សម្រាប់មាតាបិតា
ឈ្មោះរបស់សាសនាចក្រ និងការស្ថាបនាក្រុងស៊ីយ៉ូន
ជូនចំពោះមាតាបិតា
បងប្អូនអាចប្រើប្រាស់អត្ថបទខាងក្រោមនេះ និងរូបភាពក្នុងអត្ថបទនោះដើម្បីបើកការពិភាក្សាជាមួយនឹងគ្រួសាររបស់បងប្អូន ហើយជួយពួកគេឲ្យយល់ពីប្រធានបទដ៏សំខាន់ៗដូចជាការប្រើឈ្មោះត្រឹមត្រូវរបស់សាសនាចក្រ និងការស្ថាបនាក្រុងស៊ីយ៉ូន ។
ឈ្មោះត្រឹមត្រូវរបស់សាសនាចក្រ
សូមអានជាគ្រួសារអំពីដំណើររឿងមួយចំនួននៅក្នុងអត្ថបទរបស់ប្រធានអាវរិង « ដ្បិតសាសនាចក្ររបស់យើងនឹងត្រូវបានហៅថាដូច្នោះ » នៅដើមទំព័រ ៨ ។ សូមពិចារណារំឭកសុន្ទរកថារបស់ប្រធាន ណិលសុនស្ដីពីប្រធានបទនេះនៅក្នុងសន្និសីទទូទៅខែ តុលា ឆ្នាំ២០១៨ ។ តើបងប្អូន និងគ្រួសាររបស់បងប្អូនមានពរ ដោយសារតែបងប្អូនបានខិតខំប្រើឈ្មោះត្រឹមត្រូវរបស់សាសនាចក្រ—គឺសាសនាចក្រនៃព្រះយេស៊ូវនៃពួកបរិសុទ្ធថ្ងៃចុងក្រោយតាមរបៀបណា ?
ការស្ថាបនាក្រុងស៊ីយ៉ូន
សូមសួរកូនៗរបស់បងប្អូនថាតើពួកគេគិតថា ក្រុងស៊ីយ៉ូន មានអត្ថន័យដូចម្ដេច ? បន្ទាប់មក សូមប្រើអត្ថបទរបស់អែលឌើរ ហ្គើរីត ដបុលយូ ហ្គង « នាំមកនូវក្រុងស៊ីយ៉ូន » នៅទំព័រ ១២ ដើម្បីជួយពួកគេរៀនបន្ថែមទៀតអំពីអត្ថន័យនៃក្រុងស៊ីយ៉ូនតំាងពីអតីតកាល និងបច្ចុប្បន្នកាល ។ សូមពិចារណាពិភាក្សាពីវិធីដែលគ្រួសាររបស់បងប្អូនអាចជួយស្ថាបនាក្រុងស៊ីយ៉ូនទាំងនៅក្នុងគេហដ្ឋានរបស់បងប្អូន និងនៅក្នុងសហគមន៍របស់បងប្អូន ។
ចូរមកតាមខ្ញុំ ៖ ជំនួយការសិក្សា
សូមមើល ទំព័រ ២៦ សម្រាប់អត្ថបទស្តីពីប្រធានបទផ្សេងៗគ្នានៅក្នុងចូរមកតាមខ្ញុំ ៖ ដើម្បីជួយដល់ការសិក្សារបស់បងប្អូនពីគោលលទ្ធិ និងសេចក្តីសញ្ញានៅខែនេះ ។