« តើសាសនាចក្រនឹងកែប្រែគោលលទ្ធិរបស់ខ្លួន ហើយអនុម័តឲ្យរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាដែរឬទេ ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ ថ្នាក់ដឹកនាំសាសនាចក្រ ( ឆ្នាំ ២០២០ )
« តើសាសនាចក្រនឹងកែប្រែគោលលទ្ធិរបស់ខ្លួន ហើយអនុម័តឲ្យរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាដែរឬទេ ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ ថ្នាក់ដឹកនាំសាសនាចក្រ
តើសាសនាចក្រនឹងកែប្រែគោលលទ្ធិរបស់ខ្លួន ហើយអនុម័តឲ្យរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាដែរឬទេ ?
គោលលទ្ធិស្ដីពីអាពាហ៍ពិពាហ៍គឺអស់កល្បជានិច្ច
ផ្នែកដ៏សំខាន់ចំពោះផែនការរបស់ព្រះ ពោលគឺគោលលទ្ធិនៃអាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ត្រីម្នាក់ គឺជាការបង្រៀនដ៏សំខាន់មួយរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយវានឹងមិនផ្លាស់ប្ដូរឡើយ ៖
« ជាគោលការណ៍មួយខាងគោលលទ្ធិ ផ្អែកទៅលើព្រះគម្ពីរ សាសនាចក្របញ្ជាក់ថា អាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្រ្តីម្នាក់ គឺមានសារៈសំខាន់ចំពោះផែនការរបស់ព្រះបង្កបង្កើត សម្រាប់ជោគវាសនាដ៏អស់កល្បជានិច្ចនៃបុត្រាបុត្រីរបស់ទ្រង់ ។ សាសនាចក្រក៏បញ្ជាក់ផងដែរថា ក្រឹត្យវិន័យរបស់ព្រះកំណត់និយមន័យអាពាហ៍ពិពាហ៍ថាជាសម្ព័ន្ធភាពស្របច្បាប់ និងពេញច្បាប់រវាងបុរសម្នាក់ និងស្រ្តីម្នាក់ ។
« មានតែបុរសម្នាក់ និងស្ត្រីម្នាក់ ដែលបានរៀបការស្របច្បាប់ និងពេញច្បាប់ ក្នុងនាមជាស្វាមី និងភរិយាប៉ុណ្ណោះ គប្បីមានទំនាក់ទំនងខាងផ្លូវភេទ ។ ទំនាក់ទំនងខាងផ្លូវភេទដទៃទៀត រួមមានទាំងទំនាក់ទំនងខាងផ្លូវភេទរវាងមនុស្សដែលមានភេទដូចគ្នាគឺជាអំពើបាប ហើយបំផ្លាញចោលនូវស្ថាប័នគ្រួសារដែលបានបង្កើតឡើងដោយព្រះ » ( « អាពាហ៍ពិពាហ៍ភេទដូចគ្នា » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៣៨.៦.១៣ ) ។
ប្រាស្រ័យទាក់ទងអំពីគោលលទ្ធិដោយសេចក្ដីស្រឡាញ់
ពុំមានការផ្លាស់ប្ដូរនៅក្នុងគោលជំហររបស់សាសនាចក្រ ស្ដីពីអ្វីដែលជារឿងត្រឹមត្រូវខាងសីលធម៌នោះទេ ។ ប៉ុន្ដែអ្វីដែលកំពុងផ្លាស់ប្ដូរនោះ—និងអ្វីដែលត្រូវផ្លាស់ប្ដូរនោះ—គឺការជួយសមាជិកសាសនាចក្រឲ្យឆ្លើយតបដោយប្រុងប្រយ័ត្ន ហើយចេះគិតគូរឲ្យបានវែងឆ្ងាយ នៅពេលពួកគេប្រឈមនឹងការប្រតិព័ទ្ធភេទដូចគ្នានៅក្នុងក្រុមគ្រួសាររបស់ពួកគេផ្ទាល់ នៅក្នុងចំណោមសមាជិកសាសនាចក្រផ្សេងទៀត ឬនៅកន្លែងណាផ្សេងទៀត ( សូមមើល ដាល្លិន អេក អូក « What Needs to Change » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
អាពាហ៍ពិពាហ៍គឺជាផ្នែកដ៏សំខាន់មួយនៃផែនការរបស់ព្រះសម្រាប់សុភមង្គលរបស់យើង ។ អាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ចរវាងបុរសម្នាក់ និងស្ដ្រីម្នាក់គឺសំខាន់ខ្លាំងណាស់ ( នៅត្រង់ចំណុចខ្លះ ) នៅក្នុងការរីកចម្រើនរបស់យើង ដើម្បីឈានទៅរកការលើកតម្កើងឡើង ជាសភាពដែលបានកំណត់ថាជាការរស់នៅជីវិត ដែលព្រះវរមាតាបិតាសួគ៌របស់យើងកំពុងតែរីករាយនៅពេលនេះ ។
« នៅក្នុងសិរីល្អខាងសេឡេស្ទាល នោះមានស្ថានសួគ៌ ឬលំដាប់បី ហើយដើម្បីឲ្យបានលំដាប់ខ្ពស់បំផុត នោះមនុស្សត្រូវចូលក្នុងរបៀបនៃបព្វជិតភាពនេះ [ មានន័យដល់សេចក្ដីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ចខាងអាពាហ៍ពិពាហ៍ ] ហើយបើសិនជាគេពុំចូលទេ នោះគេពុំអាចបានលំដាប់នោះឡើយ ។ គេអាចចូលលំដាប់ផ្សេងទៀតបាន ប៉ុន្តែនោះហើយជាទីបញ្ចប់នៃនគររបស់គេ គេពុំអាចបានភាពចម្រើនឡើយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១:១–៤ ) ។