« ទីក្រុង ផ្លូវឌីវ ប្រទេស ប៊ុលហ្គារី » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣ ។
សាសនាចក្រមាននៅទីនេះ
ទីក្រុង ផ្លូវឌីវ ប្រទេស ប៊ុលហ្គារី
ទីក្រុង ផ្លូវឌីវ ស្ថិតនៅក្បែរទន្លេម៉ារីតសា ជាទីក្រុងធំជាងគេទីពីរនៅប្រទេស ប៊ុលហ្គារី និងជាមជ្ឈមណ្ឌលវប្បធម៌នៃប្រទេសនេះ ។ សាលាប្រជុំដំបូងគេរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅប្រទេស ប៊ុលហ្គារី ត្រូវបានឧទ្ទិសឆ្លងនៅទស្សវត្សរ៍ឆ្នាំ ២០០០ ។ សព្វថ្ងៃនេះសាសនាចក្រនៅប្រទេស ប៊ុលហ្គារីមាន ៖
-
សមាជិក ២,៤០០នាក់ ( ចំនួនប្រហាក់ប្រហែល )
-
៧ សាខា និងបេសកកម្ម ១
-
មជ្ឈមណ្ឌលពង្សប្រវត្តិចំនួន ៤
ការរៀបចំខ្លួនសម្រាប់សន្និសីទទូទៅ
ស្វែតធឺលីន ម៉ូនីវ៉ា រៀបចំកូនៗរបស់គាត់ដើម្បីទទួលបទពិសោធន៍ខាងវិញ្ញាណក្នុងអំឡុងពេលសន្និសីទទូទៅ ។ គាត់មានប្រសាសន៍ថា ៖ « ខ្ញុំមានអំណរគុណយ៉ាងខ្លាំងដែលបានឮព្រះសូរសៀងរបស់ព្រះតាមរយៈថ្នាក់ដឹកនាំនៃសាសនាចក្រ និងភាពសុខសាន្ត ព្រមទាំងអំណរដែលពួកលោកនាំមកឲ្យយើង » ។
មានច្រើនទៀតអំពីសាសនាចក្រនៅប្រទេស ប៊ុលហ្គារី
-
ទទួលបានការយល់ដឹងកាន់តែច្រើនអំពីប្រវត្តិពិសេសនៃ ការរីកចម្រើនរបស់សាសនាចក្រនៅប្រទេសប៊ុលហ្គារី ។
អែលឌើរ ឌែល ជី រេនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចាប់ដៃជាមួយសមាជិកម្នាក់ក្នុងអំឡុងពេលទស្សនកិច្ចទៅប្រទេសប៊ុលហ្គារីក្នុងឆ្នាំ ២០១៩ ។
មិត្តភក្តិ និងគ្រួសារប្រមូលផ្តុំគ្នាចូលរួមពិធីបុណ្យជ្រមុជទឹករបស់អ្នកផ្លាស់ប្រែចិត្តថ្មីនៅប្រទេស ប៊ុលហ្គារី ។