« តើអ្នករស់នៅតាមគោលលទ្ធិរបស់ព្រះគ្រីស្ទដោយរបៀបណា ? » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣ ។
ចូរមកតាមខ្ញុំ
តើអ្នករស់នៅតាមគោលលទ្ធិរបស់ព្រះគ្រីស្ទដោយរបៀបណា ?
បន្ទាប់ពីការចាក់ស្រោចដោយព្រះវិញ្ញាណនៅថ្ងៃនៅបុណ្យថ្ងៃទីហាសិប ពេត្រុស និងសាវកផ្សេងទៀតបានធ្វើជាសាក្សីអំពីព្រះគ្រីស្ទ ហើយបានបង្រៀនគោលលទ្ធិរបស់ទ្រង់ ។ ប្រជាជនមាន « សេចក្តីចាក់ចុចក្នុងចិត្ត » ហើយបានសួរថា « តើយើងខ្ញុំត្រូវធ្វើដូចម្តេច ? » ( កិច្ចការ ២:៣៧ ) ។ ពេត្រុសបានអញ្ជើញពួកគេឲ្យប្រែចិត្ត ធ្វើពិធីបុណ្យជ្រមុជទឹក ហើយទទួលអំណោយនៃព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល កិច្ចការ ២:៣៨ ) ។ មនុស្សប្រមាណជា ៣០០០ នាក់ « ដែលទទួលពាក្យរបស់គាត់ដោយអំណរ [ ហើយ ] ក៏បានទទួលបុណ្យជ្រមុជទឹក » ( កិច្ចការ ២:៤១ ) ។
ការអនុវត្តតាមគោលលទ្ធិនៃព្រះគ្រីស្ទនាំយើងឲ្យខិតទៅជិតទ្រង់ ។ សូមពិចារណាសញ្ជឹងគិតអំពីរបៀបដែលអ្នកអនុវត្តចំណុចនានានៃគោលលទ្ធិទាំងប្រាំនេះ ៖
-
សេចក្តីជំនឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ៖ តើទម្លាប់ និងសកម្មភាពអ្វីខ្លះដែលជួយឲ្យបង្កើនសេចក្តីជំនឿរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទ ?
-
ការប្រែចិត្ត ៖ តើអ្នកធ្វើឲ្យការប្រែចិត្តក្លាយជាដំណើរការដ៏រីករាយមួយយ៉ាងដូចម្ដេច ?
-
ពិធីបុណ្យជ្រមុជទឹក ៖ តើអ្នកកំពុងធ្វើអ្វីខ្លះដើម្បីរស់នៅតាមសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់អ្នក ?
-
អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ៖ តើបរិយាកាស និងសកម្មភាពអ្វីខ្លះដែលធ្វើឲ្យមានការបំផុសគំនិតពីព្រះវិញ្ញាណបានល្អបំផុត ?
-
ការកាន់ខ្ជាប់ដរាបដល់ចុងបំផុត ៖ តើការរក្សាសេចក្ដីសញ្ញារបស់អ្នក ដោយមានសេចក្ដីសង្ឃឹម នៅក្នុងព្រះគ្រីស្ទ និងការកាន់ដំបងដែក បានជួយអ្នកឲ្យស៊ូទ្រាំនឹងការសាកល្បងដ៏លំបាកយ៉ាងដូចម្ដេច ? សូមមើល យេរេមា ១៧:៧, នីហ្វៃទី២ ៣១:២០, អេធើរ ១២:៤ ។