« ការប្រគល់ និងការតែងតាំងតំណែងបព្វជិតភាព » ពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយនៃបព្វជិតភាព ( ឆ្នាំ២០១៨ ) ។
« ការប្រគល់ និងការតែងតាំងតំណែងបព្វជិតភាព » ពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយនៃបព្វជិតភាព ។
ការប្រគល់ និងការតែងតាំងតំណែងបព្វជិតភាព
ការធ្វើពិធីបរិសុទ្ធនេះតម្រូវឲ្យមានការអនុញ្ញាតពីអ្នកដឹកនាំបព្វជិតភាពម្នាក់ដែលជាអ្នកកាន់កូនសោដ៏ត្រឹមត្រូវ ឬជាអ្នកដែលបំពេញកិច្ចការនោះនៅក្រោមការដឹកនាំនៃបុគ្គលដែលកាន់កូនសោទាំងនោះ ។
នៅពេលការសម្ភាសន៍ និងការអនុមតិចាំបាច់ត្រូវបានបញ្ចប់ ៖
-
ប្រធានស្តេក ( ឬនរណាម្នាក់នៅក្រោមការដឹកនាំរបស់គាត់ ) អាចតែងតាំងបុគ្គលនោះនូវតំណែងអែលឌើរបាន ឬគាត់អាចអនុញ្ញាតឲ្យអ្នកកាន់បព្វជិតភាពមិលគីស្សាដែកដទៃទៀតធ្វើកិច្ចការនោះ ។ មានតែអ្នកកាន់បព្វជិតភាពមិលគីស្សាដែកប៉ុណ្ណោះ ដែលអាចឈរនៅក្នុងរង្វង់បាន ។
-
ប្រធានស្តេក ( ឬនរណាម្នាក់នៅក្រោមការដឹកនាំរបស់គាត់ ) អាចតែងតាំងបុគ្គលនោះនូវតំណែងសង្ឃជាន់ខ្ពស់ ឬគាត់អាចអនុញ្ញាតឲ្យសង្ឃជាន់ខ្ពស់ដទៃទៀតធ្វើកិច្ចការនោះ ។ មានតែសង្ឃជាន់ខ្ពស់ប៉ុណ្ណោះដែលអាចឈរនៅក្នុងរង្វង់បាន ។
-
ប៊ីស្សព ( ឬនរណាម្នាក់នៅក្រោមការដឹកនាំរបស់គាត់ ) អាចតែងតាំងបុគ្គលនោះនូវតំណែងឌីកុន គ្រូ ឬសង្ឃ ។ មានតែអ្នកកាន់តំណែងបព្វជិតភាពមិលគីស្សាដែក និងសង្ឃប៉ុណ្ណោះ ដែលអាចធ្វើជាអ្នកនិយាយពិធីការ ឬឈរនៅក្នុងរង្វង់បាន ។
ដើម្បីចូលរួមនៅក្នុងការតែងតាំងបាន បុគ្គលម្នាក់ត្រូវតែ (១) ជាសង្ឃ ឬអ្នកកាន់បព្វជិតភាពមិលគីស្សាដែក ហើយ (២) មានសិទ្ធិអំណាចបព្វជិតភាពស្មើគ្នា ឬខ្ពស់ជាង ដើម្បីត្រូវបានប្រគល់ឲ្យនៅក្នុងពិធីបរិសុទ្ធ ។ ឧទាហរណ៍ អែលឌើរមួយរូប មិនអាចឈរនៅក្នុងរង្វង់ នៅពេលសង្ឃជាន់ខ្ពស់ ត្រូវបានតែងតាំង ឬនៅពេលបុរសម្នាក់ ទទួលពិធីញែកចេញសម្រាប់តំណែង ដែលតម្រូវលើគាត់ជាសង្ឃជាន់ខ្ពស់បានទេ ។
ដើម្បីធ្វើការតែងតាំងបព្វជិតភាព អ្នកកាន់បព្វជិតភាពដែលមានការអនុញ្ញាតម្នាក់ ឬច្រើននាក់ ដាក់ដៃរបស់គាត់ថ្មមៗនៅលើក្បាលបុគ្គលនោះ ។ បន្ទាប់មក អ្នកកាន់បព្វជិតភាព ដែលធ្វើពិធីការតែងតាំងត្រូវ ៖
-
ហៅឈ្មោះពេញរបស់បុគ្គលនោះ ។
-
និយាយអំពីសិទ្ធិអំណាចដែលការតែងតាំងត្រូវបានធ្វើឡើង ( បព្វជិតភាពអើរ៉ុន ឬបព្វជិតភាពមិលគីស្សាដែក ) ។
-
ប្រគល់បព្វជិតភាពអើរ៉ុន ឬបព្វជិតភាពមិលគីស្សាដែក លើកលែងតែវាត្រូវបានប្រគល់ឲ្យរួចហើយ ។
-
តែងតាំងបុគ្គលនោះទៅតំណែងមួយ នៅក្នុងបព្វជិតភាពអើរ៉ុន ឬមិលគីស្សាដែក ហើយប្រគល់សិទ្ធិ អំណាច និងសិទ្ធិអំណាចនៃតំណែងនោះ ។ ( កូនសោបព្វជិតភាពមិនត្រូវបានប្រគល់ឲ្យ ពេលប្រគល់បព្វជិតភាព ឬការតែងតាំងចូលក្នុងតំណែងមួយនៃតំណែងទាំងនេះនោះទេ ) ។
-
ផ្តល់ការប្រសិទ្ធពរតាមការដឹកនាំពីព្រះវិញ្ញាណ ។
-
បិទនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
ការតែងតាំងគឺជាឱកាសមួយដើម្បីផ្តល់ការប្រសិទ្ធពរមួយ ។ ជាធម្មតា ការប្រឹក្សា និងការណែនាំលម្អិតត្រូវបានផ្តល់ឲ្យ នៅពេលបុគ្គលម្នាក់ត្រូវបានបង្រៀនអំពីកាតព្វកិច្ចរបស់គាត់ជាជាងធ្វើអំឡុងពេលតែងតាំង ។
ការតែងតាំងមិនគួរត្រូវបានបន្លាយពេលទៅជាការប្រជុំជាផ្លូវការមួយទេ ។ វាមិនចាំបាច់មានការអធិស្ឋាន ការថ្លែងទីបន្ទាល់ ឬការណែនាំនៅពេលនរណាម្នាក់ត្រូវបានតែងតាំងទេ ។