« ការឧទ្ទិសប្រេង » ពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយនៃបព្វជិតភាព ( ឆ្នាំ ២០១៨ ) ។
« ការឧទ្ទិសប្រេង » ពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយនៃបព្វជិតភាព ។
ពិធីឧទ្ទិសប្រេង
អ្នកកាន់បព្វជិតភាពមិលគីស្សាដែកម្នាក់ ឬច្រើននាក់ត្រូវតែឧទ្ទិសប្រេងអូលីវមុនពេលវាត្រូវបានប្រើប្រាស់ ដើម្បីចាក់ប្រេងតាំងដល់អ្នកឈឺ ឬអ្នករងទុក្ខ ។ គ្មានប្រេងដទៃទៀតអាចត្រូវបានប្រើឡើយ ។ ដើម្បីឧទ្ទិសប្រេងអ្នកកាន់បព្វជិតភាពត្រូវ ៖
-
កាន់ដបប្រេងអូលីវដែលបើកគម្របរួច ។
-
ហៅព្រះនាមរបស់ព្រះវរបិតាសួគ៌ ។
-
និយាយថា គាត់កំពុងតែធ្វើកិច្ចការដោយសិទ្ធិអំណាចនៃបព្វជិតភាពមិលគីស្សាដែក ។
-
ឧទ្ទិសប្រេង ( មិនមែនឧទ្ទិសដបទេ ) ហើយញែកប្រេងនោះចេញសម្រាប់ការចាក់ប្រេងតាំង និងការប្រសិទ្ធពរដល់អ្នកឈឺ និងអ្នករងទុក្ខ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
សមាជិកមិនគួរផឹកប្រេងឧទ្ទិសចូលក្នុងខ្លួន ឬលាបវានៅលើកន្លែងឈឺចាប់នៃរាងកាយនោះទេ ។