ឆ្នាំ ២០២០
ការប្រើប្រាស់​ឈ្មោះ​ពេញលេញ​របស់​សាសនាចក្រ គឺ​ប្លែក ប៉ុន្តែ​វា​សំខាន់​​ណាស់
ខែ មេសា ឆ្នាំ ២០២០


ការប្រើប្រាស់​ឈ្មោះ​ពេញលេញ​របស់​សាសនាចក្រ គឺ​ប្លែក ប៉ុន្តែ​វា​សំខាន់​​ណាស់

ការធ្វើតាម​សេចក្តីណែនាំ​របស់​ព្យាការី​ហាក់ដូចជា​សាមញ្ញ ប៉ុន្តែ វា​បែរ​ជា​ត្រូវ​ប្រើការ​ខិតខំ​ដែល​ខ្ញុំ​មិនដែល​រំពឹងទុក​ឡើយ ។

នៅពេល​ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​អំពី​ការប្រើ​ប្រាស់​ឈ្មោះត្រឹមត្រូវ​របស់​សាសនាចក្រ​នៅ​ក្នុង​សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ ២០១៨ សារលិខិត​របស់​លោក​គឺ​ច្បាស់​ណាស់​ចំពោះ​ខ្ញុំ​ថា ៖ « វា​គឺជា​បទ​បញ្ញតិ្ត​របស់​ព្រះអម្ចាស់ ។…

« ការ​ដក​យក​ព្រះនាម​របស់​ព្រះអម្ចាស់​ចេញ​ពី​សាសនាចក្រ​របស់​ព្រះអម្ចាស់​គឺជា​ជោគជ័យ​ដ៏​ធំ​មួយ​សម្រាប់​សាតាំង ។ ( ឈ្មោះ​ត្រឹមត្រូវ​របស់​សាសនាចក្រ » លីអាហូណា​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៧, ៨៨ ) ។

ខ្ញុំ​បានដឹងថា ខ្ញុំ​ត្រូវ​គិត​ឡើងវិញ​ម្តងទៀត​ពី​របៀប​ដែល​ខ្ញុំ​សន្ទនា​ជាមួយ​មនុស្ស​នៅជុំវិញ​ខ្លួន​ខ្ញុំ ដោយ​បូក​រួមទាំង​អតិថិជន​មួយ​ចំនួន​នៅ​កន្លែង​ធ្វើការ​របស់​ខ្ញុំ​ដែល​ធ្លាប់តែ​ហៅខ្ញុំថា « ពួកមរមន » និង​សមាជិក​នៃ « សាសនាចក្រ​មរមន » ។

ការប្តេជ្ញា​ចិត្ត​ប្រើប្រាស់​ឈ្មោះ​ពេញលេញ​របស់​សាសនាចក្រ ខ្ញុំ​បានរង់ចាំ​ឱកាស​ថ្មី​ដើម្បី​ប្រកាស​ភាព​ជា​សមាជិក​របស់​ខ្ញុំ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ ។ ពិតប្រាកដណាស់ ឱកាស​នោះ​បាន​មកដល់ ជាថ្មី​ម្តងទៀត​នៅក្នុង​បរិបទអាជីវកម្ម ។ អតិថិជន​ដ៏​មាន​សក្តានុពល​ម្នាក់​បាន​ប្រាប់ខ្ញុំថា « ពួក​អ្នក​ដែល​ជា​ពួកមរមន​គឺជា​មនុស្ស​ដែល​មាន​ចិត្ត​ល្អ​ណាស់ » ។ ខ្ញុំ​បាន​ឆ្លើយថា « ពិតណាស់ សូម​អរគុណ » ។ « ក្នុង​នាម​ជាសមាជិក នៃ​សាសនា​ចក្រ​នៃ​ព្រះ យេស៊ូវគ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យើង​ជឿថា យើង​ទាំងអស់​គ្នា​គឺជា​បងប្អូន​ប្រុសស្រី » ។ បន្ទាប់មក ការសន្ទនា​បានបន្ត​រវាង​គាត់ និង​មនុស្ស​គ្រប់គ្នា​ទៀត​និយាយ​អំពី​សន្តានចិត្ត​ល្អ​របស់ « ពួកមរមន » ។

ទោះបីជា ខ្ញុំ​បាន​ធ្វើ​ផ្នែក​របស់​ខ្ញុំ​ក្តី​នៅក្នុង​ការ​និយាយ​ឈ្មោះពេញលេញ​របស់​សាសនាចក្រ ក៏​ខ្ញុំ​នៅតែ​មាន​អារម្មណ៍​ថា​មាន​អ្វីមួយ​ចម្លែកដែរ ។ មិត្តភក្តិ​របស់ខ្ញុំ និង​សហការី​ធ្វើការ​ជាមួយ​នៅតែ​មើល​មកខ្ញុំ​ថា​ជា​ផ្នែក​មួយ​នៃ « សាសនាចក្រ​មរមន » ហើយ​មិន​ចាំបាច់​ធ្វើ​ជា​អ្នកដើរតាម​ព្រះ​គ្រីស្ទ​នោះទេ សូម​ធ្វើ​ជា​សមាជិក​តែម្នាក់​ឯង​នៃ​សាសនាចក្រ​ដែល​បានស្តារឡើង​វិញ​របស់​ព្រះ​គ្រីស្ទ ។

តើ​វា​សម​នឹង​បញ្ហា​ឬ​ទេ ?

បន្ទាប់ពី​ការធ្វើសកម្មភាព​ជាច្រើនដង​ពី​ជំនឿ​របស់​ខ្ញុំ ខ្ញុំ​បាន​ឃើញថា​ខ្លួន​ឯង​ត្រូវ​បានវាយតប ពីព្រោះ​មកពី​ភាព​ឆ្គាំឆ្គង​នៃ​ការនិយាយ​ឈ្មោះ​ពេញ វែងរបស់​សាសនាចក្រ​ជាច្រើនដង​នៅក្នុងការសន្ទនា​ដដែល​នេះ ។ មនុស្ស​គ្រប់គ្នា​ដែល​ខ្ញុំ​និយាយ​ជាមួយ​ហាក់​ដូចជា​បង្ហាញ​ខ្ញុំ​នូវ​ចំណាប់​អារម្មណ៍​ប្លែកៗ ។ ហើយ​ការសន្ទនា​នៅតែ​ផ្តោត​សំខាន់​ទៅលើ « ពួកមរមន » ជានិច្ច ។

ខ្ញុំ​បានព្យាយាម​ធ្វើ​ធម្មតាៗ ។ ប៉ុន្តែ​រឿងនេះ​វា​លំបាក​ហួស​ការរំពឹងទុក​របស់​ខ្ញុំ ជាពិសេស​ជាមួយ​បុគ្គល​ដែល​ខ្ញុំ​មិនចង់​ឲ្យ​មាន​ការអាក់អន់​ចិត្ត​ជាមួយ​ទាំងនោះ ។ ខ្ញុំ​មិនចង់​មានរឿង​ខ្មាសអៀន ឬ​អន់ចិត្ត​អំពី​ការរស់នៅ​តាម​សេចក្តីជំនឿ​របស់​ខ្ញុំ​នោះទេ ប៉ុន្តែ ខ្ញុំ​ក៏​មិនជួប​ការលំបាក ដោយសារ​បុគ្គល​ទាំងនេះ​ធ្លាប់​បាន​ហៅខ្ញុំថា « មរមន » ដែល​ខ្លួន​ខ្ញុំ​ធ្លាប់​ទទួល​យកវា​នោះដែរ ។ ខ្ញុំ​ក៏បាន​ឮ​ថាសមាជិក​ជាច្រើន​នៅតែ​ហៅ​ខ្លួនឯង ហើយ​សមាជិក​ដទៃ​ទៀត​នៃ​សាសនាចក្រ​ហៅ​ថា « ពួកមរមន » នៅក្នុង​ការប្រជុំ​ជាច្រើន និង​បរិបទ​ផ្សេងៗ​ទៀត ។

ខ្ញុំ​បាន​សួរខ្លួន​ឯងថា តើ​ការហៅ​ឈ្មោះ​ពេញ​របស់​សាសនាចក្រ​ពិត​ជា​សំខាន់​បែបនោះ​ពិតប្រាកមែន នៅពេល​គិត​ពី​អ្វីៗ​ផ្សេងទៀត​នោះ ។ ពាក្យថា « មរមន » ហាក់​ដូចជាម៉ាកយីហោ ជាវិជ្ជមាន​នៅក្នុង​គំនិត​របស់​មនុស្ស​ជាច្រើន — ការធ្វើ​ជា « មរមន » តែងតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​ខ្ញុំ​ជាច្រើន ។ ប៉ុន្តែ នៅពេល​ធ្វើ​កំណែ​តាម​សុន្ទរកថា​របស់​ប្រធាន ណិលសុន ខ្ញុំ​មាន​ការ​ស្ងប់ស្ងែង​ដែល​រឿង​នេះ​ពិត​ជា​សំខាន់ ទោះបីជា មាន​រឿង​ឆ្គង​ខ្លះ​នៅ​ក្នុង​ការសន្ទនា​ក្តី ។ ដូច្នេះ ខ្ញុំ​ក៏​បាន​តាំងចិត្ត​របស់​ខ្ញុំ​ជា​ថ្មី​ម្តងទៀត ។

ការផ្លាស់ប្តូរ​ដើម្បី​ថ្លែង​ពី​ព្រះគ្រីស្ទ

នៅពេលក្រោយ នៅពេល​ដែល​ខ្ញុំ​ប្រើ​ឈ្មោះពេញ​របស់​សាសនាចក្រ ខ្ញុំ​បាន​កំពុង​ទៅ​លេង​មិត្តភក្តិ​ម្នាក់​ដែល​កាន់សាសនា​ផ្សេង ។ មាន​មនុស្ស​ម្នាក់​បាន​មកជួប​ខ្ញុំ ដោយ​មាន​ស្នាម​ញញឹម​ដ៏ធំ រួច​ក៏សួរ​ខ្ញុំ​ក្រែង​ខ្ញុំ​ជាពួក​មរមន ។ ខ្ញុំ​បាន​ឆ្លើយថា « ខ្ញុំ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » ។ គាត់​ចាប់ផ្តើម​សួរខ្ញុំ​ជាច្រើន​សំណួរ សំណួរ​និមួយៗ​ចាប់ផ្តើម​ជាមួយ ៖ « តើ​សាសនាចក្រ​មរមន​ជឿ​លើ … ? » ហើយ​រាល់ពេល​ខ្ញុំ​ចាប់​ផ្តើម​ជាមួយ​ចម្លើយ​ដែល​មាន​ឃ្លា « នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្តារឡើងវិញ​របស់​ព្រះ​គ្រីស្ទ យើង​ជឿ … »

ការសន្ទនា​នេះ​និយាយ​ចុះឡើងៗ​បួនប្រាំ​ដង។ នៅពេល​ដែល​គាត់​បានដឹងថា ខ្ញុំ​មិន​ទទួល​យក​ឈ្មោះហៅថា « មរមន » គាត់​បាន​សួរ​ខ្ញុំ​ចំៗថា « អ្នកឯង​មិនមែន​ជា​មរមន​ទេឬ ? »

ដូច្នេះ ខ្ញុំ​ក៏សួរ​គាត់ថា​គាត់​ស្គាល់​មរមន​ជា​នរណា​ដែរ​ឬ​ទេ — គាត់​មិន​ស្គាល់ទេ ។ ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា មរមន គឺជា​ព្យាការី ហើយ​ជា​ហោរាប្រវត្តិ​វិទូ ជា​មេទ័ព និងជា​ឥស្សរជន​នយោបាយ​នៅ​អាមេរិក​ពី​បុរាណ ។ ខ្ញុំ​មាន​ការគោរព​ដែល​បាន​ធ្វើ​ជា​សមាជិក​ជាមួយ​បុរស​ដែល​បានធ្វើ​ពលិកម្ម​ក្នុង​ការបម្រើ​ដល់​ព្រះ និង​មនុស្ស​ដទៃ ។

ខ្ញុំ​បានបន្ត « ប៉ុន្តែ មរមន​មិនបាន​ស្លាប់​ដោយ​សារ​អំពើបាប​របស់​ខ្ញុំ​នោះទេ ។ មរមន មិនបាន​បង្ហូរ​ឈាម​ជំនួស​ខ្ញុំ​ឡើយ ឬ ទទួលរង​ការឈឺចាប់​នៅក្នុង​សួនគែតសេម៉ានី ឬ​សុគត​នៅលើ​ឈើឆ្កាង​ជំនួស​ខ្ញុំ​ដែរ ។ មរមន មិនមែន​ជា​ព្រះ​ទេ ។ ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះ​របស់​ខ្ញុំ ហើយ​ជា​ព្រះអង្គ​សង្រ្គោះ​របស់​ខ្ញុំ ។ ទ្រង់​គឺជា​ព្រះប្រោសលោះ​របស់​យើង ។ ហើយ​ដោយសារ​ព្រះនាម​របស់​ទ្រង់ ដែល​ខ្ញុំ​ចង់​ឲ្យ​គេ​ស្គាល់​នៅថ្ងៃចុងក្រោយ ហើយ​ដោយសារ​ព្រះនាម​ទ្រង់​ដែល​ខ្ញុំ​សង្ឃឹម​ថា​គេ​ស្គាល់​នៅ​សព្វថ្ងៃនេះ ។

ខ្ញុំ​មានអារម្មណ៍​ជឿជាក់​លើ​ព្រះវិញ្ញាណ​ដែល​គាំទ្រ​ដល់ខ្ញុំ​នៅក្នុង​ការថ្លែងទីបន្ទាល់​ដ៏​ខ្លីនេះ​ជាមួយ​មនុស្ស​ដែល​ខ្ញុំ​ទើបបានជួប ។ បន្ទាប់ពី​ស្ងាត់អស់ពីរបី​នាទី​មក គាត់​បាននិយាយថា « ដូច្នេះ អ្នក​គឺជា​គ្រីស្ទាន » ។

ខ្ញុំ​បាន​ឆ្លើយថា « ចា៎ស ខ្ញុំ​គឺជា​គ្រីស្ទាន ហើយ​ខ្ញុំ​ជា​សមាជិក​នៃ​សាសនាចក្រ​ដែល​បានស្តារឡើងវិញ​របស់​ព្រះគ្រីស្ទ » ។

ការធ្វើតាម​សេចក្តីណែនាំ​របស់​ព្យាការី​ហាក់ដូចជា​សាមញ្ញ ប៉ុន្តែ វា​បែរ​ជា​ត្រូវ​ប្រើការ​ខិតខំ​ដែល​ខ្ញុំ​មិនដែល​រំពឹងទុក​ឡើយ ។ ខ្ញុំនៅតែ​មិន​ល្អឥតខ្ចោះ​នៅ​ក្នុង​ការធ្វើតាម​អ្វីៗគ្រប់យ៉ាង ​ដែល​ខ្ញុំ​ត្រូវបាន​សូម​ឲ្យ​ធ្វើតាម​នោះទេ ។ ប៉ុន្តែ​រាល់​ករណី ឥឡូវនេះ ខ្ញុំ​ត្រូវ​ប្រាកដថា ប្រើ​ឈ្មោះពេញ​របស់​សាសនាចក្រ ។

ខ្ញុំមាន​អំណរគុណ​ចំពោះ​ព្រះវិញ្ញាណ​ដែល​ខ្ញុំ​ទទួល នៅពេល​ខ្ញុំ​ត្រូវ​ថ្លែងទីបន្ទាល់​ចំពោះ​មនុស្ស​ដទៃ​អំពី​ព្រះអង្គ​សង្រ្គោះ​របស់​ខ្ញុំ និង​សមាជិកភាព​របស់​ខ្ញុំ​ក្នុង​សាសនាចក្រ​ទ្រង់ ។ ហើយ​ឥឡូវ​នេះ ខ្ញុំ​មាន​របៀប​ដ៏​អស្ចារ្យ​ដើម្បី​ថ្លែង​ពី​ទ្រង់​ និង​សាសនាចក្រ​របស់​ទ្រង់​ដែល​បាន​ស្តារ​ឡើងវិញ​ដោយងាយស្រួល នៅពេលណា​ដែល​គេ​សួរ​ខ្ញុំ​ការធ្វើ​ជា « មរមន » នោះ ។