លីអាហូណា
តើ​ខ្ញុំ​បែរ​ទៅ​រក​ព្រះអម្ចាស់​ជា​មុនដែរ​ឬ​ទេ ?
ខែ មករា ឆ្នាំ ២០២៤


« តើ​ខ្ញុំ​បែរ​ទៅ​រក​ព្រះអម្ចាស់​ជា​មុនដែរ​ឬ​ទេ ? » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។

ចូរ​មក​តាម​ខ្ញុំ

នីហ្វៃទី១ ១១–១៥

តើ​ខ្ញុំ​បែរ​ទៅ​រក​ព្រះអម្ចាស់​ជា​មុនដែរ​ឬ​ទេ ?

នីហ្វៃ​កំពុង​អធិស្ឋាន

យើង​ដឹង​ពី នីហ្វៃទី១ ២:១៦ ថា ពេល​ដែល​នីហ្វៃ​បាន​ប្រឈម​មុខ​នឹង​ភាពមិន​ច្បាស់លាស់ លោក​បាន​បែរ​ទៅ​រក​ព្រះអម្ចាស់ ហើយ​ព្រះអម្ចាស់​បាន​បន្ទន់​ចិត្ត​របស់​លោក ។ ផ្ទុយទៅវិញ នៅពេល​ដែល លេមិន និង លេមយួល ប្រឈមមុខ​នឹង​ភាពមិន​ច្បាស់លាស់ ពួកគេ​ឈ្លោះ​ប្រកែក​គ្នា ហើយ​ពឹងផ្អែក​លើ​នីហ្វៃ​ជា​ប្អូនប្រុស​របស់​ពួកគេ ដើម្បី​បាន​ចម្លើយ​ជាជាង​ការពឹងផ្អែក​លើ​ព្រះអម្ចាស់ ( សូមមើល នីហ្វៃទី១ ១៥:៨–៩ ) ។

លេមិន និង លេមយួល បង្ហាញ​លំនាំ​នៃ​អ្វី​ដែល​អាច​កើត​ឡើង​នៅ​ពេល​យើង​ពឹង​ផ្អែក​តែ​លើ​អ្នក​ដទៃ​សម្រាប់​សេចក្ដី​ពិត​ជាជាង​បែរ​ទៅ​រក​ព្រះអម្ចាស់ ។ នីហ្វៃ​បាន​ក្លាយ​ជា​មនុស្ស​រឹងមាំ​ខាង​វិញ្ញាណ ហើយ​នៅ​តែ​បន្ត​ស្មោះត្រង់​ចំពោះ​ព្រះ​ពេញ​មួយ​ជីវិត​លោក ខណៈ​ដែល​លេមិន និង លេមយួល បាន​បោះបង់​ចោល​ការបង្រៀន​របស់​ឪពុក​ពួកគេ​អំពី​ព្រះអម្ចាស់ ។ ទោះបីជា​នីហ្វៃ​ជា​សិស្ស​ដ៏​គួរ​ឲ្យ​ទុកចិត្ត តែ​លោក​ដឹង​ថា លោក​មិន​ជំនួស​ឲ្យ​ការស្វែងរក​សេចក្ដីពិត​ដោយ​ផ្ទាល់​ពី​ព្រះអម្ចាស់​ឡើយ ( សូមមើល នីហ្វៃទី១ ១៥:៦–១១ ) ។

ពេល​បងប្អូន​វាយ​តម្លៃ​ការពឹង​ផ្អែក​របស់​បងប្អូន​លើ​ព្រះអម្ចាស់​ទល់នឹង​មនុស្ស​ដទៃ តើ​ជម្រើស​មួយ​ណា​ក្នុង​ចំណោម​ជម្រើស​ទាំង​នេះ​ដែល​ត្រូវនឹង​បងប្អូន ?

ប្រភព​ពី​លោកិយ

ប្រភព​ពី​ដំណឹងល្អ

ជា​ញឹកញាប់​ខ្ញុំ​ភ្លេច​ពិចារណា និង​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​បាន​បង្រៀន​ក្នុង​អំឡុង​ពេល​សន្និសីទ​ទូទៅ ។

ខ្ញុំ​សិក្សា​ជា​ទៀងទាត់​អំពី​សុន្ទរកថា​សន្និសីទ​ទូទៅ ដើម្បី​រក្សា​ពាក្យ​សម្ដី​របស់​ថ្នាក់ដឹកនាំ​ឲ្យ​នៅ​ថ្មីៗ​ក្នុង​គំនិត​របស់​ខ្ញុំ ។

ពេល​ខ្ញុំ​មាន​សំណួរ ខ្ញុំ​ពិនិត្យ​មើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​ផតខាស់​ដែល​ខ្ញុំ​ចូលចិត្ត ដើម្បី​ស្វែងរក​ចម្លើយ ។

ពេល​ខ្ញុំ​មាន​សំណួរ ខ្ញុំ​ស្វែងរក​ជំនួយ​ក្នុង​ព្រះគម្ពីរ ឬ​ពាក្យ​សម្ដី​របស់​ព្យាការី​សម័យ​ទំនើប ។

ខ្ញុំ​ភ្លេច​អធិស្ឋាន និង​សិក្សា​ព្រះគម្ពីរ ។

ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ​គឺជា​ផ្នែក​ទៀងទាត់​នៃ​ជីវិត​របស់​ខ្ញុំ ។

មនុស្ស​ដទៃ​ទៀត​មាន​ដំបូន្មាន​ល្អ​ជាង​ថ្នាក់ដឹកនាំ​សាសនាចក្រ ឬ​ព្រះគម្ពីរ ។

ខ្ញុំ​ស្វែងរក​ភាពសុខសាន្ត​ក្នុង​ការស្ដាប់​ពាក្យ​សម្ដី​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ និង​ព្រះគម្ពីរ ។

ខ្ញុំ​ឲ្យ​តម្លៃ​ទៅ​លើ​មតិយោបល់​របស់​អ្នក​ដទៃ​ច្រើន​ជាង​ការបង្រៀន​របស់​ដំណឹងល្អ ។

ខ្ញុំ​ឲ្យ​តម្លៃ​លើ​ការបង្រៀន និង​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។