណ៍​អាក្រក់ និង​ដើម្បី​បាន​រួម​គ្នា​តែ​មួយ​នឹង​ទ្រង់ និង​ព្រះវរបិតាសួគ៌ ( សូមមើល យ៉ូហាន ១៧ ) ។

ព្រះអង្គ​សង្គ្រោះ​របស់​យើង​អញ្ជើញ​យើង​ឲ្យ​ធ្វើតាម​ទ្រង់ ហើយ​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ទ្រង់​វិញ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៦–១៩, ២៣–២៤; ១៣២:២៣ ) ។