ម៉ោងអានដំណើររឿងជាមួយក្រុមគ្រួសារ
ម៉ារីយ៉ា ចូលចិត្តរៀនអំពីគ្រួសាររបស់នាង !
រាល់យប់ ម៉ាម៉ា និទានរឿងមួយរបស់គ្រួសារឲ្យនាងស្តាប់ ។
ម៉ារីយ៉ា រៀនអំពីកាលដែលម៉ាម៉ា នៅពីក្មេងនៅប្រទេសម៉ិកស៊ិក ។
នាងបានរៀនអំពីពេលដែលលោកតាបានជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនា ។
នាងថែមទាំងរៀនអំពីជីតារបស់ជីតានាងផងដែរ !
ដំណើររឿងគ្រួសារគឺល្អបំផុត !
ចូរស្វែងរកវា !
ម៉ារីយ៉ា និងបងប្រុសរបស់នាងកំពុងបង្រៀនមេរៀនរាត្រីជួបជុំក្រុមគ្រួសារអំពីពង្សប្រវត្តិរបស់ពួកគេ ។ តើអ្នកអាចរករូបពិភពលោក ខ្សែបូ ក្រាសសិតសក់ វ៉ែនតា ខ្មៅដៃ និងសត្វឆ្មាដែរឬទេ ?