ឆ្នាំ ២០២១
តើ​ខ្ញុំ​អាច​ជួយ​យក​ឈ្នះ​ការ​រើស​អើង​បាន​យ៉ាង​ដូចម្ដេច ?
ខែ កញ្ញា/​ខែ តុលា ឆ្នាំ ២០២១


តើ​ខ្ញុំ​អាច​ជួយ​យក​ឈ្នះ​ការ​រើស​អើង​បាន​យ៉ាង​ដូចម្ដេច ?

នេះ​គឺជា​វិធី​ប្រាំមួយ​យ៉ាង​ដែល​យើង​អាច​លុបបំបាត់​ការ​រើស​អើង ហើយ​លើក​កម្ពស់​ការ​គោរព ។

women sitting in circle enjoying sharing stories in group meeting

តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​យក​ឈ្នះ​ការ​រើស​អើង ?

១. ដំបូង​មើល​ទៅ​ក្នុង​ចិត្ត ។ យើង​អាច​តាំង​ចិត្ត​ចំពោះ​ការ​ស្គាល់​ខ្លួន​ឯង និង​ការ​បោះបង់ « ឥរិយាបថ និង​សកម្មភាព​នៃ​ការ​រើស​អើង »​នានា ។

ប្រធាន រ័សុល អិម ណិលសុន​បាន​មាន​ប្រសាសន៍​ថា « យើង​ណា​ម្នាក់​ដែល​មាន​ការ​រើស​អើង​ចំពោះ​ជាតិ​សាសន៍​មួយ​ទៀត​ត្រូវ​តែ​ប្រែ​ចិត្ត ! »​

២. ស្វែងរក​ការ​យោគយល់ សូម​ចំណាយពេល​ស្ដាប់​មនុស្ស​ដែល​បាន​ដក​ពិសោធន៍​នូវ​ការ​រើស​អើង ។ ការណ៍​នេះ​អាច​រួម​បញ្ចូល​ទាំង​សៀវភៅ ខ្សែភាពយន្ត និង​សេចក្ដីរាយការណ៍​ព័ត៌មាន​ដែល​អាច​ទុក​ចិត្ត​បាន​អំពី​ប្រធាន​បទ​នេះ ។

ដារីយុស ហ្គ្រេ ដែល​ជា​សមាជិក​អាមេរិច​ស្បែក​ខ្មៅ​ដ៏​ល្បីល្បាញ និង​ជា​ថ្នាក់​ដឹកនាំ​សាសនាចក្រ​បានសង្កេត​ឃើញ​ថា « ប្រសិនបើ​យើង​ពិតជា​ព្យាយាម​ស្តាប់ ពី​អ្នក​ដែល​យើង​ចាត់ទុក​ថាជា ‹ អ្នកផ្សេង › ហើយ​ប្រសិន​បើការ​ផ្តោត​ចិត្ត​ស្មោះត្រង់​របស់​យើង​គឺ​ដើម្បី​ចង់​ឲ្យ​ពួកគេ​ចែក​រំលែក​ជីវិត​របស់​ពួកគេ​ប្រវត្តិ​សាស្ត្រ​របស់​ពួកគេ គ្រួសារ​របស់​ពួកគេ សេចក្ដី​សង្ឃឹម​របស់​ពួកគេ និង​ការ​ឈឺចាប់​របស់​ពួកគេ នោះ​យើង​មិន​ត្រឹមតែ​ទទួល​បាន​ការ​យល់​ដឹង​កាន់តែ​ច្រើន​ប៉ុណ្ណោះទេ ប៉ុន្តែ​ការអនុវត្ត​នេះ​នឹង​ឆ្ពោះ​ទៅ​រក​ផ្លូវ​ដ៏វែងឆ្ងាយ​នាំ​ទៅ​រក​ការព្យាបាល​ស្នាម​របួស​នៃ​ការរើសអើង​ជាតិសាសន៍ » ។

៣.​ហ៊ាននិយាយ ។ ប្រសិន​បើ​អ្នក​ស្ដាប់​ឮ​នរណា​ម្នាក់​ចែកចាយ​គំនិត​ខុស​ឆ្គង ឬ​អវិជ្ជមាន​មួយ​អំពី​ជាតិសាសន៍ សូម​ហ៊ាន​និយាយ​ដោយ​ទន់ភ្លន់ ប៉ុន្តែ​មាន​ភាព​ច្បាស់​លាស់ ។

ប្រធាន ដាល្លិន អេក អូក ជា​ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈប្រធាន​ទី​មួយ បាន​មាន​ប្រសាសន៍​ថា « ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រសើរ​ជាង​ដើម្បី​ជួយ​លុប​បំបាត់​នូវ​ការ​រើស​អើង​ពូជ​សាសន៍ » ។

អែលឌើរ ហ្គ្រែរីត ដ័បុលយូ ហ្គង ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា « យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ផ្លាស់ប្ដូរ​ពិភពលោក​ឲ្យ​ប្រសើរ​ឡើង ពី​ខាងក្នុង​មក​ខាង​ក្រៅ ពី​មនុស្ស​ម្នាក់ គ្រួសារ​មួយ អ្នក​ជិត​ខាង​ម្នាក់​ម្ដងៗ » ។

តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ​ប្រសិន​បើ​ខ្ញុំ​បាន​ដក​ពិសោធន៍​នូវ​ការ​ប្រកាន់​ពូជសាសន៍ ?

man in wheelchair communicates cheerfully with employees at the office

១. អភ័យទោស ហើយ​បង្កើត​មិត្តភាព ។ នៅពេល​យើង​មាន​ការ​ឈឺចាប់​ដោយសារ​តែ​ទង្វើ​របស់​មនុស្ស​ដទៃ យើង​អាច​បង្រៀន និង​អភ័យទោស ហើយ​ខិតខំ​ស្ថាបនា​ទំនាក់ទំនង​មួយ ។

កាល​កំពុង​បម្រើ​ជា​ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់ អែលឌើរ ហ្វ្រេឌ អេ ‹ថូនី » ផាកកឺ បាន​មាន​ប្រសាសន៍​ថា « នៅ​ពេល​ខ្ញុំ​ជា​ជន​រងគ្រោះ​នៃ​ការ​ប្រកាន់​ពូជសាសន៍ ខ្ញុំ​បាន​រក​ឃើញ​ភាព​ជោគជ័យ​ដោយ​ប្រឈម​មុខ​នឹង​វា ដោយ​ការ​អភ័យទោស​ដល់​បុគ្គលនោះ និង​ការ​លើក​ឡើង​ពី​បញ្ហា​នោះ ។ ប្រសិន​បើ​មនុស្ស​ម្នាក់​និយាយ​អ្វី​មួយ​ដែល​ប៉ះពាល់​អារម្មណ៍​ខ្ញុំ នោះ​ខ្ញុំ​ត្រូវ​តែ​ស្វែង​រក​វិធី​មួយ​ដើម្បី​ជួយ​គាត់​ឲ្យ​យល់​ពី​ហេតុផល​ដែល​រឿង​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់ ។ វា​គឺជា​ឱកាស​មួយ​មិន​គ្រាន់​តែ​ផ្ដល់​ការ​អភ័យទោស​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក៏​ដើម្បី​ស្ថាបនា​ទំនាក់ទំនង​មួយ​ផង​ដែរ ដើម្បី​បុគ្គលនោះអាច​ មើល​មក​ថូនី ផាកកឺ​​​ថាជា​កូន​របស់​ព្រះ​​​ មិនមែនគ្រាន់តែ​ជា​ជនជាតិ​អាមេរិកស្បែក​ខ្មៅប៉ុណ្ណោះទេ ។ ព្រះយេស៊ូវ​បាន​បង្រៀន​ពី​ការ​អភ័យទោស ( សូមមើល ម៉ាថាយ ១៨:២១–៣៥ ) ហើយ​ទ្រង់​បាន​បង្រៀន​យើង​ថា នៅពេល​យើង​មាន​ការ​អាក់អន់​ចិត្ត សូម​និយាយ​នឹង​បុគ្គលនោះ ហើយ​ដោះស្រាយ​វា​( សូមមើល ម៉ាថាយ ១៨:១៥ ) » ។

២. រៀន​មេរៀន​ដ៏​មាន​ប្រយោជន៍​ពី​បទពិសោធន៍​ដ៏​ឈឺចាប់ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១២២:៧ ) ។

អេម៉ុស ស៊ី ប្រោន គួឲ្យ​គោរព​ដំណាល​ប្រាប់​ដំណើរ​រឿង​មួយ​អំពី ហៅវើត វ៉ាស៊ីនតោន ធឺរមិន ។ ហៅវួដ បាន​រស់​នៅ​ក្បែរ​ស្ដ្រីម្នាក់​ដែល​ធ្វើ​បាប​ដល់​គ្រួសារ​គាត់​ដោយសារ​តែ​ពួកគេ​ជា​ជនជាតិ​ស្បែ​ខ្មៅ—ថែម​ទាំង​ចោល​លាមកមាន់​ចូល​ក្នុង​ទីធ្លា​របស់​គ្រួសារ​ធឺរមិន ទៀត​ផង ។

នៅពេល​ស្ត្រី​រូប​នោះ​ធ្លាក់​ខ្លួន​ឈឺ ម្ដាយ​របស់​ហៅវួដ បាន​យក​ស៊ុប និង​ផ្កា​កូលាប​ទៅ​ឲ្យ​គាត់ ។ ស្ត្រី​នោះ​បាន​សួរ​ដោយ​អំណរគុណ​ថាតើ​ផ្កា​នោះ​បាន​មក​ពី​ណា ។ លោកស្រី ធឺរមិន បាន​ពន្យល់​ថា « កាល​លោកស្រី​បាន​ចោល​លាមកមាន់​ទៅ នោះ​ព្រះ​បាន​រៀបចំ​ដីនោះ » ។

ប្រោន ដ៏​គួរ​ឲ្យ​គោរព​បាន​ថ្លែង​ថា « នោះ​គឺជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នៅ​ក្នុង​ចំណោម​អំពើ​អាក្រក់ » ។ « តាម​រយៈ​សេចក្ដី​ជំនឿ​លើ​ព្រះ រឿង​អាក្រក់​ប្រែ​ក្លាយ​ជាល្អ ដោយ យក​លាមក​មាន់​នោះ​ដើម្បី​ប្រើ​វា​ជាជី​ផ្ដល់​ជីវជាតិ​ដល់​សួន​ផ្កា​កូលាប​នោះ​ឲ្យ​លូតលាស់ » ។

៣. ងាក​ទៅរក​ព្រះគ្រីស្ទ​សម្រាប់​ការ​ព្យាបាល និង​ការ​ដឹកនាំ ។ ការ​ទុក​ចិត្ត​លើ​ព្រះអង្គ​សង្គ្រោះ​ពេល​អ្នក​មាន​ការ​ឈឺចាប់ និង​ការ​ធ្វើ​តាម​ទ្រង់​អាច​នាំ​មក​នូវ​សេចក្ដី​សុខសាន្ត ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា បន្ថែម​ពី​លើ​ការ​ប្រោស​លោះ​យើង​ពី​សេចក្ដីស្លាប់​ដោយ​បំពេញ​តាម​ការ​ទាមទារ​ដែល​សេចក្ដី​យុត្តិធម៌​នោះ​មាន​ចំពោះ​យើង នោះ​ព្រះយេស៊ូវ​គ្រីស្ទ « ក៏​បំពេញ​នូវ​បំណុល​នៃ​សេចក្ដី​យុត្តិធម៌​របស់​យើង ដោយ​ការ​ព្យាបាល ហើយ​សង​ដល់​យើង​នូវ​រាល់​ការ​រងទុក្ខ​ដែល​ទ្រាំទ្រ​ទាំង​គ្មាន​កំហុស​ផង​ដែរ » ។

ព្រះអង្គ​សង្គ្រោះ​បាន​ប្រទានគំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​យើង​ដើម្បី​ធ្វើ​តាម ។ ទ្រង់​បាន​បង្រៀន​យើង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​នៅពេល​មាន​ការ​អាក់អន់ចិត្ត ( សូមមើល ម៉ាថាយ ១៨:១៥ ), ការ​បៀតបៀន ( សូមមើល ម៉ាថាយ ៥:៣៨–៤៨ ) សូម្បីតែ​ការ​ដាក់​ទោស​ដល់​សេចក្ដី​ស្លាប់​ដោយ​អយុត្តិធម៌​ក្ដី ( សូមមើល លូកា ២៣:៣៤ ) ។

កំណត់​ចំណាំ

  1. ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ, ៣៨.៦.១៤ គេហទំព័រ ChurchofJesusChrist.org ។

  2. រ័សុល អិម ណិលសុន នៅ​ក្នុង « President Nelson Shares Social Post about Racism and Calls for Respect for Human Dignity » Newsroom ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២០ គេហទំំព័រ newsroom.ChurchofJesusChrist.org ។

  3. សូមមើល « ការស្វែង​រក​ព័ត៌មាន​ពី​ប្រភព​ដែល​អាច​ទុក​ចិត្ត​បាន » ក្បួនខ្នាត​ទូទៅ ៣៨.៨.៤៥ ។

  4. ដារីយុស​ហ្គ្រេ « Healing the Wounds of Racism » ថ្ងៃទី៥​ខែ​មេសា ឆ្នាំ​២០១៨ គេហទំព័រ blog.ChurchofJesusChrist.org ។

  5. ដាល្លិន អេក អូក « Love Your Enemies » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០២០ ទំព័រ ២៨ ។

  6. ហ្គ្រែរីត ដ័បុលយូ ហ្គង « All Nations, Kindreds, and Tongues » Liahona, ខែ​វិច្ឆិកា ឆ្នាំ​២០២០ ទំព័រ ៣៨ ។

  7. ហ្វ្រេឌ អេ « ថូនី » ផាកកឺ « The Savior Heals Our Hurts » Ensign ខែ​មិថុនា ឆ្នាំ​២០១៨ ទំព័រ ៤៤–៤៥ ។

  8. « We Are Family: A Discussion on Overcoming Prejudice with Elder Jack N. Gerard and the Reverend Amos C. Brown » Liahona ខែ​កញ្ញា ឆ្នាំ​២០២១ កំណែ​ឌីជីថល ។

  9. ឌី ថត គ្រីស្តូហ្វឺសិន « Redemption » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ១១០ ។