ឆ្នាំ​២០២១
ជូន​ចំពោះ​មិត្ត​ទាំងឡាយ
ខែ មករា ឆ្នាំ​២០២១


សារ​លិខិត​មកពី​គណៈប្រធាន​ទី​មួយ

មិត្ត​វ័យ​ក្មេង​ជា​ទី​ស្រឡាញ់​របស់​យើង

Primary children in Ghana holding up Friend magazines

ខែ​នេះ​ទស្សនាវដ្តី ប្រិយមិត្ត នឹង​ប្រារព្ធ​ខួប​ទី ៥០​ឆ្នាំ​របស់​ខ្លួន—និង​ជា​ការចាប់​ផ្តើម​ថ្មី ។ កាល​ពី​ដំបូង​ទស្សនាវដ្តី ប្រិយមិត្ត ផ្សាយ​ទៅ​ដល់​តែ​កុមារ​ដែល​និយាយ​ភាសា​អង់គ្លេស​ប៉ុណ្ណោះ ។ ឥឡូវ ទស្សនាវដ្ដី​នេះ​អាច​នឹង​ប្រើប្រាស់​បាន​ដល់​កុមារ​ដល់​ទៅ​៤៨​ភាសា​នៅ​ទូទាំង​ពិភព​លោក ។ សេចក្តី​សង្ឃឹម​របស់​យើង​គឺ​ថា​កុមារ​ក្នុង​ថ្នាក់​បឋម​សិក្សា​គ្រប់​រូប​អាច​រីករាយ​ជាមួយ​ទស្សនាវដ្តី ប្រិយមិត្ត ក្នុង​ផ្ទះ​របស់​ពួកគេ​ និង​ចែករំលែក​វា​ជាមួយ​អ្នក​ដទៃ ។

នៅជុំវិញ​ពិភពលោក​ទាំងមូល​កុមារ​ក្នុង​ថ្នាក់​បឋម​សិក្សា​ដូច​ជារូប​អ្នក​កំពុង​ព្យាយាម​ដើរតាម​ព្រះយេស៊ូវ ។ ពួក​គេ​ម្នាក់ៗ​គឺ​ជា​បុត្រ​ដ៏​មាន​តម្លៃ​របស់​ព្រះ ។ នៅ​ពេល​អ្នក​អាន​ទស្សនាវដ្តី ប្រិយមិត្ត អ្នក​នឹង​បាន​ស្គាល់​មិត្តភក្តិ​ទាំង​នេះ ។ យើង​នឹង​រៀន​អំពី​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ ។ ហើយ​អ្នក​នឹង​មាន​អារម្មណ៍​កាន់តែ​ស្និទស្នាល​ជាង​មុន​ចំពោះ​មិត្ត​ដ៏​ពិត​របស់អ្នក គឺជា​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ របស់​យើង ។

ដោយ​ក្ដី​ស្មោះស្ម័គ្រ

គណៈ​ប្រធាន​ទី​មួយ

ស្វែង​រក​ទង់ជាតិ

សូម​រក​មើល​ទំព័រ​ទាំងឡាយ​មក​ពី​ប្រទេស​ផ្សេងៗ​គ្នា​ទាំង​នេះ ។ បន្ទាប់​មក​សូម​គូស​សញ្ញាកែង​លើ​ទង់ជាតិ​ខាង​ក្រោម !

  • ហ្គាណា

  • កូរ៉េ​ខាង​ត្បូង

  • កាណាដា

  • អេស្ប៉ាញ

  • អាល្លឺម៉ង់

  • បេណាំង

  • អាហ្សង់ទីន

  • ម៉ិកស៊ិក

កន្លែង​ដែល​យើង​អាន​ទស្សនាវដ្តី ប្រិយមិត្ត

កុមារ​ទាំង​នេះ​មក​ពី​ប្រទេស ហ្កាណា​កំពុង​កាន់​ទស្សនាវដ្តី ប្រិយមិត្ត ។ សូម​ផ្ញើ​រូបថត​មួយ​សន្លឹក​របស់​អ្នក ឬ​ថ្នាក់​អង្គការ​បឋម​សិក្សា​របស់​អ្នក​កំពុង​កាន់​ទស្សនាវដ្តី Friend ។ សូម​ធានា​ឲ្យ​បាន​ថា​មាន​បញ្ចូល​ការអនុញ្ញាត​ពី​ឪពុក​ម្តាយ​ ( សូម​មើល​គម្រប​ក្រោយ ) ។

រចនា​រូបភាព​ដោយ Adobestock.com