រឿងក្នុងព្រះគម្ពីរ
យ៉ូសែប ស៊្មីធ និងផ្ទាំងចំណារមាស
យ៉ូសែប ស៊្មីធ គឺជា ព្យាការី ។ គាត់បានជួយព្រះយេស៊ូវនាំយកសាសនាចក្ររបស់ទ្រង់ត្រឡប់មកផែនដីវិញ ។
យ៉ូសែបបានអធិស្ឋានដើម្បីស្វែងរកថាតើព្រះវិហារមួយណាដែលគាត់គួរតែចូលរួម ។ ព្រះយេស៊ូវបានមានព្រះបន្ទូលថា គាត់មិនគួរចូលរួមនឹងព្រះវិហារណាឡើយ ។ គ្មានព្រះវិហារណាមួយជារបស់ទ្រង់ឡើយ ។
ទេវតាមរ៉ូណៃ បានមកជួបយ៉ូសែប ។ មរ៉ូណៃ បានប្រាប់គាត់អំពីសៀវភៅពិសេសមួយដែលបានសរសេរលើផ្ទាំងចំណារមាន ។ វាត្រូវបានកប់នៅភ្នំមួយក្បែរនេះ ។
ដោយមានជំនួយរបស់ព្រះវបិតាសួគ៌ យ៉ូសែបបានបកប្រែសំណេរទាំងឡាយនៅលើផ្ទាំងចំណារ ។ សំណេរទាំងនេះបានក្លាយជាព្រះគម្ពីរមរមន !
ឥឡូវ យើងអាចអានព្រះគម្ពីរមរមន ។ ហើយយើងអាចទៅកាន់សាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ !