« ការឧទ្ទិសឆ្លងគេហដ្ឋាន » ពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយនៃបព្វជិតភាព ( ឆ្នាំ ២០១៨ ) ។
« ការឧទ្ទិសឆ្លងគេហដ្ឋាន » ពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយនៃបព្វជិតភាព ។
ការឧទ្ទិសឆ្លងគេហដ្ឋាន
សមាជិកសាសនាចក្រអាចឧទ្ទិសឆ្លងគេហដ្ឋានរបស់ពួកគេ ជាគេហដ្ឋានពិសិដ្ឋ ដែលព្រះវិញ្ញាណបរិសុទ្ធអាចគង់នៅ និងជាកន្លែងដែលសមាជិកគ្រួសារអាចថ្វាយបង្គំ ស្វែងរកសុវត្ថិភាពពីពិភពលោក រីកចម្រើនខាងវិញ្ញាណ និងរៀបចំសម្រាប់ទំនាក់ ទំនងគ្រួសារដ៏អស់កល្បជានិច្ច ។ គេហដ្ឋានទាំងឡាយមិនចាំបាច់ត្រូវរួចពីបំណុល ទើបត្រូវបានឧទ្ទិសឆ្លងនោះទេ ។ ផ្ទុយគ្នាពីអគារសាសនាចក្រ គេហដ្ឋានមិនអាចត្រូវបានឧទ្ទិសឆ្លងសម្រាប់ព្រះអម្ចាស់ទេ ។
អ្នកកាន់បព្វជិតភាពមិលគីស្សាដែកអាចឧទ្ទិសឆ្លងគេហដ្ឋានមួយដោយអំណាចបព្វជិតភាព ។ ប្រសិនបើមិនមានអ្នកកាន់បព្វជិតភាពមិលគីស្សាដែកមួយរូបនៅក្នុងគេហដ្ឋាន នោះទេ នោះគ្រួសារមួយអាចអញ្ជើញសាច់ញាតិជិតស្និទ្ធ បងប្អូនប្រុសដែលផ្ដល់ការងារបម្រើ ឬអ្នកកាន់បព្វជិតភាពមិលគីស្សាដែកម្នាក់ទៀតឲ្យឧទ្ទិសឆ្លងគេហដ្ឋាននោះ ។ ឬក្រុមគ្រួសារអាចប្រមូលគ្នា ហើយផ្តល់ការអធិស្ឋានដែលរួមមាននូវចំណុចទាំងឡាយដែលបានប្រាប់នៅក្នុងកថាកណ្ឌមុន និងពាក្យដទៃទៀតតាមការដឹកនាំពីព្រះវិញ្ញាណ ។