អ្នកត្រួសត្រាយផ្លូវនៅគ្រប់ដែនដី
ជិហ្វហ្វ្រយ គូសឺមូ
អ្នកផ្សព្វផ្សាយសាសនាដំបូងមកពីប្រទេស បេណាំង
ជិហ្វហ្រ្វយ បានដឹងថាព្រះចង់ជួយដល់គាត់ ប្រសិនបើគាត់បានធ្វើផ្នែករបស់គាត់នោះ ។
ជិហ្វហ្រ្វយ បានដើរចេញពីថ្នាក់ជាមួយមិត្តរបស់គាត់ឈ្មោះ ធូឌ័រ ។ ក្មេងប្រុសទាំងពីរកាលនោះមានអាយុ ១៦ឆ្នាំ ហើយពួកគេរស់នៅប្រទេសបេណាំង ជាប្រទេសមួយស្ថិតនៅក្នុងទ្វីបអាហ្រ្វិក ។ ពួកគេបានកំពុងធ្វើដំណើរទៅសាលាថ្មីមួយដើម្បីរៀនអំពីការធ្វើកសិកម្ម ។ វាគឺជាលើកដំបូងដែលពួកគេរស់នៅឆ្ងាយពីក្រុមគ្រួសារ ។ ពួកគេត្រូវសិក្សានិងធ្វើការច្រើនម៉ោងរាល់ថ្ងៃ ។
ចិហ្វហ្វ្រយ បានទាញកាតាបរបស់គាត់ស្ពាយលើស្មា ។ « ខ្ញុំគិតថា ខ្ញុំប្រហែលឈប់រៀនហើយ ។ ថ្នាក់ទាំងនេះពិបាករៀនខ្លាំងណាស់ ។ »
« ទេ ! » ធូឌី បាននិយាយ ។ « កុំឈប់រៀនអី ។ ឯងត្រូវតែពឹងផ្អែកលើព្រះ ។ បើឯងធ្វើដូច្នោះ នោះឯងនឹងមានភាពជោគជ័យ » ។
ពាក្យសម្តីរបស់ ធូឌី បានដក់ជាប់ក្នុងចិត្តជិហ្វហ្វ្រយពេញមួយថ្ងៃនោះ ។ ជិហ្វហ្វ្រយ ត្រូវបានចិញ្ចឹមឡើងជាគ្រីស្ទានម្នាក់ ប៉ុន្តែគាត់មិនដែលធ្លាប់ព្យាយាមពឹងផ្អែកលើព្រះទេ ។ គាត់បានលត់ជង្គុងលើក្តារប៉ុន្តែមិនទាន់ចាប់ផ្តើមដើម្បីអធិស្ឋាននៅឡើយទេ ។ គាត់មានភាពភ័យខ្លាចមែនទេ ។ ប៉ុន្តែប្រសិនបើគាត់មិនទទួលបានជំនួយមួយទេនោះ គាត់នឹងមិនអាចមានលទ្ធភាពដើម្បីប្រលងជាប់ទេ ។ បន្តិចម្ដងៗ ចិហ្វហ្វ្រយ បានឱនក្បាលរបស់គាត់ ។
គាត់បាននិយាយថា « ព្រះវបិតានៅស្ថានសួគ៌អើយ សូមបង្ហាញខ្ញុំនូវរបៀបដើម្បីពឹងផ្អែកលើទ្រង់ផង។ តើទ្រង់នឹងជួយខ្ញុំឲ្យប្រលងជាប់ទេ ? ខ្ញុំសន្យានឹងបម្រើទ្រង់ឲ្យបានល្អបំផុតអស់ពេញមួយជីវិតរបស់ខ្ញុំ » ។
តាំងពីពេលនោះមក ជិហ្វហ្វ្រយ បានមានភាពក្លាហានជាងមុន ហើយមានការប្តេជ្ញាចិត្តខ្លាំង ។ ការរៀនសូត្រនៅតែពិបាក ប៉ុន្តែគាត់បានដឹងថាព្រះនឹងជួយគាត់ប្រសិនបើគាត់ធ្វើផ្នែករបស់គាត់ ។ ជិហ្វហ្វ្រយ បានទុកភាពភ័យខ្លាចមួយឡែក ហើយបានខិតខំរៀនយ៉ាងខ្លាំង។
គាត់ធ្វើបានល្អណាស់នៅសាលា ។ ប្រាំបីខែក្រោយមក ទីបំផុត គាត់បានត្រៀមខ្លួនរួចរាល់ដើម្បីបញ្ចប់ការសិក្សា។ គាត់ធ្វើវាបានហើយ !
បន្ទាប់ពីគាត់បានចេញពីសាលា ចិហ្វហ្វ្រយ បានបន្តខិតខំធ្វើការខ្លាំង ។ មិនយូរប៉ុន្មានក្រោយមក គាត់បានមានកសិដ្ឋានផ្ទាល់ខ្លួនរបស់គាត់មួយ ។
បន្ទាប់មកនៅថ្ងៃមួយ គាត់បានជួបមិត្តម្នាក់ដែលជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ មិត្តរបស់គាត់បានឲ្យព្រះគម្ពីរមរមនមកគាត់មួយក្បាល ។ ជិហ្វហ្វ្រយ បានអានព្រះគម្ពីរមរមន ហើយបានអធិស្ឋានអំពីវា ។ គាត់បានទទួលអារម្មណ៍កក់ក្តៅ និងភាពសុខសាន្តក្នុងដួងចិត្ត ហើយបានដឹងយ៉ាងប្រាកដថាសាសនាចក្រគឺពិត ។
គាត់បានដឹងហើយថាអ្វីដែលត្រូវធ្វើបន្ទាប់ទៀត ។ គាត់បានធ្វើការ អធិស្ឋាន ហើយពឹងផ្អែកលើព្រះ ។ ដំបូង គាត់បានទទួលពិធីបុណ្យជ្រមុជទឹក ។ បន្ទាប់មក គាត់បានចែកចាយទីបន្ទាល់ជាមួយអ្នកទាំងឡាយដែលនៅជុំវិញគាត់ ។ មិត្តភក្តិខ្លះរបស់គាត់ក៏បានទទួលពិធីបុណ្យជ្រមុជទឹកផងដែរ ។ មិនយូរប៉ុន្មាន សមាជិកមួយក្រុមតូចបានរីកចម្រើនក្លាយទៅជាសាខាមួយ។ គាត់បានកំពុងជួយសាសនាចក្រឲ្យរីកចម្រើននៅប្រទេស បេណាំង ។
ជិហ្វហ្វ្រយ ចង់ទៅបម្រើបេសកកម្ម ។ គាត់ពុំមានប្រាក់គ្រប់គ្រាន់ ដូច្នេះគាត់បានលក់កសិដ្ឋានរបស់គាត់ ។ ពីរបីខែក្រោយមក គាត់បានទទួលការហៅឲ្យបម្រើបេសកកម្មទៅប្រទេស កូតឌីវ័រ ។ គាត់គឺជាអ្នកផ្សាយសាសនាទី១មកពីប្រទេស បេណាំង ដែលបានទទួលការហៅបម្រើបេសកកម្ម !
ការលះបង់របស់គាត់បានជួយគាត់អស់ជាច្រើនឆ្នាំ ។ ពីព្រោះតែសេចក្តីជំនឿរបស់គាត់ និងសមាជិកដទៃទៀត មនុស្សជាច្រើនទៀតបានទទួលពិធីបុណ្យជ្រមុជទឹក ។ សាខារបស់គាត់បានក្លាយជាវួដមួយ ។ ឥឡូវនេះ វួដនោះក្លាយជាផ្នែកនៃស្តេកដំបូងនៅក្នុងប្រទេស បេណាំង !
ចិហ្វហ្វ្រយ គូសឺមូ បន្តធ្វើការខ្លាំង ហើយពឹងផ្អែកលើព្រះ ។ គាត់ដឹងថា កិច្ចការដ៏អស្ចារ្យជាច្រើនអាចកើតឡើងបានដោយសារមានជំនួយរបស់ព្រះ ។