យើងអាចចែកចាយពន្លឺនៃដំណឹងល្អ
ភាពជាយុវមជ្ឈិមវ័យគឺជាពេលវេលាសម្រាប់ការលូតលាស់ ឱកាសនានា និងឱកាសដើម្បីចាប់ផ្ដើមកសាងជីវិតរបស់អ្នក ។ ហើយការណ៍នោះអាចបង្កើតអារម្មណ៍សន្ធប់ រំភើប និងគួរឲ្យភ័យខ្លាច ទាំងអស់នៅក្នុងពេលតែមួយ ( វាពិតជាបែបនោះសម្រាប់យើង ) ។
ប៉ុន្តែ ពេលយើងអាចនឹងមិនដឹងពីចម្លើយចំពោះសំណួរទាំងអស់ដ៏សំខាន់បំផុតក្នុងជីវិត ក៏មានរឿងមួយដែលយើងមានភាពប្រាកដទាំងស្រុង—គឺថា យុវមជ្ឈិមវ័យតែងតែជាកម្លាំងដ៏សំខាន់មួយនៅក្នុងការស្ដារឡើងវិញដែលកំពុងកើតឡើងរបស់សាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ ។
នៅក្នុងការដាក់ផែនការផ្នែកសម្រាប់ខែនេះ យើងបាននិយាយជាមួយយុវមជ្ឈិមវ័យជាច្រើនអំពីការចូលរួមរបស់ពួកគេនៅក្នុងការប្រមូលផ្ដុំវង្សអ៊ីស្រាអែល ។ ហើយយើងត្រូវបានធ្វើឲ្យរាបទាបជាខ្លាំងដោយសារសេចក្ដីស្រឡាញ់ដ៏ស្មោះ និងការបូជារបស់ពួកគេចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ មិនថាកាលៈទេសៈរបស់ពួកគេយ៉ាងណានោះទេ ពួកបរិសុទ្ធវ័យក្មេងទាំងនេះយល់ពីតួនាទីដ៏ចាំបាច់ដែលពួកគេមាននៅក្នុងគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនេះ ។ នៅក្នុង « របៀបដែលយុវមជ្ឈិមវ័យកំពុងធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្នុងការស្ដារឡើងវិញដែលកំពុងកើតឡើង » នៅទំព័រ ៤៤ អ្នកអាចអានពីរបៀបដែលយុវមជ្ឈិមវ័យពីប្រទេស ឥណ្ឌា ហុងគ្រី បាបាដូស អូស្ត្រាលី និងសហរដ្ឋ កំពុងរៀបចំពិភពលោកសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
នៅក្នុងអត្ថបទដែលមានតែជាឌីជីថល សេសារ ផ្ដល់នូវការយល់ដឹងពីរបៀបដែល យើងអាចស្វែងរកគោលបំណងរបស់យើង ហើយក្លាយជាអ្នកដឹកនាំកាន់តែប្រសើរ ។ ឡូរីនិយាយអំពីពរជ័យទាំងឡាយដែលយើងទទួលបាន ពេលយើងធ្វើតាមការប្រឹក្សារបស់ព្យាការី ។ យុវមជ្ឈិមវ័យផ្សេងៗទៀតចែកចាយពីបទពិសោធន៍របស់ពួកគេជាមួយនឹងការបម្រើក្នុងព្រះវិហារបរិសុទ្ធ ការងារបម្រើ ពង្សប្រវត្តិ និងកិច្ចការផ្សព្វផ្សាយសាសនា ។ ហើយយើងចែកចាយពីគំរូមួយមកពីយុវមជ្ឈិមវ័យម្នាក់នៅក្នុង ញូវ ខាលេដូនៀ ដែលបង្ហាញពីរបៀបដែល សមាជិកវ័យក្មេងកំពុងធ្វើកិច្ចការរបស់ព្រះអម្ចាស់នៅក្នុងតំបន់តូចៗរបស់សាសនាចក្រ ។
មិនថាអ្នកនៅទីណា ឬកាលៈទេសៈរបស់អ្នកជាអ្វីនោះទេ អ្នកអាចធ្វើឲ្យមានភាពខុសគ្នាមួយនៅក្នុងការប្រមូលផ្ដុំវង្សអ៊ីស្រាអែល ជាងដែលអ្នកអាចគិត ។ ក្នុងនាមជាយុវមជ្ឈិមវ័យ យើងគឺជាអនាគតថ្នាក់ដឹកនាំរបស់សាសនាចក្រនេះ ។ ហើយផ្កាភ្លើងនៃកិច្ចខិតខំរបស់យើង នឹងបញ្ឆេះ ហើយរាលដាលពន្លឺនៃដំណឹងល្អនៅទូទាំងពិភពលោកនៅថ្ងៃស្អែកនេះ ។
ដោយស្មោះស្ម័គ្រ
ឆាខែល វួដលែញ និង មីនឌី សេលូ
អ្នកនិពន្ធវគ្គយុវមជ្ឈិមវ័យសម្រាប់ទស្សនាវដ្តីសាសនាចក្រ