ថ្នាក់​សិក្ខាសាលា
វគ្គ​ចំណេះចំណានខាង​គោលលទ្ធិ និង​ឃ្លា​សំខាន់ៗ


វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​សំខាន់ៗឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​( ឆ្នាំ​២០១៨ )

វគ្គ​ចំណេះចំណានខាង​គោលលទ្ធិ និង​ឃ្លា​សំខាន់ៗ

ខាងក្រោមនេះ គឺជា​បញ្ជី​នៃវគ្គ​ចំណេះ​ចំណាន​​ខាងគោលលទ្ធិ​ចំនួន ១០០ រួម​ជាមួយ​នឹង​សេចក្ដី​សង្ខេប​ខ្លីៗ​សម្រាប់​វគ្គ​នីមួយៗ ។

ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

សុភាសិត ៣:៥–៦ ។ ចូរ​ទីពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត នោះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង ។

អេសាយ ៥:២០ ។ វេទនា​ដល់​ពួកអ្នក​ដែល​រាប់​សេចក្ដី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្ដីល្អ​ថា​ជា​អាក្រក់​វិញ ។

យ៉ូហាន ៧:១៧ ។ ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់ ដើម្បី​ដឹង​ពី​គោលលទ្ធិ​ទ្រង់ ។

កូរិនថូស​ទី ១ ២:៥, ៩–១១ ។ យើង​អាច​ដឹង​អំពី​សេចក្ដី​ទាំងឡាយ​នៃ​ព្រះ​បាន តាមរយៈ​ព្រះវិញ្ញាណ ។

ធីម៉ូថេទី ២ ៣:១៥–១៧ ។ ព្រះគម្ពីរ​អាច​ធ្វើ​ឲ្យ​យើង​មាន​ប្រាជ្ញា​ដល់​ទី​សង្គ្រោះ ។

យ៉ាកុប ១:៥–៦ ។ បើ​អ្នក​ខ្វះ​ប្រាជ្ញា ចូរ​សូម​ដល់​ព្រះ ។

នីហ្វៃទី ២ ២៨:៣០ ។ ព្រះ​ប្រទាន​ចំណេះ​ដឹង​មួយ​បន្ទាត់​ម្ដងៗ ។

នីហ្វៃទី ២ ៣២:៣ ។ ប្រសិនបើ​យើង​ទទួល​ទាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ នោះ​យើង​អាច​ដឹង​នូវ​គ្រប់​អ្វី​ទាំងអស់​ដែល​យើង​ត្រូវ​ធ្វើ ។

នីហ្វៃទី ២ ៣២:៨–៩ ។ ប្រសិនបើ​យើង​អធិស្ឋាន​ជានិច្ច នោះ​ព្រះ​នឹង​ញែក​កិច្ចការ​របស់​យើង សម្រាប់​ជា​សុខុមាលភាព​ដល់​ព្រលឹង​យើង ។

ម៉ូសាយ ៤:៩ ។ សូម​ជឿ​ដល់​ព្រះ​ចុះ ហើយ​សូម​ជឿ​ចុះ​ថា ទ្រង់​មាន​គ្រប់​ប្រាជ្ញា ។

អេធើរ ១២:៦ ។ សាក្សី​កើត​មាន បន្ទាប់​ពី​ការ​សាកល្បង​នៃ​សេចក្តី​ជំនឿ ។

មរ៉ូណៃ ១០:៤–៥ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បើក​សម្តែង​សេចក្តីពិត ដល់​អស់​អ្នក​ណា​ដែល​ទូល​សួរ​ដល់​ព្រះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ។

គ. និង ស. ៦:៣៦ ។ សូម​គិត​ដល់​ព្រះគ្រីស្ទ​គ្រប់​គំនិត​ទាំង​អស់ ។

គ. និង ស. ៨:២–៣ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​មក​ក្នុង​គំនិត និង​ដួងចិត្ត​របស់​យើង ។

គ. និង ស. ៨៨:១១៨ ។ ចូរ​ស្វែងរក​ការរៀន​សូត្រ​ដោយ​ការសិក្សា និង​ដោយ​សេចក្តី​ជំនឿ ។

ប្រធានបទ​នៃ​គោលលទ្ធិ

១. ក្រុមព្រះ

ហេព្រើរ ១២:៩ ។ ព្រះ​គឺ​ជា​ព្រះវរបិតា​ខាង​វិញ្ញាណ​របស់​យើង ។

នីហ្វៃទី ២ ២៦:៣៣ ។ មនុស្ស​ទាំងអស់​គ្នា​គឺ​ដូចគ្នា​នៅ​ចំពោះ​ព្រះ ។

នីហ្វៃទី ៣ ១១:១០–១១ ។ ព្រះយេស៊ូវ​គ្រីស្ទ បាន​ស៊ូទ្រាំ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា​ចំពោះ​គ្រប់​ការណ៍​ទាំង​អស់ ។

នីហ្វៃទី ៣ ១២:៤៨ ។ ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​យើង​ឲ្យ​ប្រែ​ជា​គ្រប់​លក្ខណ៍ ។

នីហ្វៃទី ៣ ១៨:១៥, ២០–២១ ។ ចូរ​ចាំ​យាម ហើយ​អធិស្ឋាន​ជានិច្ច​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

គ. និង ស. ២៩:១០–១១ ។ ព្រះគ្រីស្ទ​នឹង​យាង​មក​ម្តង​ទៀត​ដោយ​ព្រះចេស្តា និង សិរីល្អ ។

គ. និង ស. ១៣០:២២–២៣ ។ ព្រះ​វរបិតា និង​ព្រះ​រាជបុត្រា​មាន​ព្រះ​កាយ​ជា​សាច់ និង​ឆ្អឹង ។

២. ផែនការ​នៃ​សេចក្ដីសង្គ្រោះ

​ម៉ូសេ ១:៣៩ ។ កិច្ចការ និង​សិរីល្អ​របស់​ព្រះ គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស ។

អ័ប្រាហាំ៣:២២–២៣ ។ អ័ប្រាហាំ​ត្រូវ​បាន​ជ្រើសរើស​ពីមុន​លោក​បាន​ចាប់​កំណើតមក​ម្ល៉េះ ។

លោកុប្បត្តិ ១:២៦–២៧ ។ ព្រះ​បាន​បង្កើត​មនុស្ស​តាម​រូប​​អង្គទ្រង់​ផ្ទាល់ ។

យ៉ូស្វេ ២៤:១៥ ។ ចូរ​រើស​យក​ព្រះ​ណា ដែល​ឯង​ចង់​គោរព​ប្រតិបត្តិ​តាម​នៅ​ថ្ងៃ​នេះ​ចុះ ។

យ៉ូហាន ១៧:៣ ។ ជីវិត​ដ៏​អស់​កល្ប​ជានិច្ច គឺ​ជា​ការ​ស្គាល់​ព្រះ និង ព្រះយេស៊ូវគ្រីស្ទ ។

កូរិនថូស​ទី ១ ៦:១៩–២០ ។ រូបកាយ​របស់​អ្នក​ជា​ព្រះ​វិហារ​បរិសុទ្ធ ។

កូរិនថូស​ទី ១ ១៥:២០–២២ ។ នៅ​ក្នុង​ព្រះគ្រីស្ទ​គ្រប់​គ្នា នឹង​ត្រូវ​បាន​រស់​ឡើង​វិញ ។

កូរិនថូស​ទី ១ ១៥:៤០–៤២ ។ មាន​សិរីរុងរឿង​បី​កម្រិត​នៅ​ក្នុង​ការរស់ឡើ​វិញ ។

ពេត្រុសទី ១ ៤:៦ ។ ដំណឹងល្អ​ត្រូវ​បាន​ផ្សាយ​ដល់​មរណជន ។

វិវរណៈ ២០:១២ ។ មនុស្ស​ម្នាក់ៗ​នឹង​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះ​ដើម្បី​ទទួល​ការជំនុំជម្រះ ។

នីហ្វៃទី ២ ២:២២–២៥ ។ លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន​ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ។

នីហ្វៃទី ២ ២:២៧ ។ យើង​មាន​សេរីភាព​ដើម្បី​ជ្រើសរើស ។

គ. និង ស. ៧៦:២២–២៤ ។ ព្រះ​យេស៊ូវគ្រីស្ទ​មាន​ព្រះជន្ម​រស់ ហើយ​ទ្រង់​គឺ​ជា​អង្គ​បង្កបង្កើត​ពិភពលោក​ទាំងឡាយ ។

៣. ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ

អេសាយ ១:១៨ ។ ប្រសិនបើ​យើង​ប្រែចិត្ត នោះ​អំពើ​បាប​របស់​យើង​នឹង​បាន​ស​ដូច​ហិមៈ ។

អេសាយ ៥៣:៣-៥ ។ ព្រះយេស៊ូវគ្រីស្ទ​ទទួល​យក​សេចក្តី​ឈឺចាប់​របស់​យើង ហើយ​រង​ទុក្ខ​ព្រោះ​អំពើ​បាប​យើង ។

ម៉ាថាយ១១:២៨-៣០ ។ ប្រសិន​បើ​យើង​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ទ្រង់​នឹង​សម្រាល​បន្ទុក​របស់​យើង ហើយ​ឲ្យ​យើង​បាន​សម្រាក ។

លូកា ២៤:៣៦–៣៩ ។ ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដោយ​មាន​ព្រះកាយ​ជា​សាច់ និង​ឆ្អឹង ។

យ៉ាកុប ២:១៧–១៨ ។ សេចក្តី​ជំនឿ​ដែល​គ្មាន​ការប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់ ។

ម៉ូសាយ ៣:១៩ ។ សម្រាត​ភាព​ខាង​សាច់ឈាម​ចេញ ហើយ​ក្លាយ​ទៅ​ជា​អ្នក​បរិសុទ្ធ​វិញ តាម​រយៈ​ដង្វាយ​ធួន ។

អាលម៉ា ៧:១១–១៣ ។ ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​បទពិសោធន៍​នៃ​ការឈឺចាប់​របស់​យើង ហើយ​បាន​យក​ឈ្នះ​លើ​អំពើ​បាប និង​សេចក្តី​ស្លាប់ ។

អាលម៉ា ៣៤:៩–១០ ។ ត្រូវតែ​មាន​ដង្វាយធួន​មួយ​ត្រូវ​បាន​ធ្វើ​ឡើង ។

ហេលេមិន ៥:១២ ។ ត្រូវ​សង់​គ្រឹះ​របស់​អ្នក​នៅ​លើ​ព្រះគ្រីស្ទ ។

អេធើរ ១២:២៧ ។ ព្រះអង្គសង្គ្រោះ​អាច​ធ្វើ​ឲ្យ​ភាពទន់ខ្សោយ​ប្រែ​ជា​ខ្លាំង​បាន ។

គ. និង ស. ១៨:១០–១១ ។ តម្លៃ​នៃ​ព្រលឹង​ទាំង​ឡាយ គឺ​មហិមា​ណាស់ ។

គ. និង ស. ១៩:១៦–១៩ ។ ព្រះអង្គ​សង្គ្រោះ​បាន​រង​ទុក្ខ​ជំនួស​អំពើ​បាប​របស់​យើង ដូច្នេះ​យើង​អាច​ប្រែចិត្ត​បាន ។

គ. និង ស. ៥៨:៤២–៤៣ ។ ដើម្បី​ប្រែ​ចិត្ត​យើង​ត្រូវ​តែ​សារភាព ហើយ​លះបង់​ចោល​អំពើ​បាប ។

៤. ការ​ស្ដារ​ឡើងវិញ

ម៉ូសេ ៧:១៨ ។ ស៊ីយ៉ូន—មាន​ចិត្ត និង គំនិត​តែ​មួយនៅ​ក្នុង​សេចក្តី​សុចរិត ។

អេសាយ ២៩:១៣–១៤ ។ ការស្តារឡើងវិញ​គឺជា​កិច្ចការ​អស្ចារ្យ ហើយ​ចំឡែក ។

អេសេគាល ៣៧:១៥–១៧ ។ ព្រះ​គម្ពីរ​ប៊ីប និង​ព្រះ​គម្ពីរ​មរមន​ត្រូវ​បាន​ដាក់​បញ្ចូល​គ្នា ។

ដានីយ៉ែល ២:៤៤ ។ នគរ​របស់​ព្រះ​នឹង​ស្ថិតស្ថេរ​នៅ​អស់កល្ប​ជានិច្ច ។

កិច្ចការ ៣:១៩–២១ ។ ពេត្រុស​បាន​ព្យាករ​អំពី​ការស្ដារ​ឡើង​វិញ ។

ថែស្សាឡូនីចទី ២ ២:១–៣ ។ សេចក្តី​ក្បត់​សាសនា​ត្រូវ​បាន​ព្យាករ​ប្រាប់ ។

យ៉ូសែបស្ម៊ីធ—ប្រវត្តិ ១:១៥–២០ ។ នៅក្នុង​ការនិមិត្ត​ដំបូង ព្រះ​បាន​ហៅ​យ៉ូសែប ស្ម៊ីធ ឲ្យ​ធ្វើ​ជា​ព្យាការី ។

គ. និង ស. ១:៣០ ។ សាសនាចក្រ​តែ​មួយ​ដែល​ពិត ហើយ​សកម្ម

គ. និង ស. ១៣៥:៣ ។ យ៉ូសែប ស៊្មីធ បាន​ធ្វើ​កិច្ចការ​សម្រាប់​សេចក្តីសង្គ្រោះ​របស់​យើង ។

៥. ព្យាការី និង វិវរណៈ

យេរេមា ១:៤–៥ ។ យេរេមា​ត្រូវ​បាន​តែងតាំង​ពី​មុន​ផែនដី​មក​ម្ល៉េះ ដើម្បី​ធ្វើ​ជា​ព្យាការី ។

អេសេគាល ៣:១៦-១៧ ។ អ្នក​យាម​របស់​ព្រះអម្ចាស់​ផ្តល់​សញ្ញា​ព្រមាន​មក​ពី​ទ្រង់ ។

អេម៉ុស ៣:៧ ។ ព្រះ​បើក​សម្តែង​គំនិត​លាក់កំបាំង​របស់​ទ្រង់​ដល់​ពួក​ព្យាការី​ទ្រង់ ។

យ៉ូហាន ១៥:១៦ ។ ព្រះអម្ចាស់​ជ្រើសរើស ហើយ​តែងតាំង​ពួក​សាវក និង ព្យាការី ។

អេភេសូរ ២:១៩-២០ ។ សាសនាចក្រ​របស់​ព្រះអម្ចាស់​ត្រូវបាន​ស្ថាបនា​ឡើង ដោយ​មាន​ពួក​ព្យាការី និង​ពួក​សាវក ។

អេភេសូរ ៤:១១–១៤ ។ ពួក​សាវក និង ព្យាការី​ជួយ​ពួក​បរិសុទ្ធ​ឲ្យ​បាន​គ្រប់​លក្ខណ៍ ។

គ. និង ស. ១:៣៧–៣៨ ។ សំឡេង​របស់​ព្រះអម្ចាស់ និង សំឡេង​របស់​អ្នក​បម្រើ​ទ្រង់​គឺ​ដូច​តែ​គ្នា ។

គ. និង ស. ២១:៤–៦ ។ នៅ​ពេល​យើង​ទទួល​ប្រសាសន៍​របស់​ព្យាការី​ដោយ​ក្តី​អត់ធ្មត់ និង ជំនឿ នោះ​ព្រះ​នឹង​កម្ចាត់​អំណាច​នៃ​សេចក្ដី​ងងឹត​ចេញ ។

៦. បព្វជិតភាព និង កូនសោទាំងឡាយ​នៃ​បព្វជិតភាព

ម៉ាថាយ ១៦:១៥–១៩ ។ ព្រះយេស៊ូវ​គ្រីស្ទ​សន្យា​ថា​នឹង ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់ ហើយ​ប្រគល់​កូនសោ​នៃ​នគរ​ស្ថានសួគ៌ ។

គ. និង ស. ១៣:១ ។ កូនសោ​នៃ​បព្វជិតភាព​អើរ៉ុន

គ. និង ស. ៤២:១១ ។ អ្នក​តំណាង​ព្រះអម្ចាស់​ត្រូវតែ​បាន​ហៅ​ដោយ​បុគ្គល​ម្នាក់​ដែល​មាន​សិទ្ធិ​អំណាច ។

គ. និង ស. ១០៧:៨ ។ សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក

គ. និង ស. ១២១:៣៦, ៤១–៤២ ។ អំណាច​បព្វជិតភាព​អាស្រ័យ​លើ​ភាពសុចរិត​របស់​បុគ្គល​នោះ ។

៧. ពិធី​បរិសុទ្ធ និង សេចក្តី​សញ្ញា​ទំាងឡាយ

និក្ខមនំ ១៩:៥–៦ ។ ចូរ​រក្សា​សេចក្ដីសញ្ញា​របស់​យើង ហើយ​អ្នករាល់គ្នា​នឹង​ក្លាយ​ជា​ប្រជាជាតិ​មួយ​ដ៏​បរិសុទ្ធ ។

ទំនុកតម្កើង ២៤:៣–៤ ។ ដើម្បី​ឈរ​យ៉ាង​សក្តិសម​នៅក្នុង​វត្តមាន​របស់​ព្រះ​អម្ចាស់​បាន នោះ​យើង​ត្រូវតែ​មាន​ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ ។

យ៉ូហាន ៣:៥ ។ យើង​ត្រូវតែ​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ ដើម្បី​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន ។

ម៉ូសាយ ១៨:៨-១០ ។ តាមរយៈ​បុណ្យ​ជ្រមុជទឹក យើង​ចុះ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ ។

នីហ្វៃទី ៣ ២៧:២០ ។ ចូរ​ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​ញែក​ចេញ​បរិសុទ្ធ​ដោយ​ការ​ទទួល​នូវ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។

គ. និង ស. ៨២:១០ ។ ព្រះអម្ចាស់​ជាប់​សន្យា កាលណា​យើង​រាល់គ្នា​ប្រព្រឹត្ត​តាម​អ្វី​ដែល​ទ្រង់​មាន​ព្រះ​បន្ទូល ។

គ. និង ស. ៨៤:២០–២២ ។ អំណាច​នៃ​ព្រះ​ត្រូវ​បាន​សម្ដែង​ឲ្យ​ឃើញ​នៅក្នុង​ពិធីបរិសុទ្ធ​ទាំង​ឡាយ​នៃ​បព្វជិតភាព ។

៨. អាពាហ៍ពិពាហ៍ និង គ្រួសារ

លោកុប្បត្តិ ១:២៨ ។ ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញពាស​លើ​ផែនដី​ចុះ ។

លោកុប្បត្តិ ២:២៤ ។ ស្វាមី និង ភរិយា​គឺ​ជា​មនុស្ស​តែ​មួយ ។

លោកុប្បត្តិ ៣៩:៩ ។ យ៉ូសែប​បាន​ទប់ទល់​នឹង​ការ​ល្បួង ។

ម៉ាឡាគី ៤:៥–៦ ។ អេលីយ៉ា​នឹង​បង្វែរ​ចិត្ត​របស់​ឪពុក និង កូន ។

កូរិនថូសទី ១ ១១:១១ ។ មាន​តែ​បុរស និង ស្ត្រី​រួម​គ្នា​តែ​ប៉ុណ្ណោះ ទើប​អាច​បំពេញ​ផែនការ​របស់​ព្រះអម្ចាស់​បាន ។

អាលម៉ា៣៩:៩ ។ កុំ​ទៅ​តាម​សេចក្តី​សំរើប​នៃ​ភ្នែក​របស់​ខ្លួន​ឡើយ ។

គ. និង ស. ៤៩:១៥–១៧ ។ អាពាហ៍ពិពាហ៍​រវាង​បុរស និង ស្ត្រី​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ ។

គ. និង ស. ១៣១:១–៤ ។ សេចក្តី​សញ្ញា​ថ្មី ហើយ​អស់​កល្ប​អស់​កាល​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍

៩. បទបញ្ញត្តិ​ទាំងឡាយ

និក្ខមនំ ២០:៣-១៧ ។ ព្រះ​បាន​បើក​សម្តែង​អំពី​ក្រឹត្យវិន័យ​ដប់​ប្រការ ។

អេសាយ ៥៨:៦–៧ ។ ការតម​អាហារ​ជួយ​យើង​ឲ្យ​ដោះ​ច្រវាក់​នៃ​អំពើ​ទុច្ចរិត សម្រាល​បន្ទុក​ដ៏​ធ្ងន់ និង ផ្គត់ផ្គង់​ដល់​ជន​ក្រីក្រ ។

អេសាយ ៥៨:១៣–១៤ ។ ថ្ងៃ​ឈប់​សម្រាក​គឺ​ជា​ថ្ងៃ​ដ៏​បរិសុទ្ធ​របស់​ព្រះ​អម្ចាស់ ។

ម៉ាទ្បាគី ៣:៨–១០ ។ ការ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​នាំ​មក​នូវ​ពរជ័យ ។

ម៉ាថាយ ៥:១៤–១៦ ។ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នករាល់​គ្នា​បាន​ភ្លឺ ជា​គំរូ​មួយ​នៅ​មុខ​អ្នក​ដទៃ ។

ម៉ាថាយ ២២:៣៦–៣៩ ។ ចូរ​ស្រឡាញ់​ព្រះអម្ចាស់ ចូរ​ស្រឡាញ់​អ្នក​ជិតខាង​ខ្លួន ។

យ៉ូហាន ១៤:១៥ ។ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ ។

នីហ្វៃទី ១ ៣:៧ ។ ព្រះអម្ចាស់​រៀបចំ​ផ្លូវ​មួយ​ឲ្យ​រក្សា​ព្រះ​បញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

ម៉ូសាយ ២:១៧ ។ តាមរយៈ​ការបម្រើ​អ្នក​ដទៃ នោះ​យើង​បម្រើ​ដល់​ព្រះ ។

ម៉ូសាយ ២:៤១ ។ ការ​គោរព​ប្រតិបត្តិ​នាំ​មក​នូវ​ពរជ័យ និង សុភមង្គល ។

អាលម៉ា ៤១:១០ ។ សេចក្ដី​ទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ ។

មរ៉ូណៃ៧:៤៥, ៤៧–៤៨ ។ សេចក្តី​សប្បុរស​គឺ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ ។

គ. និង ស. ១៨:១៥–១៦ ។ អំណរ​ក្នុងការ​នាំ​ព្រលឹង​ជាច្រើន​មក​កាន់​ព្រះយេស៊ូវគ្រីស្ទ

គ. និង ស. ៦៤:៩–១១ ។ យើង​ត្រូវបាន​តម្រូវ​ឲ្យ​អត់​ទោស​ដល់​មនុស្ស​ទាំង​អស់ ។

គ. និង ស. ៨៩:១៨–២១ ។ ពរជ័យ​ទាំង​ឡាយ​នៃ​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាង​វៃ ។