គិតថាអ្នកមិនមានគោលបំណងមួយក្នុងនាមជាយុវមជ្ឈឹមវ័យឬ ? សូមគិតម្ដងទៀត
ការគិតអំពីការដឹកនាំនៅក្នុងសាសនាចក្រនៅថ្ងៃមួយ អាចជារឿងគួរឲ្យភ័យខ្លាច ប៉ុន្តែមានវិធីជាច្រើនដែលអ្នកអាចចាប់ផ្តើមដឹកនាំពីពេលឥឡូវនេះ ។
នៅថ្ងៃពីមុនការយាងមកជាលើកទីពីរ របស់ព្រះយេស៊ូវ គ្រីស្ទ នឹងមាន « សង្គ្រាម និងពាក្យចចាមអារាមអំពីសង្គ្រាមទាំងឡាយ។
«…សាសន៍មួយនឹងលើកគ្នាទាស់នឹងសាសន៍មួយ នគរមួយនឹងទាស់នឹងនគរមួយ នឹងមានអំណត់ និងជំងឺអាសន្នរោគ និងផែនដីកក្រើកនៅកន្លែងផ្សេងៗ។
« ហើយជាថ្មីទៀតពីព្រោះសេចក្ដីទុច្ចរិតនឹងចម្រើនជាច្រើនឡើង បានជាសេចក្ដីស្រឡាញ់នៃមនុស្សនឹងរសាយអស់ទៅ » ។ ( យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២៨–៣០ ) ។
នៅកណ្តាលនៃការជ្រួលច្របល់បែបនេះ តើនរណាដែលនឹងជួយដឹកនាំបងប្អូនប្រុសស្រីរបស់យើង ទាំងនៅក្នុង និងក្រៅគ្រោល ឲ្យត្រឡប់ទៅព្រះវរបិតាសួគ៌យើងវិញ ?
នោះជាមូលហេតុដែលយើងមក ។
របៀបដែលយើងត្រូវដឹកនាំ
យើងត្រូវបានហៅថាជាជំនាន់មួយក្នុងចំណោមដ៏មហាអស្ចារ្យនៃពួកយុវមជ្ឍឹមវ័យ ។ ប្រធាន រ័សុល អិម ណិលសុន បានពិពណ៌នាថាយើងជា « អ្នកដែលព្រះបានដាក់ទីទុកចិត្តគ្រប់គ្រាន់ល្មមដើម្បីបញ្ជូនមកកាន់ផែនដី ក្នុងអំឡុងគ្រាកាន់កាប់ត្រួតត្រាដ៏រំជើបរំជួលបំផុតក្នុងប្រវត្តិសាស្រ្តនៃពិភពលោកនេះ » ( « ក្រោកឈរឡើងជាបុគ្គលរស់នៅដ៏ស្មោះត្រង់ក្នុងសហស្សវត្សរ៍ » លីអាហូណា ខែតុលា ឆ្នាំ ២០១៦ ទំព័រ ៤៦ ) ។
ដូច្នេះ តើយើងរស់នៅអស់ពីសមត្ថភាពរបស់យើងដើម្បីធ្វើជាអ្នកដឹកនាំដ៏អស្ចារ្យនៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់យ៉ាងដូចម្តច ? ពិតប្រាកដណាស់ ប្រសិនបើអ្នកមើលជុំវិញខ្លួនអ្នក អ្នកអាចកត់សម្គាល់ឃើញថា អ្នកជាអ្នកដឹកនាំរួចទៅហើយ តាមរបៀបមួយឬផ្សេងទៀត ។
អ្នកប្រហែលជាដឹកនាំក្នុងការហៅឲ្យបម្រើមួយ ។ ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា អ្នកអាចដឹកនាំការពិភាក្សា ទទួលខុសត្រូវលើសកម្មភាពផ្សព្វផ្សាយសាសនា ឬត្រូវបានចាត់តាំងឲ្យធ្វើជាអ្នកដឹកនាំតំបន់ ឬអ្នកដឹកនាំស៊ីស្ទើរ ។ អ្នកអាចជាអ្នកដឹកនាំនៅក្នុងគ្រួសារអ្នក ឬក្នុងចំណោមមិត្តភក្តិរបស់អ្នក ។ អ្នកអាចដឹកនាំបុព្វការីជនរបស់អ្នកឲ្យទទួលសេចក្តីសង្រ្គោះ តាមរយៈកិច្ចការពង្សប្រវត្តិ ។ អ្នកក៏អាចក្លាយជាអ្នកដឹកនាំខាងនយោបាយ ហើយអ្នកតែងតែអាចដឹកនាំក្នុងមុខរបរអ្វីមួយដែលអ្នកជ្រើសរើសជានិច្ច ។
ប៉ុន្តែសំណួរនោះគឺថា តើ យើង គួរដឹកនាំរបៀបណា ? ព្រះអង្គសង្រ្គោះដឹកនាំតាមរយៈគំរូរបស់ទ្រង់ ។ ទ្រង់ដឹកនាំជាមួយនឹង « ចូរមកតាមខ្ញុំ » ជាជាង « ផ្លូវរបស់ខ្ញុំល្អជាង » ។ ទ្រង់បានបម្រើ បានបង្រៀន បានស្រឡាញ់ហើយបានយកចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញព្រះកាយទ្រង់ ។ ព្រះយេស៊ូវគ្រីស្ទគឺជាគំរូនៃអ្នកដឹកនាំដ៏ឧត្តម្ភ ។ ហើយដើម្បីក្លាយជាអ្នកដឹកនាំជំនាន់ដ៏អស្ចារ្យយើងអាចចាប់ផ្តើមដោយការព្យាយាមធ្វើដូចជាព្រះអង្គសង្គ្រោះ និងដោយធ្វើរឿងតូចតាចទាំងនេះ ៖
-
អធិស្ឋានសម្រាប់ជនទាំងឡាយណាដែលជួបការលំបាក ជនណាដែលត្រូវការជំនួយ ឬ ជនដែលអ្នកមើលខុសត្រូវ ហើយស្វែងរកដើម្បីដឹងថាតើត្រូវជួយពួកគេយ៉ាងដូចម្តេច ។ សូមអធិស្ឋានឲ្យពួកគេ តាមឈ្មោះម្នាក់ម្ដងៗ ដូចដែលព្រះអង្គសង្រ្គោះធ្វើការងារបម្រើ « ម្តងម្នាក់ៗ » ( នីហ្វៃទី ៣ ១១:១៥ ) ។
-
ចំណាយពេលដើម្បីស្វែងយល់ពីបទគម្ពីរដែលនិយាយជាពិសេសអំពីគំរូល្អនៃថ្នាក់ដឹកនាំ ជាពិសេសមកពីព្រះអង្គសង្រ្គោះទ្រង់ផ្ទាល់ ។
-
អធិស្ឋានឲ្យវួដ ស្តេករបស់អ្នក និងថ្នាក់ដឹកនាំទូទៅក្នុងសាសនាចក្ររបស់អ្នក ។ ក៏សូមអធិស្ឋានឲ្យថ្នាក់ដឹកនាំក្នុងរដ្ឋាភិបាលដើម្បីឲ្យពួកគាត់ត្រូវបានបំផុសគំនិត និងធ្វើការនៅក្នុងវិញ្ញាណនៃសន្តិភាព និងសាមគ្គីភាព ។
-
រៀនស្គាល់មនុស្សនៅជុំវិញខ្លួនអ្នក ។ ស្វែងយល់ពីចំណាប់អារម្មណ៍របស់ពួកគេ ក្រុមគ្រួសាររបស់ពួកគេ ការសិក្សារបស់ពួកគេ និងចំណង់ចំណូលចិត្ត និងមហិច្ចតាក្នុងជីវិត » ( សូមមើល អេភេសូរ ២:១៩ ) ។
-
សូមអានពររបស់លោកអយ្យកោរបស់អ្នក ហើយពិចារណាពីរបៀបដែលអ្នកអាចធ្វើជាមនុស្សល្អបំផុត ។
នៅពេលយើងធ្វើឲ្យពីសមត្ថភាពដើម្បីដឹកនាំក្នុងសេចក្តីសុចរិត នោះយើងក្លាយជាពួកសិស្សពិតប្រាកដ ហើយជាអ្នកដើរតាមព្រះយេស៊ូវ គ្រីស្ទ និងមានគុណសម្បត្តិដើម្បីទទួលភាពជាដៃគូពីព្រះវិញ្ញាណបរិសុទ្ធ ។ នៅពេលយើងចុះ និងគោរពសេចក្តីសញ្ញាពិសិដ្ឋ នោះយើងមានសិទ្ធិទទួលការរៀបចំចាំបាច់ និងអាវក្រោះខាងវិញ្ញាណដើម្បីចេញទៅច្បាំងប្រឆាំងនឹងមាសត្រូវ ។
អ្នកអាចចាប់ផ្តើមពីឥឡូវនេះ
តើអ្នកនឹងធ្វើជាអ្នកដឹកនាំប្រភេទណា ? ឬសេចក្តីដកស្រង់របស់ព្រះអង្គសង្រ្គោះ « តើ [ថ្នាក់ដឹកនាំ] បែបណាដែលអ្នកចង់ធ្វើ ? យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ត្រូវឲ្យបានដូចជាយើង » (នីហ្វៃទី ៣ ២៧:២៧) ។
នៅពេលយើងជិតដល់ការយាងមកជាលើកទីពីរ នោះព្រះអម្ចាស់នឹងត្រូវការពួកអ្នកដឹកនាំសុចរិតកាន់តែច្រើនទៀត អ្នកដែលនឹងធ្វើតាមព្យាការីរបស់ទ្រង់ ហើយចូលរួមនៅក្នុងចម្បាំងនេះ ។ ទ្រង់ស្រឡាញ់យើង ។ យើងស្ថិតនៅក្នុង ១១ ម៉ោង ហើយយើងមានអ្វីៗដែលត្រូវធ្វើជាច្រើន ។ យើងអាចចាប់ផ្តើមរៀបចំខ្លួនដើម្បីក្លាយជាជំនាន់ដ៏អស្ចារ្យនៃអ្នកដឹកនាំពីឥឡូវនេះ ។ វាមិនដែលយឺតពេលទេដើម្បីធ្វើការនោះទេ ! ប្រសិនបើមានរឿងដែលអ្នកត្រូវនិយាយជាមួយប៊ីស្សពរបស់អ្នកនោះគាត់អាចជួយអ្នកនៅលើផ្លូវនៃការប្រែចិត្ត ។ ប្រសិនបើអ្នកត្រូវការការណែនាំអំពីរបៀបអភិវឌ្ឍខ្លួន សូមចាប់ផ្តើមដោយការអភិវឌ្ឍទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវ គ្រីស្ទ ពួកទ្រង់អាចបង្ហាញថាទៅផ្លូវណាពីកន្លែងនោះ ។ អ្នក និងខ្ញុំត្រូវបានហៅ ឥឡូវនេះ ដើម្បីធ្វើកិច្ចការរបស់ព្រះអម្ចាស់ និងជួយព្យាការីរបស់យើងដឹកនាំវង្សនៃអ៊ីស្រាអែលដោយសុវត្ថិភាព ហើយប្រសិនបើ យើងព្យាយាមអស់ពីលទ្ធភាពរបស់យើង នោះយើងនឹងទទួលបានជោគជ័យ ។