« ការឧទ្ទិសឆ្លងផ្នូរ » ពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយនៃបព្វជិតភាព ( ឆ្នាំ ២០១៨ ) ។
« ការឧទ្ទិសឆ្លងផ្នូរ » ពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយនៃបព្វជិតភាព ។
ការឧទ្ទិសឆ្លងផ្នូរ
ការធ្វើពិធីបរិសុទ្ធនេះតម្រូវឲ្យមានការអនុញ្ញាតពីអ្នកដឹកនាំបព្វជិតភាពម្នាក់ដែលជាអ្នកកាន់កូនសោដ៏ត្រឹមត្រូវ ឬជាអ្នកដែលបំពេញកិច្ចការនោះនៅក្រោមការដឹកនាំនៃបុគ្គលដែលកាន់កូនសោទាំងនោះ ។
បុគ្គលដែលឧទិ្ទសឆ្លងផ្នូរគួរតែកាន់បព្វជិតភាពមិលគីស្សាដែក ហើយត្រូវបានអនុញ្ញាតដោយអ្នកកាន់តំណែងបព្វជិតភាពដែលដឹកនាំកម្មវិធី ។ ដើម្បីឧទ្ទិសឆ្លងផ្នូរគាត់ត្រូវ ៖
-
ហៅព្រះនាមរបស់ព្រះវរបិតាសួគ៌ ។
-
និយាយថា គាត់កំពុងតែធ្វើកិច្ចការដោយសិទ្ធិអំណាចនៃបព្វជិតភាពមិលគីស្សាដែក ។
-
ឧទ្ទិសឆ្លង និងតាំងកន្លែងបញ្ចុះសពជាកន្លែងសម្រាកសម្រាប់រូបកាយរបស់មរណជន ។
-
អធិស្ឋានសុំឲ្យកន្លែងនោះនឹងបានបរិសុទ្ធ ហើយត្រូវបានការពាររហូតដល់ការរស់ឡើងវិញ ( កន្លែងដែលសមរម្យ ) ។
-
ទូលសូមព្រះអម្ចាស់ឲ្យលួងលោមចិត្តដល់គ្រួសារ ហើយបង្ហាញអារម្មណ៍តាមព្រះវិញ្ញាណដឹកនាំ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
ប្រសិនបើគ្រួសារចង់បានការអធិស្ឋាននៅជិតផ្នូរនោះនឹងអាចធ្វើឡើងឲ្យបាន បន្ទាប់មកមិនបាច់មានការអធិស្ឋានឧទ្ទិសឆ្លងទេ ។
ប្រសិនបើរូបកាយរបស់សមាជិកសាសនាចក្រត្រូវបានធ្វើឈាបនកិច្ច នោះអ្នកកាន់តំណែងជាអធិបតីអាចប្រើការវិនិឆ្ឆ័យរបស់គាត់ដើម្បីកំណត់ថា តើគួរឧទ្ទិសឆ្លងកន្លែងដែលធាតុត្រូវបានរក្សាទុកដែរឬអត់ ។ គាត់ធ្វើតាមបំណងប្រាថ្នារបស់គ្រួសារ ទំនៀមទម្លាប់ក្នុងមូលដ្ឋាន និងច្បាប់ក្នុងមូលដ្ឋាន ។ ប្រសិនបើកន្លែងនោះត្រូវបានឧទ្ទិសឆ្លង នោះអ្នកកាន់បព្វជិតភាពអាចកែសម្រួលការណែនាំសម្រាប់ការឧទ្ទិសឆ្លងផ្នូរ ។