ថ្នាក់​វិទ្យាស្ថាន
ឯកសារ​រៀបចំ​សម្រាប់​សិស្ស​មេរៀន​ទី ១៤ ៖ ព្រះអម្ចាស់​បើកសម្ដែង​បទគម្ពីរ​បន្ថែមទៀត


« ឯកសារ​រៀបចំ​សម្រាប់​សិស្ស​មេរៀន​ទី ១៤ ៖ ព្រះអម្ចាស់​បើកសម្ដែង​បទគម្ពីរ​បន្ថែមទៀត » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១៤ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​រៀបចំ​សម្រាប់​សិស្ស​មេរៀនទី ១៤

ព្រះអម្ចាស់​បើកសម្ដែង​បទគម្ពីរ​បន្ថែមទៀត

យុវនារី​កំពុងសិក្សា​ព្រះគម្ពីរ

ប្រធាន រ័សុល អិម ណិលសុន បាន​លើក​ឡើងថា « តាមរយៈ [ ព្យាការី យ៉ូសែប ស៊្មីធ] យើង​បាន​ទទួល​ជាច្រើន​សន្លឹកទៀត ជាង​ដែល​យើង​ទទួលបាន​ពីព្យាការី​ផ្សេងៗ​ទាំងអស់ » (Catch the Wave » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤៧ ) ។ ព្រះគម្ពីរ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ផ្តល់​ឲ្យ​នូវ​ការបង្គាប់​ជាសាក្សី​នៃ​ការហៅ​បម្រើ​ដ៏ទេវភាព​របស់​លោក​ក្នុងនាម​ជាព្យាការី ។ នៅពេល​បងប្អូន​សិក្សា សូម​ពិចារណា​ពីរបៀប​ដែល​ព្រះគម្ពីរ​បន្ថែម​បាន​ពង្រឹង​ការយល់ដឹង​ និង​​ទីបន្ទាល់​​របស់​បងប្អូន​អំពី​ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវគ្រីស្ទ និង​អំពីដំណឹងល្អ​របស់​ទ្រង់ ។

ផ្នែក​ទី ១

តើ​បងប្អូន​ជឿ​​អ្វីខ្លះអំពី​ការបន្ត​​ប្រទាន​ឲ្យ​វិវរណៈ និង​ព្រះ​គម្ពីរ​បន្ថែម​ទៀត​ ?

ចំពោះ​អ្នកសរសេរ​សារព័ត៌មាន​ម្នាក់​នៅរដ្ឋ ឈីកាហ្គូ ដែល​បាន​សួរ​អំពី​ជំនឿ​ទាំងឡាយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​យ៉ូសែប ស្ម៊ីធ បានប្រកាស ៖ « យើង​ខ្ញុំ​ជឿចំពោះ​ការណ៍​ទាំងអស់​ដែល​ទ្រង់​បាន​បើក​សម្តែងមក និង​ការណ៍​ទាំងអស់​បើក​សម្តែង​នៅពេល​ឥឡូវនេះ ហើយយើងខ្ញុំ​ជឿថា ទ្រង់នឹង​បើកសម្តែង​នូវ​ការណ៍​ដ៏ធំ និង​សំខាន់ៗជាច្រើន​ដែល​ទ្រង់​ទាក់ទង​នឹង​នគរ​នៃព្រះ » ( មាត្រា​នៃ​សេចក្តីជំនឿ ១:៩ ) ។

ការជឿ​លើ​ការបន្ត​ប្រទាន​ឲ្យ​វិរណៈនេះ តាមរយៈ​ពួក​ព្យាការី​ដែល​នៅរស់ គឺ​ជា​គោលលទ្ធិ​ដ៏​សំខាន់​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ជាការបន្ថែម​ទៅលើ​ព្រះគម្ពីរ​បរិសុទ្ធ នោះ​យើងរៀន​នូវ​សេចក្តីពិត​ដ៏​ចាំបាច់​ចេញមក​ពី​ព្រះគម្ពីរមរមន គោលលទ្ធិ និង​សេចក្តី​សញ្ញា ហើយនិង​ព្រះ​គម្ពីរ​មុក្តា​ដ៏​មានតម្លៃ​មហិមា ទាំងអស់​នេះ​យើងគោរព​ជា​ព្រះគម្ពីរ ។

ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​ដោយ​​យ៉ូសែប ស្ម៊ីធ គឺជាការ​បន្ថែម​ដើម្បី​បញ្ជាក់​វគ្គព្រះគម្ពីរ​ជាច្រើន​ក្នុង​គម្ពីរ​ប៊ីប ហើយ​ក៏​ស្តារឡើងវិញ​នូវ​សេចក្តីពិត​ដ៏​ច្បាស់ៗ និង​ពិសេស​ដែល​យើង​បាន​បាត់បង់​អស់​ប៉ុន្មាន​ទំព័រនោះ ។

ផ្នែក​ទី ២

តើ​ការសិក្សា​គោលលទ្ធិ និង​សេចក្តី​សញ្ញា​ប្រទាន​ពរជ័យ​ដល់​ជីវិត​របស់​ខ្ញុំ​យ៉ាងដូចម្តេចខ្លះ ?

ព្យាការី យ៉ូសែប ស៊្មីធ បានសរសេរថា « នៅសម័យ​ដែល​សាសនាចក្រ​នៅ​ក្មេងខ្ចី គឺមាន​ការថប់បារម្ភ​ដ៏​ធំ​ដើម្បី​ទទួល​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់​អំពី​គ្រប់ប្រធានបទ​ទាក់ទិន​នឹង​ការសង្រ្គោះ​របស់​យើង » ( History, ១៨៣៨–១៨៥៦ [Manuscript History of the Church] volume A-១ ១៤៦ josephsmithpapers.org ) ។ ព្រះអម្ចាស់​ឆ្លើយតប​នឹង​ការចង់បាន​ទាំងនេះ​យ៉ាងត្រឹមត្រូវ និង​ដដែលៗ​តាមរយៈ​វិវរណៈ ។

វិវរណៈប្រទាន​ឲ្យ​យ៉ូសែប ស្ម៊ីធ នៅពេល​​បង្កើត​សាសនាចក្រ​ដោយ ជូឌីត អេ ម៉ែ

សាសនាចក្រ​ទើប​តែបង្កើតឡើង​បានប្រហែល​ជា ១៨ ខែ នៅពេល​ព្យាការី​បាន​ស្នើ​ឲ្យ​មាន​ក្រុម​អែលឌើរ​នៅក្នុង​សន្និសីទ​ក្នុងក្រុង ហៃរាំ រដ្ឋ​អូហៃអូ ដែល​ពួកគាត់​បាន​ចងក្រង និង​បោះពុម្ព​វិវរណៈ​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ។ ការធ្វើ​បែបនោះ​អាច​ធ្វើ​ឲ្យ​សមាជិក​ទាំងអស់​ទទួល​បាន​វិវរណៈ ហើយ​ជួយ​នៅក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។ សមាជិក​នៅ​ឯ​សន្និសីទ​នេះ​បានប្រកាស​ពី​វិវរណៈ​​ទាំងនោះ​ថា « មាន​តម្លៃ​ជាង​ទ្រព្យសម្បត្តិ​ទាំងឡាយ​នៃ​ផែនដី​ទាំងមូល » ( Minute Book 2 ទំព័រ ១៨ លើ​គេហទំព័រ josephsmithpapers.org ) ។ មួយ​រយៈខ្លី​ក្រោយមក វិវរណៈនេះ​ត្រូវបាន​បោះពុម្ព​នៅ​ក្នុង​សៀវភៅ​ដែល​បានហៅថា ព្រះគម្ពីរ​នៃ​បទបញ្ញត្តិ ។ ក្រោយមក វិវរណៈនេះ និង​វិវរណៈបន្ថែម​ត្រូវបាន​បោះពុម្ព​ចេញ​ជា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តី​សញ្ញា ។

សេចក្តី បុព្វកថា​នៃ​ព្រះ​គម្ពីគោលលទ្ធិ និង​សេចក្តី​សញ្ញា ជួយ​យើង​ឲ្យយល់​ពីមូលហេតុ​ដែល​ការចងក្រង​វិវរណៈ​ទាំងឡាយ​គឺ​មាន​តម្លៃ​ខ្លាំង ៖ « សារលិខិត ការព្រមាន និងការ​អញ្ជើញ​គឺជា​ប្រយោជន៍​ដល់​មនុស្ស​ទាំងអស់ ហើយ​មាននូវការ​អញ្ជើញ​ដល់​មនុស្ស​ទាំងអស់​គ្រប់ទីកន្លែង​ឲ្យ​ស្តាប់​សំឡេង​នៃ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ដោយ​ការនិយាយ​ទៅកាន់​ពួកគេ​ពី​រូបកាយ​ខាងសាច់​ឈាម និង​សេចក្តី​សង្រ្គោះ​ដ៏​នៅអស់កល្ប​ជានិច្ច​របស់ពួកគេ » ( បុព្វកថា​នៃ​ព្រះ​គម្ពីរ​គោលលទ្ធិ និង​សេចក្តី​សញ្ញា; សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តី​សញ្ញា​ ១៨:៣៤–៣៦ ) ។

នៅអំឡុងពេល​សន្និសីទ​ពួកអែលឌើរ នោះ​យ៉ូសែប បាន​ទទួល​វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​ សេចក្តី​សញ្ញា ១ ។ វាគឺជា​បុព្វកថា​របស់​ព្រះអម្ចាស់​ដោយ​ព្រះអង្គ​ផ្ទាល់​ចំពោះវិវរណៈនេះ ។

រូបតំណាង ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១:១៧, ២១–២៣, ៣៧ ។

រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​គិត​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅកាន់បងប្អូន តាមរយៈ​ការសិក្សា​របស់​បងប្អូន​នៅក្នុងគម្ពីរ​​គោលលទ្ធិ និង​សេចក្តី​សញ្ញា ។ សូម​ស្វែងរក​វគ្គ​បបទគម្ពីរ​ចេញ​ពី​គោលលទ្ធិ និង​ សេចក្តី​សញ្ញា ដែល​បាន​ពង្រឹង​ទីបន្ទាល់​បងប្អូន​​ទៅលើ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ។ សូម​មកថ្នាក់រៀន​ដោយ​​បាន​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​វគ្គ​បទគម្ពីរ ។

ផ្នែក​ទី ៣

តើ​ការបកប្រែដោយ​​យ៉ូសែប ស្ម៊ីធ និង​ព្រះ​គម្ពីរ​មុក្តា​ដ៏​មានតម្លៃ​មហិមា បានបន្ថែម​ដល់​ការយល់ដឹង​ពី​ព្រះអង្គសង្រ្គោះ និង​ដំណឹងល្អ​របស់​ទ្រង់​អ្វីខ្លះ ?

យ៉ូសែប ស្ម៊ីធ ស្វែងរក​ប្រាជ្ញា​ចេញពី​ព្រះគម្ពីរ​ប៊ីប ដោយ ដែល គីលប័ន

ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​ដ៏​ធំមហិមា​ចំពោះ​ព្រះគម្ពីរ​ប៊ីប​ពេញ​មួយ​ជីវិត​របស់​លោក ។ ទោះជាយ៉ាងណាក្តី លោក​បានដឹងថា អត្ថបទ​ខ្លះ​មាន​បញ្ហា ។ លោក​បាន​មាន​ប្រសាសន៍​ថា

ព្យាការី យ៉ូសែប ស៊្មីធ

ខ្ញុំជឿ​លើ​ព្រះគម្ពីរប៊ីប​ដូចដែល​បានអាន នៅពេល​ដែល​ការសរសេរ​នោះចេញមក​ពី​ប៊ិច​របស់​អ្នក​សរសេរ​ដើម ។ អ្នកបកប្រែ​មិន​ចេះ​ជ្រៅជ្រះ អ្នកប្រែភាសា​ខ្វះការយកចិត្ត​ទុកដាក់ ឬ​ការតាក់តែង និង​សង្ឃ​ពុករលួយ​បាន​ធ្វើ​ឲ្យ​មាន​ការ​ខុសឆ្គង​ជាច្រើន ។( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២០៧ )

នៅដើម​​រដូវ​ក្ដៅ ​ឆ្នាំ ១៨៣០ យ៉ូសែប ស្ម៊ីធ បាន​ចាប់ផ្តើម​ទទួល​ការបំផុស​គំនិត​ឲ្យ​បកប្រែ​ព្រះគម្ពីរ​ប៊ីប ។ លោក​មិនបាន​បកប្រែ​ព្រះគម្ពីរ​ប៊ីប​ចេញ​ពី​ភាសាដើម​ទៅ​ភាសា​ផ្សេង​នោះទេ ហើយ​ក៏​មិន​មាន​ចំណារ​គម្ពីរ​ប៊ីប​ដើម​មកបកប្រែ​នោះ​ដែរ ។ ផ្ទុយ​ទៅវិញ យ៉ូសែប បាន​អាន ហើយ​សិក្សា​វគ្គ​បទគម្ពីរ​ចេញ​មក​ពី​ព្រះគម្ពីរ​ប៊ីប​កំណែ​​ស្តេច​ជេមស៍ ហើយ​ក៏​ធ្វើ​ការកែតម្រូវ និង​បន្ថែម​ដូចដែល​បាន​បំផុស​គំនិត​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

កំណែ​មួយ​ចំណែក​ដែល​ព្យាការី​បាន​ទទួល​ការបំផុស​គំនិត អាច​រក​បាន​នៅក្នុង​លេខ​សម្គាល់ និង​សេចក្តី​បន្ថែម​នៃ​កំណែ​នៃ​ព្រះគម្ពីរ​ប៊ីប និង​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ ( នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

ព្រះ​គម្ពីរ​មុក្តា​ដ៏​មានតម្លៃ​មហិមា គឺជា​បណ្តុំ​នៃ​អត្ថបទ​ដែលបាន​បំផុស​គំនិត​ដែល​បាន​បញ្ជាក់ និង​បន្ថែម​ដល់​ការយល់ដឹង​ពី​ដំណឹងល្អ​របស់​យើង ។ គម្ពីរ​ម៉ូសេ​គឺ​បាន​តាក់តែងឡើង​ដោយដកស្រង់ចេញ​ពី​ការបកប្រែ​របស់​យ៉ូសែ ស្ម៊ីធ ពី​ជំពូក​ប្រាំមួយ​ដំបូង​នៃ​គម្ពីរ​លោកប្បត្តិ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប ។ យ៉ូសែប ស្ម៊ីធ—ម៉ាថាយ គឺជា​ផ្នែក​មួយ​នៃ​ការបកប្រែ​ដោយ​​យ៉ូសែប ស្ម៊ីធ នៃ ម៉ាថាយ ២៣ និង ២៤ ដែល​មាន​​នៅក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ។ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ និង មាត្រា​នៃ​សេចក្តីជំនឿ គឺ​ជា​ចំណែក​នៃ​ទីបន្ទាល់​របស់​យ៉ូសែប និង​ការប្រកាស​ពី​ជំនឿ​ទាំងឡាយ ។

ព្រះ​គម្ពីរ​មុក្តា​ដ៏​មានតម្លៃ​មហិមា​ក៏​មាន​ការសរសេរ​មួយ​ចំនួន​របស់​លោក​អយ្យកោ​អ័ប្រាហាំ​ផងដែរ ។ នៅ​រដូវ​ក្ដៅ ​ឆ្នាំ ១៨៣៥ បុរស​ម្នាក់​មាន​ឈ្មោះថា ម៉ៃគល ឆានលឺ បាន​មកដល់​ក្រុង ខឺតឡង់ រដ្ឋ​អូហៃអូ ព្រមជាមួយ​សាកសព​មូមីបួន និង​រមូលក្រដាស​បុរាណ​ជា​ឯកសារ​ប្របុស​ដែល​បានរកឃើញ​នៅ​ក្រុង ធីប៊ីស ប្រទេស​អេហ្សីប ។ ព្យាការី យ៉ូសែប ស៊្មីធ ពិនិត្យ​មើល​រមូល​ក្រដាស​ជាឯកសារ​ប្របុស ហើយ​បន្ទាប់ពី​ការបកប្រែ លោក​បានប្រកាសថា « អក្សរ ឬ​វត្ថុលេខ​​មួយចំនួន មួយ​មាន​នូវ​ការសរសេរ​របស់​អ័ប្រាហាំ ផ្សេងទៀត​មាន​ការសរសេរ​របស់​យ៉ូសែប​នៃ​ស្រុក​អេហ្សីព » ( History ឆ្នាំ ១៨៣៨–១៨៥៦ វ៉ុល B-១ [ ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ១៨៣៤–ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ១៨៣៨ ] ទំព័រ ៥៩៦ ) ។ ដោយ​មាន​ជំនួយ​ពី​សមាជិក​នៃ​សាសនាចក្រ ព្យាការី​បាន​ទិញ​សាកសព​ទាំងនោះ រមូល​ក្រដាស​ជាឯកសារ​ប្របុស​ចំនួន​ពីរ និង​ភាគ​ខ្លះ​នៃ​ឯកសារ​ប្របុស ។ លោក​បាន​បកប្រែ​ការ​សរសេរ​មួយផ្នែក​របស់​អ័ប្រាហាំ ដោយ​អំណោយទាន និង​ព្រះចេស្តា​របស់​ព្រះ ហើយ​ក្រោយមក​បាន​បោះពុម្ព​ការបកប្រែ​ទាំងនេះ​នៅក្នុង​សារព័ត៌មាន​ដំបូង​របស់​សាសនាចក្រ ឈ្មោះថា ​Times and Seasons ​ទៅ​ជាគម្ពីរ​អ័ប្រាហាំ ។

រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូមស្វែងរក​វគ្គបទគម្ពីរ​ចេញមក​ពី​ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ និង​ព្រះ​គម្ពីរ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា ដែល​បានបន្ថែម​ដល់​ការយល់ដឹង​របស់​បងប្អូន​អំ​ពី​ដំណឹងល្អ​របស់​ព្រះអង្គ​សង្រ្គោះ ។ ប្រសិនបើ​បងប្អូន​រកនឹកមិនឃើញ​មួយទេ នោះបងប្អូន​អាច​រើស​យក​មួយ​ចេញ​ពី​បញ្ជី​ដូចខាងក្រោម ។ សូម​មកកាន់​ថ្នាក់រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ចែកចាយ​វគ្គ​បទគម្ពីរ​របស់​បងប្អូន ហើយ​ប្រាប់​ពី​មូល​ហេតុ​ដែល​បងប្អូន​បាន​ជ្រើសរើស​វា ។

ផ្នែក​ទី ៤

តើ​គម្ពីរ​អ័ប្រាហាំ​គឺជា​អ្វី ?

បំណែក​ឯកសារ​ប្របុស

គម្ពីរ​អ័ប្រាហាំ​គឺជា​សៀវភៅ​​ព្រះគម្ពីរ​មួយ​​ដែល​ប្រាប់​ដំណើរ​រឿង​ជាថ្មី​នៃ​ផ្នែកខ្លះ នៃ​ជីវិត​របស់​ព្យាការី​សម័យ​ដើម​តាម​ការរៀបរាប់​របស់​លោក​ផ្ទាល់ ។ វាប្រាប់​ពី​បំណង​ប្រាថ្នា​របស់លោក​ដើម្បី « ធ្វើ​ជា​អ្នក​ដើរ​តាម​សេចក្ដី​សុចរិត » ​( អ័ប្រាហាំ ១:២ ) និង​ការទុកចិត្ត​ដែល​លោក​មាន​ចំពោះ​ព្រះអម្ចាស់ ដែល​ទ្រង់​បាន​សង្រ្គោះ​លោក​ដោយ​អព្ភូតហេតុ បន្ទាប់ពី « ឪពុក » លោក​បាន​ប្រគល់លោក​ដើម្បី​ថ្វាយដង្វាយ​ដោយ​សង្ឃ​ផារ៉ោន ( សូមមើល អ័ប្រាហាំ ១:៥–៧, ៣០ ) ។ គម្ពីរ​នេះ​ក៏​បង្រៀន​ពី​សេចក្តីពិត​ដ៏​មានតម្លៃ​ជាច្រើន​​ទាក់ទង​នឹង​សេចក្តី​សញ្ញា​របស់​អ័ប្រាហាំ ជីវិត​មុនឆាក​ជីវិតនេះ ជោគវាសនា​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ​វិញ្ញាណ​ទាំងឡាយ ការតែង​តាំង​ពីមុន​កំណើត​លោកីយ៍ ក្រុមប្រឹក្សា​នៅ​​​ស្ថានសួគ៌ និង​គោលបំណង​នៃ​ជីវិតនេះ ហើយនិង​ការដាក់ផែនការ និង​ការបង្កបង្កើត​ផែនដី ។ អ្វីដែល​សំខាន់បំផុត វា​ថ្លែងជាទីបន្ទាល់​ដល់ព្រះយេស៊ូវគ្រីស្ទ—​ភាព​មហិមា​នៃ​ព្រះជន្ម​មុន​ជីវិត​លើផែនដី​របស់ទ្រង់ សេចក្តី​មេត្តាកុរណា និង​ព្រះចេស្តា​របស់ទ្រង់ ដើម្បី​រំដោះ​បុត្រា​បុត្រី​របស់ព្រះ និង​តួនាទី​ដ៏​សំខាន់​របស់​ទ្រង់​ក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។

អ័ប្រាហាំ​កំពុង​មើល​ឆ្ពោះទៅ​កាន់ស្ថានសួគ៌

ប្រធានបទ​ដូចខាងក្រោម​ថ្លែង​ពី​អ្វី​ដែល​យើង​ធ្វើ ហើយ​មិនបាន​ដឹង​អំពីការ​ចេញមក​នៃ​គម្ពីរអ័ប្រាហាំ​ឡើយ ។

គម្ពីរ​អ័ប្រាហាំ និង​ពិភពលោក​ពី​បុរាណ

គម្ពីរ​អ័ប្រាហាំ​គឺ​ស្របគ្នា​យ៉ាង​ខ្លាំង​​នឹង​អ្វី​ដែល​ពួក​អ្នកប្រាជ្ញ​បាន​រៀន​អំពី​ពិភពលោក​ពី​បុរាណ ។ ចំណេះវិជ្ជា​មួយចំនួននេះ​មិន​ទាន់​បានរកឃើញ​នៅឡើយទេ ហើយ​ក៏​មិនទាន់​បាន​ល្បី​នៅក្នុង​ជំនាន់​របស់​យ៉ូសែប ស្ម៊ីធ ដែរ ។ ឧទាហរណ៍ នៅគ្រាមួយ គេ​បានគិតថា ពួកសាសន៍​អេហ្សីប មិនបាន​អនុវត្ត​ការបូជា​មនុស្ស ដូចដែល​បាន​ពិពណ៌នា​នៅក្នុង​គម្ពីរ​អ័ប្រាហាំ​ឡើយ ( សូមមើល អ័ប្រាហាំ ១:៨–១៥; « A Facsimile from the Book of Abraham » No. ១ ) ។ ឥឡូវ​នេះ ការ​រកឃើញ​ខាង​ប្រវត្តិសាស្ដ្រ​ថ្មីៗ​នេះ​បញ្ជាក់​ថា ពួកគេ​បាន​ធ្វើ ហើយថា វាត្រូវបាន​ដឹកនាំ​ប្រឆាំង​នឹង​អ្នក​ទាំងឡាយ​ណា​ដែល​ប្រឈមមុខ​នឹង​ការអនុវត្ត​របស់​សាសនា​របស់​ពួកសាសន៍​អេហ្សីប ដូចជា កូនស្រី​របស់ អូណៃតា ដោយ​យោងតាម ​អ័ប្រាហាំ ១:១១​បានប្រាប់ ។

ពួក​អ្នកប្រាជ្ញ​ក៏​បានរកឃើញ​ផងដែរថា ការបូជា​ធ្វើឡើង​មិនត្រឹមតែ​ក្នុង​ប្រទេស​អេហ្សីប​ទេ ប៉ុន្តែ​ក៏នៅតាម​តំបន់​ដែល​នៅក្រោម​ឥទ្ធិពល​របស់​ពួក​អេហ្សីប​ផងដែរ ( សូមមើល ​អ័ប្រាហាំ ១:១, ៥–១១ ) ។ គម្ពីរ​អ័ប្រាហាំ​យោងទៅ « ទួល​វាល​អូលីសេម » នៅជិត​ដែនដី​អ៊ើរ និង​ហា​រ៉ាន ( សូមមើល​អ័ប្រាហាំ ១:១០ ) ។ ឈ្មោះ​ទីកន្លែងនេះ​គឺ​គ្មាន​នរណា​ស្គាល់​នៅក្នុង​សម័យ​របស់​យ៉ូសែប ស្ម៊ីធ នោះទេ ។ ទោះជាយ៉ាងក្តី អត្ថបទ​ពីបុរាណ​ត្រូវបាន​រកឃើញ​ចាប់តាំងពីពេល​នោះមក ស្តីអំពី​ទីកន្លែង​ដែល​មាន​ឈ្មោះថា យូលីសហ៊ីម ជិត​ហារ៉ាន ដែល​អាច​នឹង​ត្រូវគ្នា​ជាមួយទីក្រុង​ដែល​បាន​ចែង​នៅក្នុង​គម្ពីរ​អ័ប្រាហាំ ។ អត្ថបទ​បុរាណ​មួយចំនួន​ក៏​សំដៅទៅលើ​ការបង្រៀន​របស់​ពួកសាសន៍​អេហ្សីប​ដោយ​ការប្រើ​តារាសាស្រ្ត​ផងដែរ ( សូមមើល​អ័ប្រាហាំ ៣:១–១៥; « Facsimile » No. ៣ ) ។ ឯកសារ​បុរាណ​ផ្សេងទៀត​រៀបរាប់​ពី​ការនិមិត្ត​របស់​អ័ប្រាហាំ អំពីការ​បង្កបង្កើត និង​ពិពណ៌នា​អំពី​ក្រុមប្រឹក្សា​នៅ​ស្ថានសួគ៌ ដែល​ជាទី​ការបង្កបង្កើត​មនុស្ស​ត្រូវបាន​ពិពណ៌នា និងត្រូវបាន​ដាក់ផែនការ ( សូមមើល ​អ័ប្រាហាំ ៣:២៣–២៥; ៤:២៦–២៧ ) ។ ភាព​ជាប់លាប់​ទាំងនេះ​គឺ​បង្ហាញ​ពី​ភាពត្រឹមត្រូវ​នៃ​គម្ពីរ​អ័ប្រាហាំ ។

សម្រាប់​ព័ត៌បន្ថែម សូមមើល​ផងដែរ «Translation and Historicity of the Book of Abraham » ប្រធាន​បទដំណឹងល្អ topics.ChurchofJesusChrist.org; ដានីយ៉ែល ស៊ី ភីធឺសិន « News from Antiquity » Ensign ខែ មករា ឆ្នាំ ១៩៩៤ ទំព័រ ១៦–២១ និង ឃែរី មួលស្តេន « Egyptian Papyri and the Book of Abraham: A Faithful, Egyptological Point of View » នៅក្នុងការកែ​សម្រួល រ៉ូប៊ឺត អិល មីលីត No Weapon Shall Prosper: New Light on Sensitive Issues ( ឆ្នាំ ២០១១ ) នៅលើ​គេហទំព័រ rsc.byu.edu ។

ចំណារ​ស្លឹក​ប្របុស​របស់​ពួក​អេហ្សីប

បន្ទាប់ពី​មរណភាព​របស់​យ៉ូសែប ស្ម៊ីធ នៅទីបំផុត​ក្រុមគ្រួសារ​របស់គាត់​បាន​លក់​សាកសពមុំាមី និង​​ចំណារ​ឯកសារ​ប្របុស​ចោល ។ ចំណារ​ភាគច្រើន​គឺ​ត្រូវបាន​សន្មតថា ត្រូវបាន​បំផ្លាញ​នៅក្នុង​អគ្គីភ័យ​ដ៏ធំ​នៅក្នុង​ទីក្រុង​ឈីកាហ្គោ នាឆ្នាំ ១៨៧១ ។ ទោះជាយ៉ាងណាក្តី ក្នុងឆ្នាំ ១៩៦៧ សារមន្ទីរ​សិល្បៈ​មេត្រូផូលីធេន ក្នុង​ទីក្រុង​នូវយ៉ោក បាន​ប្រគល់​ឯកសារ​ប្របុស​មក​ឲ្យ​សាសនាចក្រ​វិញ ដែល​ជា​កម្មសិទ្ធិ​របស់​ព្យាការី យ៉ូសែប ស៊្មីធ ។ បំណែក​ទាំងនេះ​ត្រូវបានរកឃើញ​ថា​មាន​តាំងពី​ពីរបី​សតវត្ស​ពីមុន​កំណើត​ព្រះគ្រីស្ទ យូរយារ​ពីមុន​អ័ប្រាហាំ​បានរស់នៅ ។

ក្រុម​ពួក​អ្នករិះគន់​បានព្យាយាម​ប្រើ​កាលបរិច្ឆេទ​បំណែក​របស់​ឯកសារ​ប្របុស ដើម្បី​ធ្វើ​ឲ្យ​មាន​ការសង្ស័យ​លើ​ភាពត្រឹមត្រូវ​នៃ​គម្ពីរ​អ័ប្រាហាំ ។ ទោះជា​យ៉ាងណាក៏ដោយ បំណែក​ឯកសារ​ប្របុស​មិន​មាន​កាលបរិច្ឆេទ​ដល់​សម័យ​របស់​អ័ប្រាហាំ ដើម្បី​ឲ្យ​គម្ពីរ​អ័ប្រាហាំ​មាន​ភាព​ត្រឹមត្រូវ ។ អត្ថបទ​ពីបុរាណ ជា​ញឹកញាប់​តែងត្រូវបាន​ប្រើ​ជាច្បាប់ចម្លង ឬ​ច្បាប់ចម្លង​ចេញ​ពី​ច្បាប់​ចម្លង ។ ឧទាហរណ៍ សាស្ដ្រាស្លឹករឹត​ដែល​មានវ័យ​ចំណាស់​ជាងគេ​នៃ​គម្ពីរ​ប៊ីប ​មាន​អាយុកាល​រាប់​សតវត្សរ៍​បន្ទាប់ពី​វា​បាន​សរសេរ​តាំងពីបុរាណកាលមក ( សូមមើល John Gee, A Guide to the Joseph Smith Papyri [ ឆ្នាំ ២០០០ ] ទំព័រ ២៣–២៥ នៅលើ​គេហទំព័រ scholarsarchive.byu.edu; ឃែរី មួលស្តេន « Egyptian Papyri and the Book of Abraham: Some Questions and Answers » Religious Educator, វ៉ុល ១១ ល.រ. ១ [ ឆ្នាំ ២០១០ ] ទំព័រ ៩១–១០៨ ) ។

មាន​បុគ្គល​មួយចំនួន​ក៏​រិះគន់​គម្ពីរ​អ័ប្រាហាំ ពីព្រោះ​ការបកប្រែ​តាមបែប​សម័យទំនើប​ចេញ​ពី​បំណែក​ឯកសារ​ប្របុស ដែល​មាន​អត្ថបទ​ទាក់ទងទៅ​នឹង​ពិធីបុណ្យ​សព​របស់​ពួកសាសន៍​អេហ្សីប មិន​ត្រូវគ្នា​នឹង​អត្ថបទ​នៃ​គម្ពីរ​អ័ប្រាហាំ ។ វាអាច​មាន​ហេតុផលពីរបី​យ៉ាង​ចំពោះ​រឿងនេះ ។

បំណែក​ឯកសារ​ប្របុស​មួយ​មាន​នូវ​បំណែក​រូបភាព​ដែល​ឥឡូវនេះ​គឺជា​សំណៅចម្លង ១ នៅក្នុង​គម្ពីរ​អ័ប្រាហាំ ។ មនុស្សមួយ​ចំនួន​​បាន​សន្មតថា អត្ថបទ​សរសេរ​ជិតៗ​រូបភាព​នេះ ច្បាស់​ជាមាន​ប្រភព​មកពី​អ្វីដែល​យ៉ូសែប ស្ម៊ីធ បានបកប្រែ​គម្ពីរ​អ័ប្រាហាំ​ហើយ ។ ទោះជាយ៉ាងណាក្តី វាជារឿងធម្មតា​ដែល​ឃើញ​រូបភាព​ផ្ទាំងចំណារ​របស់​ពួក​អេហ្សីប នៅឆ្ងាយ​ពី​អត្ថបទ​ដែល​បាន​ពិពណ៌នា​អំពី​វា ។ សាក្សី​ដែលបាន​ឃើញ​ដោយ​ផ្ទាល់ភ្នែក​បាន​ពិពណ៌នាថា « កំណត់ត្រា​ជាច្រើន​ដែល​បានសរសេរ​នៅលើ​ឯកសារ​ប្របុស » រួមទាំង « ដុំរមូលវែង » ឬ « ដុំរមូល » ជាច្រើន​នៃ​ឯកសារ​ប្របុស ( សូមមើល John Gee, An Introduction to the Book of Abraham [ ឆ្នាំ ២០១៧ ] ទំព័រ ៥ ) ។ ខណៈពេល​ដែល​កំពុង​បកប្រែ ព្យាការី យ៉ូសែប ស៊្មីធ អាច​បាន​កំពុង​ធ្វើការ​ជាមួយ​ផ្នែកខ្លះ​ដែល​ក្រោយមក​ត្រូវបាន​បំផ្លាញ​ចោល ។ ហេតុដូច្នោះហើយ យើង​ពុំបានដឹងថាតើ​ផ្នែកណាមួយ​នៃ​ផ្ទាំងចំណារ​ដែល​យ៉ូសែប បានប្រើ​នៅក្នុង​ដំណើរការ​បកប្រែ​នោះទេ ។

អ្នកខ្លះ​បាន​ផ្តល់​យោបល់ថា ប្រហែល​ជា​គម្ពីរ​អ័ប្រាហាំ ឬ​ផ្នែកខ្លះ​នៃ​គម្ពីរ​នេះ មិន​បាន​មកពី​ការបកប្រែ​ពិតប្រាកដ​នៃ​​ចំណារ​នេះទេ ។ តាមរយៈ​ទស្សនវិស័យនេះ ការសិក្សា​របស់​យ៉ូសែប ពី​អក្សរបុរាណ​របស់​អេហ្សីប អាច​នាំ​ឲ្យ​មាន​វិវរណៈ​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ និង​ការបង្រៀន​នៅក្នុង​ជីវិត​របស់អ័ប្រាហាំ ស្រដៀងគ្នា​នឹង​របៀប​ដែល​ព្យាការី​បាន​ទទួល​គម្ពីរ​ម៉ូសេ ខណៈពេល​កំពុង​សិក្សា​គម្ពីរប៊ីប​ដែរ ។ ទាំង​​ព្រះអម្ចាស់ ទាំង​​យ៉ូសែប ស្ម៊ីធ មិន​បាន​ពន្យល់​អំពី​ដំណើរការ​នៃ​របៀប​ដែល​គម្ពីរ​អ័ប្រាហាំ​បានត្រូវបកប្រែ​នោះ​ទេ ។

សាក្សី​មួយ​មកពី​ព្រះ

គម្ពីរ​អ័ប្រាហាំ​គឺជា​អំណោយទាន​មួយ​មក​ពី​ព្រះ ។ ដូចជា​គម្ពីរ​ដទៃទៀតដែរ សេចក្តីជំនឿ​ទៅលើ​សេចក្តីពិត​នៃ​ខ្លឹមសារ​នៃ​គម្ពីរ​អ័ប្រាហាំ​គឺជា​បញ្ហាសំខាន់​នៃ​សេចក្តីជំនឿ ។ សាក្សី​ដ៏ទេវភាព​នៃ​ការបង្រៀន​របស់​គម្ពីរនេះ តាមរយៈ​ការសិក្សា​ព្រមជាមួយ​ការអធិស្ឋាន និង​វិវរណៈមកពី​ព្រះវិញ្ញាណ​បរិសុទ្ធ គឺជា​ភស្តុតាង​ដ៏​មហាអស្ចារ្យ​ដែល​បញ្ជាក់ថា​វា​ជាការពិត ។ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ កាល​កំពុង​បម្រើ​ក្នុង​គណៈប្រធាន​ទី​មួយ បាន​ថ្លែង​ទីបន្ទាល់ថា « មានប្រភព​មួយ​នៃ​សេចក្តីពិត​ដែលពេញលេញ​ត្រឹមត្រូវ និងមិនចេះរលួយ » ។ ប្រភពនោះ​គឺជាព្រះវរបិតា​សួគ៌​របស់​យើង​ដ៏​មាន​ព្រះប្រាជ្ញាវាងវៃ និង​ជ្រាប​ស្គាល់​​ទាំងអស់ » ( « What Is Truth? » [ ការប្រជុំធម្មនិដ្ឋាន​នៅសាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ១៣ ខែ មករា ឆ្នាំ ២០១៣ ] ទំព័រ ៥ គេហទំព័រ speeches.byu.edu ) ។