« ការប្រសិទ្ធពររបស់ឪពុក និង ការប្រសិទ្ធពរជួយលួងលោមចិត្ត និងការប្រឹក្សាដទៃទៀត » ពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយនៃបព្វជិតភាព ( ឆ្នាំ ២០១៨ ) ។
« ការប្រសិទ្ធពររបស់ឪពុក និង ការប្រសិទ្ធពរជួយលួងលោមចិត្ត និងការប្រឹក្សាដទៃទៀត » ពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយនៃបព្វជិតភាព ។
ការប្រសិទ្ធពររបស់ឪពុក ព្រមទាំងការប្រសិទ្ធពរលួងលោមចិត្ត និងការប្រឹក្សាដទៃទៀត
ការប្រសិទ្ធពររបស់ឪពុក និងការប្រសិទ្ធពរបព្វជិតភាពដទៃទៀតត្រូវធ្វើឡើងដើម្បីផ្តល់នូវការដឹកនាំ និងការលួងលោមចិត្ត ដូចដែលបានដឹកនាំដោយព្រះវិញ្ញាណ ។
ឪពុកដែលកាន់បព្វជិតភាពមិលគីស្សាដែកអាចផ្តល់ការប្រសិទ្ធពររបស់ឪពុកទៅដល់កូនៗរបស់គាត់ ។ ការប្រសិទ្ធពរទាំងនេះអាចជាជំនួយយ៉ាងពិសេស នៅពេលកូនៗទៅសាលារៀន ទៅបេសកកម្ម រៀបការ ចូលបម្រើកងទ័ព ឬប្រឈមមុខនឹងឧបសគ្គពិសេសៗ ។ ក្រុមគ្រួសារអាចកត់ត្រាការប្រសិទ្ធពររបស់ឪពុកសម្រាប់ជាកំណត់ត្រាក្រុមគ្រួសារ ប៉ុន្តែពរជ័យទាំងនេះមិនត្រូវបានរក្សាទុកនៅក្នុងកំណត់ត្រាសាសនាចក្រទេ ។ ឪពុកម្តាយគួរតែលើកទឹកចិត្តដល់កូនៗរបស់ពួកគាត់ ដើម្បីសុំការប្រសិទ្ធពររបស់ឪពុកនៅពេលត្រូវការ ។
អ្នកកាន់បព្វជិតភាពមិលគីស្សាដែកក៏អាចផ្តល់ការប្រសិទ្ធពរសម្រាប់ការលួងលោមចិត្ត និងការប្រឹក្សាទៅកាន់សមាជិកគ្រួសារដទៃទៀត និងអ្នកដទៃទៀតដែលសុំការប្រសិទ្ធពរពីពួកគាត់ផងដែរ ។
ដើម្បីផ្តល់ការប្រសិទ្ធពររបស់ឪពុក ឬការប្រសិទ្ធពរលួងលោមចិត្ត និងការប្រឹក្សាដទៃទៀត នោះអ្នកកាន់បព្វជិតភាពមិលគីស្សាដែកមួយរូប ឬច្រើនរូបដាក់ដៃរបស់ពួកគាត់ថ្មមៗ នៅលើក្បាលរបស់បុគ្គលនោះ ។ បន្ទាប់មកអ្នកកាន់បព្វជិតភាពដែលផ្តល់ការប្រសិទ្ធពរត្រូវ ៖
-
ហៅឈ្មោះពេញរបស់បុគ្គលនោះ ។
-
និយាយថា ការប្រសិទ្ធពរត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាពមិលគីស្សាដែក ។
-
ផ្តល់ការប្រសិទ្ធពរតាមការដឹកនាំពីព្រះវិញ្ញាណ ។
-
បិទនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។