ថ្ងៃដំបូងរបស់ ចែចាន់
តើនេះជាផ្លូវត្រូវឬ ? ចែចាន់ មានអារម្មណ៍ច្របូកច្របល់ ។
« ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយទ្រង់ក៏ឆ្លើយតបមកខ្ » (ទំនុកដំកើង ៣៤:៤) ។ដំណើររឿងនេះកើតឡើងនៅក្នុងខេត្ត ខ្យាំងគីដូ ប្រទេសកូរ៉េ ។
តន្ត្រីសប្បាយៗបានលេងនៅពេលដែល ចែចាន់ និងម្តាយបានក្រោកឡើងពីកៅអីពួកគេនៅកន្លែងហាត់ប្រាណក្នុងសាលារៀន ។ ចង្កោមប៉េងប៉ោងពណ៌ឆើតៗអណ្តែតតាមជញ្ជាំង នៅពេលក្មេងៗ និងឪពុកម្តាយរបស់ពួកគេនិយាយគ្នាយ៉ាងរីករាយ ។
ថ្ងៃស្អែកគឺជាថ្ងៃបវេសនកាលដំបូង ហើយនៅប្រទេសកូរ៉េ សិស្សថ្មីតែងតែទៅចូលរួមកម្មវិធីពិសេសដើម្បីអបអរការចូលរៀនវិញ ។ ពេលដែលគាត់ស្តាប់ចម្រៀង និងអ្នកនិយាយ ចែចាន់ មានអារម្មណ៍រំភើប ។ គាត់ទន្ទឹងរង់ចាំដើម្បីចាប់ផ្តើមការរៀនសូត្រ !
បន្ទាប់ពីកម្មវិធីចប់ ម៉ាក់ និងចែចាន់បានដើរនៅសាលសាលា។ នៅពេលដែលពួកគេបានមកដល់ថ្នាក់របស់គាត់ ចែចាន់បានជួបគ្រូរបស់គាត់ ។ អ្នកគ្រូមើលទៅហាក់ដូចជាមានចិត្តល្អណាស់ ។
ក្រោយមក ម៉ាក់ និងចែចាន់បានដើរចេញក្រៅក្រោមពន្លឺព្រះអាទិត្យនៃនិទាឃរដូវ ។ សូម្បីតែព្រះអាទិត្យ និងផ្ទៃមេឃ ក៏ហាក់ដូចជាសប្បាយរីករាយ និងការចូលរៀនវិញដែរ ។
នៅព្រឹកបន្ទាប់ ម៉ាក់បានជូនចែចាន់មកដល់ឃ្លោងទ្វារសាលា ។ គាត់បានឱបចែចាន់យ៉ាងណែន ។ គាត់បាននិយាយថា « ម៉ាក់ស្រឡាញ់កូន » ។ « សូមឲ្យមានថ្ងៃល្អ ។ »
ចែចាន់បាននិយាយថា « កូនច្បាស់ជាសប្បាយណាស់ » ។ « កូនក៏ស្រឡាញ់ម៉ាក់ដែរ ! » គាត់បានគ្រវីដៃលា ហើយត្រឡប់ក្រោយដើរទៅថ្នាក់របស់គាត់ ដូចដែលពួកគេបានហ្វឹកហាត់ ។
ពេលដែលចែចាន់បានដើរមកដល់សាលសាលា គាត់ចាប់ផ្តើមព្រួយបារម្ភ ។ តើនេះគឺជាផ្លូវត្រូវឬ ? ចែចាន់បានឈប់ ហើយមើលជុំវិញ ។ គាត់បានត្រឡប់ ក្រោយហើយដើរទៅផ្លូវផ្សេង ។ មិនយូរប៉ុន្មាន អ្វីៗទាំងអស់មានអារម្មណ៍ថាច្របូកច្របល់ ។
ចែចាន់បានដកដង្ហើមធំ ។ គាត់ដឹងថា គាត់បាននៅសាលនេះកាលពីម្យិលមិញ ។ គាត់បន្តដើរ និងឆ្លងកាត់ទ្វារធំមួយចំនួន ។
ប៉ុន្តែ ចែចាន់មិនបានឃើញថ្នាក់របស់គាត់ដែលមានតុរៀន និងមិត្តភក្តិ និងអ្នកគ្រូល្អរបស់គាត់ទេ ។ គាត់បានឃើញកន្លែងកាយសម្ព័ន្ធ ។ ហើយឥឡូវមិនមានមនុស្ស ឬ ប៉េងប៉ោងទេ ។ ហើយវាគឺគ្រាន់តែបន្ទប់ធំទទេមួយប៉ុណ្ណោះ ។
ទឹកភ្នែកបានហូរចេញពីភ្នែករបស់ចែចាន់ ។ គាត់បានព្យាយាមមិនជ្រួលច្របល់ ប៉ុន្តែគាត់មានការភ័យខ្លាច ។ គាត់មិនបានដឹងអំពីរបៀបទៅរកថ្នាក់របស់គាត់ទេ ។ គាត់បានលុតជង្គង់ចុះដើម្បីអធិស្ឋាន ។ « ព្រះវរបិតាសួគ៌អើយ កូនវង្វេងហើយ ។ សូមជួយឲ្យម៉ាក់មករកកូនហើយជួយនាំកូនទៅថ្នាក់ ។ »
ចែចាន់ បានក្រោកឈរ ។ គាត់បានដកដង្ហើមធំពីរបីដងទៀត ។ បន្ទាប់មក គាត់បានរង់ចាំ ។
ពីរបីនាទីក្រោយមក ម៉ាក់បានមកដល់ ។ « ចែចាន់ ! » គាត់បានរត់មក ហើយឳបចែចាន់យ៉ាងស្និទ ។ « តើមានអ្វីកើតឡើងកូន ? »
ចែចាន់បានស្រក់ទឹកភ្នែក ។ គាត់បានមានអារម្មណ៍ធូរស្បើយណាស់ដែលបានជួបម៉ាក់ ។ គាត់បាននិយាយថា « កូនរកថ្នាក់មិនឃើញ » ។ « ដូច្នេះកូនបានអធិស្ឋានសូមឲ្យ ម៉ាក់មករកកូន ។ »
ម៉ាក់បានជូតទឹកភ្នែកពីថ្ពាល់របស់គាត់ ។ គាត់បាននិយាយថា « ម៉ាក់ត្រេកអរណាស់ដែលកូនបានអធិស្ឋាន » ។ « ម៉ាក់បានធ្វើដំណើរទៅផ្ទះ ប៉ុន្តែ ម៉ាក់បានមានអារម្មណ៍ថា ម៉ាក់គួរតែត្រឡប់ក្រោយហើយត្រូវប្រាកដថាកូនរកថ្នាក់កូនឃើញ ។ ពេលកូនមិននៅទីនោះ ម៉ាក់បានរកមើលគ្រប់កន្លែងទាំងអស់ ។ ក្រោយមក ម៉ាក់បានរកកូនឃើញ ! »
ចែចាន់បានកាន់ដៃម៉ាក់ជាប់ពេលដែលពួកគេបានដើរតាមសាលដែលត្រឹមត្រូវ ។ ចែចាន់បានឈប់យំ ។ គាត់បានដឹងថាព្រះវបិតាសួគ៌បានឆ្លើយតបការអធិស្ឋានរបស់គាត់ហើយអ្វីៗគឺមិនអីទេ ។ ពេលដែលពួកគេបានទៅដល់ថ្នាក់ គាត់បានឮក្មេងដទៃទៀតក្នុងថ្នាក់ កំពុងសើចនិងលេងសប្បាយ ។
អ្នកគ្រូរបស់ចែចាន់បាននិយាយពេលដែលគាត់ដើរចូលមក « ចែចាន់ ! យើងរីករាយខ្លាំងណាស់ដែលឃើញកូន » ។
ចែចាន់ និយាយដោយឱនក្បាលបន្តិចថា « សូមអរគុណ » ។ គាត់បានឱបម៉ាក់ម្តងទៀត ។ វានឹងក្លាយជាថ្ងៃដំបូងនៃសាលារៀនដ៏ល្អ ។