ដៃជំនួយនៅជុំវិញពិភពលោក
ជួបស្ទែលឡា មកពីប្រទេស ហ្គាណា
ជួបកុមារបឋមសិក្សាកំពុងជួយមនុស្សដទៃ ដូចព្រះគ្រីស្ទបានធ្វើ ។
រឿងលម្អិតអំពីស្ទែលឡា
អាយុ ៖ ១១ឆ្នាំ
មកពី ៖ ប្រទេស ហ្គាណា
ភាសា ៖អង់គ្លេស និង ធ្វី
គ្រួសារ ៖ម៉ាក់ ប៉ា និងបងប្អូនប្រុស ឈ្មោះ យ៉
គោលដៅ និង ក្តីស្រមៃ ៖១) បម្រើបេសកកម្មដូចម្តាយរបស់នាង ។ ២) រៀបអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធ ។ ៣) ក្លាយជាអ្នករចនាម៉ូដម្នាក់ ។
ដៃជំនួយរបស់ ស្ទែលឡា
អ្នកអាចឃើញស្ទែលឡា និងគ្រួសារនាងទៅលេងស្រ្តីម្ចាស់ផ្ទះនៅក្នុងអគារស្នាក់នៅរបស់ពួកគេស្ទើតែរាល់ថ្ងៃ ។ ពួកគេមិនជាប់សាច់ញាតិនិងគាត់ទេ ប៉ុន្តែ ស្ទែលឡា និងបងប្អូនប្រុសរបស់នាងហៅគាត់ថា « លោកយាយ ស៊ីស៊ិលលីយ៉ា ។ » ស្ទែលឡានិយាយថា « គាត់មានអាយុ ៨៣ឆ្នាំ ហើយគាត់មិនមានកូនចៅទេ » ។ ស្ទែលឡា និងគ្រួសាររបស់នាងបានសម្គាល់ឃើញថា គាត់ត្រូវការជំនួយ ហើយបានសម្រេចចិត្តដើម្បី « ជួយ » គាត់ ។
ស្ទែលឡាតែងតែជួយគាត់ដោយការបោសសម្អាត និងជូតផ្ទះឲ្យលោកយាយ ស៊ីស៊ិលលីយ៉ា ។ ការមានផ្ទះស្អាតមួយគឺជាវិធីដ៏សំខាន់បំផុតមួយដើម្បីមានសុខភាពល្អ។ ដូច្នេះ ស្ទែលឡាគឺ កំពុងតែធ្វើអ្វីមួយដែលពិតជាបានជួយដល់លោកយាយ ស៊ីស៊ិលលីយ៉ា ។ ស្ទែលឡា និយាយថា « ព្រះយេស៊ូវគ្រីស្ទបានបម្រើអ្នកដទៃ ដូច្នេះ ការណ៍នោះបានបំផុសគំនិតដល់ខ្ញុំឲ្យបម្រើដល់គាត់ ។ ខ្ញុំដឹងថាព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតារបស់ទ្រង់សព្វព្រះទ័យនៅពេលដែលខ្ញុំបម្រើ ។
ចំណង់ចំណូលចិត្តរបស់ ស្ទែលឡា
ទីកន្លែង ៖ ព្រះវិហារបរិសុទ្ធ អាក្រា ហ្គាណា ( « វាដូចជាស្ថានសួគ៌លើផែនដី » ) ។
រឿងអំពីព្រះយេស៊ូវ ៖ « នៅពេលដែលទ្រង់បានចិញ្ចឹមហ្វូងមនុស្សជាមួយត្រីពីរនិងនំបុ័ងប្រាំដុំ ។ »
ចម្រៀងកុមារ ៖ « ហៅឲ្យបម្រើ » និង « ការអធិស្ឋានរបស់កុមារ » ( « វាផ្តល់ឲ្យខ្ញុំនូវកម្លាំងដើម្បីស្រឡាញ់ និងបម្រើ » ) ។
ម្ហូបអាហារ ៖ ហ្វូហ្វូ ( ចេកអំបូង និងដំឡូងមីកិន ) ជាមួយ និងស៊ុបសាច់ពពែ
ពណ៌ ៖ លឿង
មុខវិជ្ជានៅសាលា ៖ សិល្បៈច្នៃប្រឌិត