ឆ្នាំ​២០២១
ប្រធាន​បាឡឺដ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កាណាដា
ខែ មករា ឆ្នាំ​២០២១


ពួក​សាវក​នៅ​ជុំ​វិញ​ពិភពលោក

ប្រធាន​បាឡឺដ ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កាណាដា

ពួកសាវក​បាន​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ដើម្បី​ផ្តល់​ការងារ​បម្រើ និង​បង្រៀន​មនុស្ស​អំពី​ព្រះ​យេស៊ូវ គ្រីស្ទ ។

ប្រធាន​បាឡឺដ​បាន​ធ្វើ​ជា​ប្រធាន​បេសកម្ម​នៅ​ខេត្ត​អុនតារីយ៉ូ ប្រទេស កាណាដា ។ នោះ​ជា​កន្លែង​ដែល​លោក​ធ្លាប់​ធ្វើ​ជា​ប្រធាន​បេសកកម្ម​កាល​ពី ៤៦ ឆ្នាំ​មុន !

photos of President Ballard in Canada

នេះ​គឺ​ជា​រូបភាព​របស់​គ្រួសារ​ប្រធាន​បាឡឺដ​កាល​ដែល​ពួក​គាត់​បាន​រស់​នៅ​ក្នុង​ប្រទេស​កាណាដា ។

ប្រធាន​បាឡឺដ​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត អុនតារីយ៉ូ ប្រទេស​កាណាដា ។ លោក​បាន​ជួប​ជាមួយ​មនុស្ស​ដែល​គាត់​បាន​ស្គាល់​មក​ពី​បេសកកម្ម​របស់​គាត់​ជា​យូរ​មក​ហើយ​នោះ ។ ពួកគេ​រីករាយ​ដែល​បាន​ជួប​នឹង​គាត់ !

គាត់​ក៏​បាន​ជួប​ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​កំពុង​តែ​បម្រើ​នៅ​ទីនោះ​ផង​ដែរ ។ គាត់​បាន​ប្រាប់​ពួកគេ​ថា​ពួកគេ​បាន​កំពុង​តែ​បង្រៀន​បុត្រាបុត្រី​របស់​ព្រះ ។

សព្វ​ថ្ងៃ​មាន​សមាជិក​សាសនាចក្រ​ជាង ៥០ ០០០ នាក់​នៅ​ក្នុង​ខេត្ត​អុនតារីយ៉ូ ។ ទីនោះ​ក៏​មាន​ព្រះវិហារ​បរិសុទ្ធ​មួយ​ដ៏​ស្រស់​ស្អាត​ផងដែរ ។

« វា​បង្ហាញ​នូវ​ពន្លឺ​នៃ​សេចក្តី​ស្រឡាញ់​ដែល​បងប្អូន​មាន​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ »*

* ព័ត៌មាន​សាសនាចក្, ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២០ ។