ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ទំព័រចំណងជើងនេះគឺជាទំព័រចំណងជើងសម្រាប់ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។ សេចក្តីណែនាំស្តីពីចំណេះចំណានខាងគោលលទ្ធិរបៀបមួយដែលយើងសង់គ្រឹះរបស់យើងលើព្រះយេស៊ូវគ្រីស្ទ និងគោលលទ្ធិរបស់ទ្រង់គឺតាមរយៈកិច្ចខិតខំមួយ ដែលហៅថាចំណេះចំណានខាងគោលលទ្ធិ ។ ការទទួលបានចំណេះដឹងខាងវិញ្ញាណយើងជឿថា ព្រះគឺជាព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ ។ ប្រធានបទនៃគោលលទ្ធិ ប្រធានបទនៃគោលលទ្ធិប្រធានបទនៃគោលលទ្ធិទាំងប្រាំបួននេះរួមបញ្ចូលនូវសេចក្ដីពិតគ្រឹះនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ១. ក្រុមព្រះមានតួអង្គបីអង្គដែលមានរូបអង្គដាច់ដោយឡែកពីគ្នានៅក្នុងក្រុមព្រះ ៖ ព្រះជាព្រះវរបិតាដ៏អស់កល្ប ព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ និង ព្រះវិញ្ញាណបរិសុទ្ធ ។ ២. ផែនការនៃសេចក្ដីសង្គ្រោះនៅក្នុងជីវិតមុនផែនដីនេះ ព្រះវរបិតាសួគ៌បានបង្ហាញផែនការមួយដើម្បីជួយយើងឲ្យយើងអាចប្រែក្លាយទៅដូចជាទ្រង់ ហើយទទួលបានជីវិតរមែងស្លាប់ និងជីវិតដ៏នៅអស់កល្បជានិច្ច ។ ៣. ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទជោគជ័យរបស់ព្រះយេស៊ូវគ្រីស្ទក្នុងការយកឈ្នះលើសេចក្ដីស្លាប់ខាងវិញ្ញាណ និងខាងរូបកាយដោយការរងទុក្ខ ការសុគត និងការរស់ឡើងវិញរបស់ទ្រង់ គឺត្រូវបានហៅថាដង្វាយធួន ។ ៤. ការស្ដារឡើងវិញព្រះបានស្ដារដំណឹងល្អរបស់ទ្រង់ឡើងវិញនៅថ្ងៃចុងក្រោយទាំងនេះ ដោយការស្ថាបនាឡើងវិញនូវសេចក្ដីពិតរបស់ទ្រង់ សិទ្ធិអំណាចបព្វជិតភាព និងសាសនាចក្រនៅលើផែនដីនេះ ។ ៥. ពួកព្យាការី និង វិវរណៈព្យាការីគឺជាបុរសម្នាក់ដែលត្រូវបានហៅដោយព្រះដើម្បីនិយាយជំនួសទ្រង់ ។ ៦. បព្វជិតភាព និង កូនសោទាំងឡាយនៃបព្វជិតភាពបព្វជិតភាពគឺជាអំណាច និង ជាសិទ្ធិអំណាចដ៏អស់កល្បរបស់ព្រះ ។ ៧. ពិធីបរិសុទ្ធ និង សេចក្តីសញ្ញាទំាងឡាយពិធីបរិសុទ្ធគឺជាកិច្ចការដ៏ពិសិដ្ឋមួយដែលត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាព ។ ៨. អាពាហ៍ពិពាហ៍ និង គ្រួសារអាពាហ៍ពិពាហ៍រវាងបុរស និង ស្រ្តី គឺត្រូវបានតែងតាំងឡើងដោយព្រះ ហើយគ្រួសារគឺជាផ្នែកដ៏សំខាន់ចំពោះផែនការនៃសេចក្តីសង្រ្គោះ និង សុភមង្គលរបស់យើង ៩. បទបញ្ញត្តិទាំងឡាយបទបញ្ញត្តិទាំងឡាយគឺជាច្បាប់ និងតម្រូវការដែលព្រះប្រទានឲ្យដើម្បីជួយយើងឲ្យ រីកចម្រើន និងប្រែក្លាយដូចជាទ្រង់ ។ វគ្គចំណេះចំណានខាងគោលលទ្ធិ វគ្គចំណេះចំណានខាងគោលលទ្ធិមានវគ្គចំណេះចំណានខាងគោលលទ្ធិ ចំនួន១០០ ។ វគ្គចំណេះចំណានខាងគោលលទ្ធិតាមប្រធានបទ និង វគ្គសិក្សាខាងក្រោមនេះគឺជាបញ្ជីនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១០០ ដែលបានរៀបចំឡើងតាមប្រធានបទ និងវគ្គសិក្សា ។ វគ្គចំណេះចំណានខាងគោលលទ្ធិ និងឃ្លាសំខាន់ៗខាងក្រោមនេះ គឺជាបញ្ជីនៃវគ្គចំណេះចំណានខាងគោលលទ្ធិចំនួន ១០០ រួមជាមួយនឹងសេចក្ដីសង្ខេបខ្លីៗសម្រាប់វគ្គនីមួយៗ ។