លីអាហូណា
តួអង្គ​ដ៏​សំខាន់​បំផុត​នៅក្នុង​ព្រះគម្ពីរ​មរមន
ខែ មករា ឆ្នាំ ២០២៤


« តួអង្គ​ដ៏​សំខាន់​បំផុត​នៅក្នុង​ព្រះគម្ពីរ​មរមន » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។

សូម​ស្វាគមន៍​មក​កាន់​ច្បាប់​នេះ

តួអង្គ​ដ៏​សំខាន់​បំផុត​នៅក្នុង​ព្រះគម្ពីរ​មរមន

ជាច្រើន​ឆ្នាំ​កន្លង​ទៅ​ហើយ បងប្អូនប្រុស​ដែល​ផ្ដល់​ការងារ​បម្រើ​របស់​ខ្ញុំ បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​សិក្សា​ព្រះគម្ពីរ​មរមន​យ៉ាង​ហ្មត់ចត់ ។ នៅពេល​ពួកគាត់​អញ្ជើញ​ខ្ញុំ​ឲ្យ​ធ្វើ​ដូច្នេះ ខ្ញុំ​បាន​ដឹង​ថា ទោះ​បី​ជា​ខ្ញុំ​អាន​បន្តិច​ចេញពី​ព្រះគម្ពីរ​មរមន​ជា​រៀងរាល់​ថ្ងៃ ក៏​ខ្ញុំ​មិន​បាន​សិក្សា​យ៉ាង​ហ្មត់ចង់​នោះ​ទេ ។

ពួកគាត់​បាន​ចែកចាយ​ការសន្យា​មួយ​ជាមួយ​ខ្ញុំ ដែល​ផ្អែក​លើ​ពាក្យ​សម្តី​មកពី​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖ « មាន​អំណាច​មួយ​នៅក្នុង [ ព្រះគម្ពីរ​មរមន ] ដែល​នឹង​ចាប់ផ្ដើម​ហូរ​ចូលមក​ក្នុង​ជីវិត​របស់​បងប្អូន នៅពេល​បងប្អូន​ចាប់ផ្ដើម​សិក្សា​ដោយ​ហ្មត់ចត់​អំពី​ព្រះគម្ពីរ​នេះ ។ បងប្អូន​នឹង​រក​ឃើញ​អំណាច​កាន់តែ​ខ្លាំង​ឡើង ដើម្បី​ទប់ទល់​នឹង​ការល្បួង … ដើម្បី​ចៀសវាង​ការបោក​បញ្ឆោត … ដើម្បី​បន្ត​នៅលើ​ផ្លូវ​តូច​និង​ចង្អៀត​នេះ » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ១៤១ ) ។

ខ្ញុំ​បាន​ទទួល​យក​ការអញ្ជើញ​របស់​ពួកគាត់ ហើយ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នោះ​ខ្ញុំ​បាន​ឃើញ​ថា ការសន្យា​របស់​ពួកគាត់​ត្រូវ​បាន​បំពេញ ។ វា​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​ខ្ញុំ ។

មូលហេតុ​ដ៏​សំខាន់​មួយ​ដែល​ព្រះគម្ពីរ​មរមន​ផ្ដល់​អំណាច​ខាង​វិញ្ញាណ​ដល់​យើង គឺ​ថា​វា​ធ្វើ​ឲ្យ​យើង​ខិត​កាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ ។ នៅ​ក្នុង​អត្ថបទ​របស់ ប្រធាន ហិនរី ប៊ី អាវរិង នៅ ទំព័រទី ៤ លោក​បាន​សរសេរ​ថា « អ្នក​ទាំងឡាយ​ណា​ដែល​អាន​ព្រះគម្ពីរ​មរមន​ដោយ​ស្មោះសរ រស់នៅ​តាម​សិក្ខាបទ​របស់​វា ហើយ​អធិស្ឋាន​អំពី​សេចក្ដី​ពិត​ដ៏​ពេញលេញ​របស់​វា នឹង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បង្កើន​សេចក្ដី​ជំនឿ និង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ » ។

ព្រះយេស៊ូវគ្រីស្ទ​គឺជា​តួអង្គ​សំខាន់​បំផុត​នៅក្នុង​ព្រះគម្ពីរ​មរមន ។ ដូចជា​សហនិពន្ធ​របស់​ខ្ញុំ ម៉ាឌីសុន ស៊ីនឃ្លែរ និង​ខ្ញុំ​ចែកចាយ​នៅ​ក្នុង​អត្ថបទ​របស់​យើង « ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ព្រះគម្ពីរ​មរមន » ( ទំព័រ​ទី ១០ ) ថា​មាន​សេចក្ដីយោង​ទៅ​ព្រះអង្គ​សង្រ្គោះ​ដល់ទៅ​ជាង ៧០០០ ដង នៅក្នុង​ព្រះគម្ពីរ​មរមន ។

ខ្ញុំ​ដឹង​ថា នៅ​ពេល​យើង​សិក្សា​ព្រះគម្ពីរ​មរមន​នៅ​ឆ្នាំ​នេះ​ជាមួយ​នឹង ចូរ​មក​តាម​ខ្ញុំ យើង​នឹង​ខិត​កាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ ។

ដោយ​ក្តីស្រឡាញ់

ចន ហ៊ីលថុន ទី៣

សាស្ត្រាចារ្យ​នៃ​ការអប់រំ​ខាង​សាសនា សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់

ស្ត្រី​កំពុង​អាន​ព្រះគម្ពីរ

រចនា​រូបភាព ដោយ ជេ ឃើក រីឆាដ