« ការព្យាបាលអ្នកឈឺ » ពិធីបរិសុទ្ធ និងពរជ័យទាំងឡាយនៃបព្វជិតភាព ( ឆ្នាំ ២០១៨ )
« ការព្យាបាលអ្នកឈឺ » ពិធីបរិសុទ្ធ និងពរជ័យទាំងឡាយនៃបព្វជិតភាព ។
ការព្យាបាលអ្នកឈឺ
សេចក្តីណែនាំទូទៅ
មានតែអ្នកកាន់បព្វជិតភាពមិលគីស្សាដែកប៉ុណ្ណោះ ដែលអាចព្យាបាលដល់អ្នកឈឺ ឬអ្នករងទុក្ខ ។ ជាធម្មតា អ្នកកាន់បព្វជិតភាពពីរនាក់ ឬច្រើន ធ្វើការព្យាបាលដល់អ្នកឈឺ ប៉ុន្តែមនុស្សម្នាក់អាចធ្វើទាំងការចាក់ប្រេងតាំង និងការផ្សារភ្ជាប់តែម្នាក់ឯងបាន បើចាំបាច់ ។ ប្រសិនបើគ្មានប្រេងឧទ្ទិស នោះការប្រសិទ្ធពរអាចត្រូវបានប្រគល់ឲ្យ ដោយសិទ្ធិអំណាចនៃបព្វជិតភាព ដោយគ្មានការចាក់ប្រេងតាំង។
ជាធម្មតា ឪពុកដែលកាន់បព្វជិតភាពមិលគីស្សាដែកគួរតែធ្វើការព្យាបាលដល់សមាជិកដែលឈឺនៅក្នុងគ្រួសាររបស់គាត់ ។
បងប្អូនប្រុសគួរតែធ្វើការព្យាបាលដល់អ្នកឈឺ តាមការស្នើសុំរបស់អ្នកឈឺ ឬអស់អ្នកទាំងឡាយណាដែលត្រូវការការយកចិត្តទុកដាក់ច្រើន ដើម្បីឲ្យការប្រសិទ្ធពរនោះបានទទួលតាមសេចក្តីជំនឿរបស់ពួកគេ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ២៤:១៣–១៤, ៤២:៤៣–៤៤, ៤៨–៥២ ) ។ ពួកអ្នកកាន់បព្វជិតភាពមែលគីស្សាដែក ដែលទៅសួរសុខទុក្ខនៅមន្ទីរពេទ្យ មិនគួរសុំឱកាសធ្វើការព្យាបាលដល់អ្នកជំងឺឡើយ ។
ប្រសិនបើបុគ្គលម្នាក់សុំការប្រសិទ្ធពរច្រើនជាងម្តងសម្រាប់ជំងឺដដែល នោះអ្នកកាន់បព្វជិតភាពមិនចាំបាច់ចាក់ប្រេងតាំង បន្ទាប់ពីការប្រសិទ្ធពរលើកដំបូងនោះទេ ។ ផ្ទុយទៅវិញ គាត់ផ្តល់ការប្រសិទ្ធពរ ដោយការដាក់ដៃលើក្បាល និងសិទ្ធិអំណាចបព្វជិតភាពមិលគីស្សាដែក ។
ការព្យាបាលអ្នកឈឺមានពីរផ្នែកគឺ ៖ ការចាក់ប្រេងតាំង និងពិធីផ្សារភ្ជាប់ការចាក់ប្រេង ។
ការចាក់ប្រេងតាំង
ការចាក់ប្រេងតាំងត្រូវបានធ្វើឡើងដោយអ្នកកាន់បព្វជិតភាពមួយរូប ។ គាត់ត្រូវ ៖
-
ចាក់ប្រេងដែលបានឧទ្ទិសមួយតំណក់នៅលើក្បាលរបស់បុគ្គលនោះ ។
-
ដាក់ដៃរបស់គាត់ថ្នមៗនៅលើក្បាលរបស់បុគ្គលនោះ ហើយហៅឈ្មោះពេញរបស់បុគ្គលនោះ ។
-
ពោលពាក្យថា គាត់កំពុងតែធ្វើកិច្ចការដោយសិទ្ធិអំណាចនៃបព្វជិតភាពមិលគីស្សាដែក ។
-
ពោលពាក្យថា គាត់កំពុងតែចាក់ប្រេងតាំងដែលត្រូវបានឧទ្ទិសសម្រាប់ការចាក់ប្រេងតាំង និងការប្រសិទ្ធពរដល់អ្នកឈឺ និងអ្នករងទុក្ខ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
ពិធីផ្សារភ្ជាប់ការចាក់ប្រេង
ជាធម្មតា អ្នកកាន់បព្វជិតភាពពីរនាក់ ឬច្រើននាក់ ដាក់ដៃរបស់ពួកគាត់ស្រាលៗនៅលើក្បាលរបស់បុគ្គលនោះ ។ អ្នកដែលផ្សារភ្ជាប់ការចាក់ប្រេងតាំង ៖
-
ហៅឈ្មោះពេញរបស់បុគ្គលនោះ ។
-
ពោលពាក្យថា គាត់កំពុងតែផ្សារភ្ជាប់ការចាក់ប្រេងតាំង ដោយសិទ្ធិអំណាចបព្វជិតភាពមិលគីស្សាដែក ។
-
ផ្តល់ការប្រសិទ្ធពរតាមការដឹកនាំពីព្រះវិញ្ញាណ ។
-
បិទនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។