ឆ្នាំ​២០២១
អ្នក​អាច​ជួយ​ដូច​ព្រះយេស៊ូវ​គ្រីស្ទ !
ខែ មករា ឆ្នាំ​២០២១


ការអញ្ជើញ​ឲ្យ​ចូល​រួម​ដៃ​ជំនួយ

អ្នក​អាច​ជួយ​ដូច​ព្រះយេស៊ូវ​គ្រីស្ទ !

រូបភាព
Jesus with children

ពេល​ព្រះយេស៊ូវ នៅ​លើ​ផែនដី ទ្រង់​បាន​ជួយ​មនុស្ស​គ្រប់គ្នា​ដែល​ទ្រង់​បាន​ជួប ។ ទ្រង់​បាន​ផ្តល់​អាហារ​ដល់​អ្នក​ដែល​ស្រេក​ឃ្លាន ។ ទ្រង់​បាន​លួង​លោម​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ក្រៀម​ក្រំ ។ ទ្រង់​បាន​បង្រៀន​មនុស្ស​គ្រប់​គ្នា​អំពី​ដំណឹងល្អ​របស់​ទ្រង់ ។ ព្រះយេស៊ូវ​សុំ​ឲ្យ​យើង​ធ្វើ​តាម​ទ្រង់ ។ នៅ​ពេល​យើង​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក យើង​សន្យា​ដើម្បី​ព្យាយាម​ធ្វើ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ ។

សព្វ​ថ្ងៃ​មាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក​ត្រូវ​ការ​ជំនួយ​របស់​យើង ។ ខ្លះ​ឯកោ ។ ខ្លះ​ស្រេក​ឃ្លាន ។ ខ្លះ​ត្រូវ​ចាក​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ ។ ខ្លះ​មិន​ធ្លាប់​បាន​ឮ​ដំណឹង​ល្អ​នៅ​ឡើយ​ទេ ។ យើង ម្នាក់ៗ អាច ធ្វើ​អ្វី​មួយ​ដើម្បីជួយ ។

អ្វី​ដែល​ក្រុម​ដៃ​ជំនួយ​របស់​អ្នក​អាច​ជួយ

កុមារ​អាច​ផ្លាស់​ប្តូរ​ពិភព​លោក​ជាមួយ​នឹង​ដួងចិត្ត​ដែល​ពេញ​ដោយ​សេចក្តី​ស្រឡាញ់​ និង​ដៃ​ជំនួយ​របស់​ពួកគេ ។ ប្រហែល​ជា ១០០​ឆ្នាំ​មុន កុមារ​ថ្នាក់​បឋម​សិក្សា​បាន​ជួយ​សង់​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង សលត៍​លេក ស.រ.អ ។ ជា​រៀង​រាល់​សប្តាហ៍ ពួកគេ​បាន​នាំ​យក​ប្រាក់​កាក់​សម្រាប់​មន្ទីរ​ពេទ្យ​ថ្មី ។ នៅ​ពេល​មន្ទីរ​ពេទ្យ​នោះ​បាន​បើក​ដំណើរ​ការ​នៅ​ឆ្នាំ ១៩២២ វា​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា មន្ទីរ​ពេទ្យ​កុមារ​បឋម​សិក្សា ។ នោះ​ក៏​ព្រោះ​តែ​កុមារ​ទាំងនោះ​បាន​ជួយ​សាងសង់​វា​ឡើង​បន្តិច​ម្តងៗ !

ពេល​អ្នក​ក្រឡេក​មើល​ជុំ​វិញ​ខ្លួន អ្នក​នឹង​រក​ឃើញ​មនុស្ស​ជា​ច្រើន​ដែល​អ្នក​អាច​ជួយ ។ អ្នក​អាច​ចែក​ចាយ​ដំណឹងល្អ​តាម​រយៈ​របៀប​ដែល​អ្នក​រស់​នៅ ​និង​បម្រើ​អ្នកដទៃ ។ អ្នក​អាច​ជួយ​ពួក​គេ​ឲ្យ​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌ ។

ការអញ្ជើញ​ឲ្យ​មក​ជួយ

ឆ្នាំ​នេះ យើង​សូម​អញ្ជើញ​អ្នក​ឲ្យ​ប្រើ​ដួងចិត្ត​ដែល​ពេញ​ដោយ​សេចក្តី​ស្រឡាញ់​និង​ដៃ​ជំនួយ​របស់​អ្នក​ដើម្បី​ជួយ​អ្នក​ដទៃ ។ អារម្មណ៍​រីករាយ​ដែល​អ្នក​មាន​នៅ​ពេល​អ្នក​ជួយ​នរណា​ម្នាក់​គឺ​កើត​ចេញ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ វា​ធ្វើ​ឲ្យ​អ្នក​ដឹង​ថា​ព្រះវបិតាសួគ៌​សព្វ​ព្រះទ័យ​ខ្លាំង​ណាស់​ចំពោះ​កិច្ច​ខំប្រឹងប្រែង​របស់​អ្នក ។

រូបភាព
pictures of children helping

រចនារូបភាព ដោយ លីស៍ ប្រ៊ីហ្ស៊ី

បោះពុម្ព