ជំនួយ​ការសិក្សា
១៨. ព្រះ​វិហារ​សលត៍លេក


១៨. ព្រះ​វិហារ​សលត៍លេក

មិន​យូរ​ថ្ងៃ​ប៉ុន្មាន​បន្ទាប់​ពី​ក្រុម​ត្រួសត្រាយ​នៃ​ពួក​បរិសុទ្ធ​បាន​ចូល​ច្រក​ភ្នំ​សលត៍លេក ប្រធាន​ព្រិកហាំ យ៉ង់ បាន​ដោត​ដី​នឹង​ឈើ​ច្រត់​លោក ហើយ​ប្រកាស​ថា ៖ « នៅ​ទី​នេះ​ហើយ​ដែល​យើង​នឹង​សង់​ព្រះ​វិហារ​នៃ​ព្រះ​របស់​យើង »។ ពិធី​ជីក​ដី​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ ឆ្នាំ ១៨៥៣។ នៅ​ថ្ងៃ​ទី ៦ ខែ​មេសា ឆ្នាំ ១៩៥៣ ពិធី​ដាក់​ច្រុង​ថ្ម​ត្រូវ​បាន​ប្រារព្ធ​ឡើង។ ព្រះ​វិហារ​ត្រូវ​បាន​ធ្វើ​រួច ហើយ​ធ្វើ​ពិធី​ឆ្លង ៤០ ឆ្នាំ​ក្រោយ​មក នៅ​ថ្ងៃ​ទី ៦ ខែ​មេសា ១៨៩៣។ គណៈ​ប្រធាន​ទី​មួយ និង​ក្រុម​សាវក ១២ នាក់ ជួបជុំ​គ្នា​នៅ​ទី​នេះ​រាល់​អាទិត្យ ដើម្បី​ពិភាក្សា ហើយ​សូម​ការ​ដឹកនាំ​ពី​ព្រះ​អម្ចាស់​នូវ​ការ​ចាត់ចែង​នឹង​ការ​កសាង​នគរ​ព្រះ។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រទាន​ដល់​ពួក​ប្រធាន​នៃ​សាសនាចក្រ និង​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ផ្សេងៗ​ទៀត​នូវ​ការ​ហូរហៀរ​នៃ​វិញ្ញាណ​ខាង​វិវរណៈ​នៅ​ទី​នេះ ដូច​ជា​សេចក្ដី​ប្រកាស​ជា​ផ្លូវការ ទី ២។ ឆាប់ៗ​នេះ គណៈ​ប្រធាន​ទី​មួយ និង​ក្រុម​ប្រឹក្សា​នៃ​ពួក​សាវក ១២ នាក់ បាន​អនុម័ត​ដោយ​ឯកច្ឆន្ទ​ឲ្យ​បោះពុម្ពផ្សាយ « ក្រុម​គ្រួសារ ៖ សេចក្ដី​ប្រកាស​ដល់​ពិភពលោក »។ ពិធី​បរិសុទ្ធ​ទាំង​ឡាយ​នៅ​ក្នុង​ព្រះ​វិហារ​ដែល​បាន​ធ្វើ​សម្រាប់​មនុស្ស​នៅ​រស់ ព្រម​ទាំង​មនុស្ស​ស្លាប់ នោះ​បាន​ប្រទាន​ពរ​ដល់​មនុស្ស​រាប់​លាន​នាក់

រូបថត ទី១៨

១៨. ព្រះ​វិហារ​សលត៍លេក ច្រក​ភ្នំ​សលត៍លេក​នេះ គឺ​ជាទី​សំគាល់​មួយ​ដែល​បាន​សង់​អស់ ៤០ ឆ្នាំ។