ពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយនៃបព្វជិតភាព សេចក្តីណែនាំទូទៅការបោះពុម្ពនេះចែងអំពីសេចក្តីណែនាំសម្រាប់ការធ្វើពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយនៃបព្វជិតភាព ។ ការដាក់ឈ្មោះ និងការប្រសិទ្ធពរទារកអ្នកកាន់បព្វជិតភាពមិលគីស្សាដែកអាចចូលរួមនៅក្នុងការដាក់ឈ្មោះ និងការប្រសិទ្ធពរដល់ទារកបាន ។ ពិធីបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់ក្រោមការដឹកនាំរបស់អ្នកមានសិទ្ធិអំណាចជាអធិបតី អ្នកកាន់បព្វជិតភាពមិលគីស្សាដែក ឬថ្នាក់សង្ឃអាចធ្វើពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹកបាន ។ សាក្រាម៉ង់សមាជិកសាសនាចក្រជួបជុំគ្នានៅថ្ងៃឈប់សម្រាកដើម្បីថ្វាយបង្គំព្រះ ហើយទទួលទានសាក្រាម៉ង់ ។ ការឧទ្ទិសប្រេងអ្នកកាន់បព្វជិតភាពមិលគីស្សាដែកម្នាក់ ឬច្រើននាក់ត្រូវតែឧទ្ទិសប្រេងអូលីវមុនពេលវាត្រូវបានប្រើប្រាស់ ដើម្បីចាក់ប្រេងតាំងដល់អ្នកឈឺ ឬអ្នករងទុក្ខ ។ គ្មានប្រេងដទៃទៀតអាចត្រូវបានប្រើឡើយ ។ ការព្យាបាលអ្នកឈឺបងប្អូនប្រុសគួរតែធ្វើការព្យាបាលដល់អ្នកឈឺតាមការស្នើសុំរបស់អ្នកជំងឺ ឬអស់អ្នកទាំងឡាយណាដែលត្រូវការការយកចិត្តទុកដាក់ច្រើន ដើម្បីឲ្យការប្រសិទ្ធពរនោះបានទទួលតាមរយៈសេចក្តីជំនឿរបស់ពួកគេ ។ ការប្រគល់ និងការតែងតាំងតំណែងបព្វជិតភាពការធ្វើពិធីបរិសុទ្ធនេះតម្រូវឲ្យមានការអនុញ្ញាតពីអ្នកដឹកនាំបព្វជិតភាពម្នាក់ដែលជាអ្នកកាន់កូនសោដ៏ត្រឹមត្រូវ ឬជាអ្នកដែលបំពេញកិច្ចការនោះនៅក្រោមការដឹកនាំនៃបុគ្គលដែលកាន់កូនសោទាំងនោះ ។ ការប្រសិទ្ធពររបស់ឪពុក ព្រមទាំងការប្រសិទ្ធពរលួងលោមចិត្ត និងការប្រឹក្សាដទៃទៀតការប្រសិទ្ធពររបស់ឪពុក និងការប្រសិទ្ធពរបព្វជិតភាពដទៃទៀតត្រូវធ្វើឡើងដើម្បីផ្តល់នូវការដឹកនាំ និងការលួងលោមចិត្ត ដូចដែលបានដឹកនាំដោយព្រះវិញ្ញាណ ។ ការឧទ្ទិសឆ្លងផ្នូរបុគ្គលដែលឧទិ្ទសឆ្លងផ្នូរគួរតែកាន់បព្វជិតភាពមិលគីស្សាដែក ហើយត្រូវបានអនុញ្ញាតដោយអ្នកកាន់តំណែងបព្វជិតភាពដែលដឹកនាំកម្មវិធី ។ ការឧទ្ទិសឆ្លងគេហដ្ឋានសមាជិកសាសនាចក្រអាចឧទ្ទិសឆ្លងគេហដ្ឋានរបស់ពួកគេ ជាគេហដ្ឋានពិសិដ្ឋ ដែលព្រះវិញ្ញាណបរិសុទ្ធអាចគង់នៅ និងជាកន្លែងដែលសមាជិកគ្រួសារអាចថ្វាយបង្គំ ស្វែងរកសុវត្ថិភាពពីពិភពលោក រីកចម្រើនខាងវិញ្ញាណ និងរៀបចំសម្រាប់ទំនាក់ ទំនងគ្រួសារដ៏អស់កល្បជានិច្ច ។